ជ្រើសរើសរូបមួយដើម្បីដឹងថា ស្ថានភាពជីវិតអ្នកពេលនេះ ល្អ ឬអាក្រក់?

ជ្រើសរើសយកអ្វីដែលអ្នកចាប់អារម្មណ៍បំផុត ដើម្បីដឹងថា ស្ថានភាពជីវិតរបស់អ្នកពេលនេះ ល្អ ឬអាក្រក់ មានអ្វីមករំខានដែរឬទេ?

Screen Shot 2020 08 25 At 10.14.54 AM

1. ប្រសិនបើអ្នកជ្រើសយករូបភាពទីមួយ នេះមានន័យថា ស្ថានភាពជីវិតរបស់ង្នកមិនមានអ្វីដែលត្រូវព្រួយបារម្ភ ឬរំខាននោះទេក្នុងពេលបច្ចុប្បន្ននេះ។ អ្នកស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ និងសម្រាកបានយ៉ាងល្អប្រសើរ។

អ្នកភ្ញាក់ដោយស្នាមញញឹមរាល់ព្រឹក មានអារម្មណ៍រីករាយនឹងជីវិត ហើយអ្នករីករាយសូម្បីតែជាមួយនឹងរឿងតូចតាចនៅក្នុងជីវិតប្រចាំថ្ងៃ។ អ្នកមិនខ្លាចការផ្លាស់ប្តូរទេ ហើយអ្នកក៏សប្បាយចិត្តនៅពេលជីវិតទាញអ្នកនៅក្នុងវដ្តនៃព្រឹត្តិការណ៍ និងបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់។

Screen Shot 2020 08 25 At 10.14.58 AM

2. ប្រសិនបើអ្នកជ្រើសយករូបភាពទីពីរ នេះបង្ហាញថា អ្នកកំពុងព្យាយាមលាក់បាំងបញ្ហារបស់អ្នកជំនួសឱ្យការចែករំលែកជាមួយអ្នកដទៃ។ សម្រាប់ហេតុផលនេះ មនុស្សគ្រប់គ្នាចាត់ទុកអ្នកថាជាអ្នកត្រួសត្រាយ និងមានភាពជាម្ចាស់លើខ្លួនឯង។

ដោយសារតែរឿងនេះ ជារឿយៗអ្នកធ្លាក់ចូលទៅក្នុងអារម្មណ៍ស្រងូតស្រងាត់។ ដើម្បីបំបាត់ការថប់បារម្ភ អ្នកត្រូវចែករំលែកបញ្ហារបស់អ្នកជាមួយមិត្តភក្តិ និងក្រុមគ្រួសារដែលយកចិត្តទុកដាក់ និងស្រឡាញ់អ្នក។

Screen Shot 2020 08 25 At 10.15.04 AM

3. ប្រសិនបើអ្នកជ្រើសយករូបទីបី នេះបង្ហាញថា អារម្មណ៍របស់អ្នកគឺមានលំនឹង។ អ្នកមានទំនុកចិត្តរឹងមាំ និងឯករាជ្យ។ អ្នកកម្រទទួលឥទ្ធិពលពីពាក្យសម្ដី និងការគិតអវិជ្ជមានរបស់អ្នកនៅជុំវិញអ្នកណាស់។

អ្នកមិនខ្លាចការលំបាកឧបសគ្គ និងបញ្ហាធ្ងន់ធ្ងរដែលចូលមកក្នុងជីវិតនោះទេព្រោះសន្តិភាព និងស្ថេរភាពតែងតែស្ថិតនៅក្នុងចិត្តគំនិតរបស់អ្នក។

ចិត្តអ្នកពោរពេញដោយក្ដីស្រឡាញ់ ហើយតែងតែចង់សប្បាយ ចង់មានស្នេហាពិតក្នុងជីវិតរបស់អ្នកផងដែរ។ នៅពេលអ្នករកឃើញអ្វីដែលអ្នកកំពុងរកអ្នកនឹងមានអារម្មណ៍ថា ពិភពលោកពិតជាពិភពលោកពិតជាស្រស់ស្អាត និងគួរឱ្យចង់រស់នៅ។​ ប្រសិនបើអ្នកអាចធ្វើដូចនេះ ថ្ងៃថ្មីនឹងមកដល់អ្នកមិនមែនជាភពខ្មៅងងឹតទេ ប៉ុន្តែជាថ្ងៃដែលមានពន្លឺរស្មី ឬឥន្ធនូភ្លឺចែងចាំងជានិច្ច៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)