តើអ្នកអាចធ្វើឱ្យជីវិតរបស់អ្នក មានតុល្យភាពទាំងការងារ និងស្នេហាក្នុងពេលតែមួយបានដែរឬទេ?

Screen Shot 2020 08 15 At 11.33.38 AM

1. មិនថាបច្ចុប្បន្ន ឬអនាគតទេ អ្នកនឹងផ្តល់អាទិភាពដល់អាជីពរបស់អ្នក សូម្បីតែសេចក្តីស្នេហាក៏មិនអាចរារាំងអ្នកពីការចំណាយពេលវេលា និងកម្លាំងច្រើននៅកន្លែងធ្វើការដែរ។​ ដូច្នេះអ្នកមានពេលតិចជាងមុនក្នុងការរស់នៅជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ មិនមានពេលច្រើនសម្រាកពិធីជប់លៀង។ ទំនាក់ទំនងស្នេហា ចាំបាច់ត្រូវធ្វើឱ្មានយសកម្មពីភាគីទាំងសងខាង ប្រសិនបើអ្នកទុកឱ្យដៃគូរត់តាម និងតាមចិត្តអ្នកគ្រប់ពេលនោះ អ្នកអាចជាមនុស្សជោគជ័យរឿងការងារ តែបរាជ័យក្នុងរឿងស្នេហាច្បាស់ណាស់។

Screen Shot 2020 08 15 At 11.33.46 AM

2. អ្នកត្រូវតែជាមនុស្សក្លាហានម្នាក់ ពេលអ្នកចាប់យកទាំងអាជីព និងស្នេហា។ មិនថាអ្នករវល់យ៉ាងណាក៏ដោយ ត្រូវចំណាយពេលខ្លះដើម្បីនិយាយជាមួយមនុស្សដែលអ្នកស្រឡាញ់។ នៅពេលដែលដៃគូរបស់អ្នកប្រាប់ថា គេត្រូវការអ្នក អ្នកនឹងបង្ហាញខ្លួនភ្លាមៗដោយមិនរំខានដល់ការងារផ្ទាល់ខ្លួនឡើយ។ ចំណែកនៅកន្លែងធ្វើការ និងជាមួយមិត្តរួមអាជីព អ្នកក៏ជាមនុស្សដែលបង្ហាញភាពស្និទ្ធស្នាល ហើយចេះអត់ធ្មត់ ព្យាយាម​ ខិតខំធ្វើការ។ អ្នកជាមនុស្សដែលចេះបែងចែកពេលវេលា និងយកចិត្តទុកដាក់ទាំងពីរ មិនថាជាមួយស្នេហា ឬការងារនោះឡើយ។

Screen Shot 2020 08 15 At 11.33.51 AM

3. ដៃរបស់អ្នក ប្រហែលមិនធំល្មមអាចចាប់ ឬក្ដោបក្ដាប់ម្ដងទាំងពីរបានទេ។ ក្នុងនាមជាមនុស្សដែលមានមនោសញ្ចេតនា អ្នកអាចទុកអាជីពរបស់អ្នកចោលមួយឡែក ដើម្បីផ្តល់នូវពេលវេលាដើម្បីស្នេហារបស់អ្នក។ អ្នកគិតថា ការងារងាយស្រួលរកណាស់ ប៉ុន្តែមនុស្សដែលស្រឡាញ់យើងក្នុងជីវិតនេះ ពិបាករកណាស់ ជាពិសេសគឺពេលដែលនឹកគេម្តង ៗ អ្នកនឹងសោកស្តាយពេញមួយជីវិត ប្រសិនបណ្ដោយឱ្យបាត់បង់។ នោះហើយជាមូលហេតុដែលជម្រើសរបស់អ្នកគឺ មកពីសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ និងឆន្ទៈរបស់អ្នកក្នុងការស្ម័គ្រចិត្តដើម្បីមនុស្សដែលអ្នកស្រឡាញ់។

Screen Shot 2020 08 15 At 11.33.56 AM

៤. អ្នកពិតជាចង់ធ្វើឱ្យមានតុល្យភាព រវាងអាជីព និងស្នេហាទាំងពីរ ប៉ុន្តែការពិតតែងតែផ្ទុយពីអ្វីដែលអ្នកគិត។ នៅលើផ្លូវអាជីព អារម្មណ៍នៅក្នុងស្នេហាងាយនឹងប៉ះពាល់ដល់អ្នក ដោយហេតុនេះ ទើបធ្វើឱ្យអ្នកបាត់បង់ការផ្តោតអារម្មណ៍ដែលអ្នកត្រូវការ ដែលអាចជាការសោកសៅ ហត់នឿយ គ្មានទីពឹង និងរងទុក្ខជាខ្លាំង។ ប្រសិនបើអ្នកចំណាយពេលច្រើនជាមួយមនុស្សជាទីស្រឡាញ់ ប្រសិទ្ធភាពការងាររបស់អ្នកនឹងថយចុះ។ នេះមិនត្រឹមតែជាបញ្ហាពិបាកសម្រាប់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សជាច្រើនក៏បានចែករំលែកទុក្ខវេទនានេះដូចគ្នាដែរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)