1. ចម្លើយ A
អ្នកពិតជាមានភាពទន់ជ្រាយ និងខ្សោយខាងសតិអារម្មណ៍។ ភាពធន់របស់អ្នកពីការប៉ះទង្គិចផ្លូវចិត្ត ក៏ដូចជាភាពតឹងរឹងខាងផ្លូវចិត្តរបស់អ្នក គឺគ្រាន់តែជាមធ្យមប៉ុណ្ណោះ។ អ្នកថែមទាំងខ្វះជំនាញជីវិត ក៏ដូចជាមិនមានភាពធន់ និងឆន្ទៈគ្រប់គ្រាន់ឡើយ។ នៅពេលប្រឈមមុខនឹងភាពលំបាក អ្នកយល់ច្រឡំអំពីកន្លែងដែលត្រូវនៅជាប់នឹងគំនិតរបស់អ្នកខ្លីណាស់។ ជារឿយៗអ្នកត្រូវសុំជំនួយពីអ្នកដែលនៅជុំវិញអ្នក។
2. ចម្លើយ B
វិធីក្លាយជាអ្នកចម្បាំងនៅតែវែងឆ្ងាយ ចិត្តគំនិតរបស់អ្នកមិនរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពលំបាកនៃជីវិតទេ។ អ្នកហាក់ដូចជាត្រូវបានរំងស្ទះ បង្អាក់ពីមនុស្សជុំវិញខ្លួន។ ដូច្នេះអ្នកកម្រនឹងត្រូវដោះស្រាយបញ្ហាដោយខ្លួនឯងណាស់ អ្នកមានឱកាសតិចក្នុងការប៉ះទង្គិច នឹងការពិតមិនត្រូវបានបណ្តុះបណ្តាលផ្នែកបញ្ញាស្មារតីច្រើនឡើយ។ ហេតុដូច្នេះហើយ ពេលជួបបញ្ហា អ្នកប្រៀបបក្សីបាក់ស្លាបអ៊ីចឹង។
3. ចម្លើយ C
អស្ចារ្យអ្នកពិតជាអ្នកចម្បាំងវិរជន និងក្លាហានបំផុតដែលអ្នកបង្កើតបានការបណ្តុះបណ្តាលដោយជោគជ័យ។ បញ្ហា និងព្យុះបោកបក់បានបណ្តុះបណ្តាលអ្នកធ្វើឱ្យអ្នករឹងមាំស្វិតស្វាញ និងចាស់ទុំដូចអ្នកសព្វថ្ងៃនេះ។ អ្នកមានភាពក្លាហានក្នុងការប្រឈមមុខនឹងស្ថានភាពសោកនាដកម្មដែលអាក្រក់បំផុតតែម្នាក់ឯង អ្នកអាចឈរយ៉ាងរឹងមាំដោយជើងរបស់អ្នក មិនពឹងផ្អែកលើនរណាម្នាក់ឡើយ។ អ្នកមិនដែលគេចវេសពីបញ្ហាដែលត្រូវប្រឈមទេ សមត្ថភាពរបស់អ្នកក្នុងការស្តារផ្លូវចិត្ត និងសម្របខ្លួនទៅនឹងភាពមិនអនុគ្រោះក៏ខ្ពស់ផងដែរ។
4. ចម្លើយ D
អ្នកមានគុណសម្បត្តិ និងជំនាញដើម្បីក្លាយជាអ្នកចម្បាំងដែលមានទេពកោសល្យ និងក្លាហាននៅលើផ្លូវនៃជីវិត។ អ្នកអាចសម្របខ្លួនបានខ្ពស់ ងើបឡើងពីការធ្លាក់យ៉ាងលឿន។ លើសពីនេះទៅទៀត អ្នកក៏មានសមត្ថភាពជាអ្នកដឹកនាំ ហើយរហ័សរហួន ឆ្លាតវាងវៃទៀតផង។ ជាមួយនឹងទេពកោសល្យដែលមានស្រាប់ អ្នកនឹងទទួលបានជោគជ័យ ហើយបញ្ចាំងពន្លឺលើដំណើរដែលអ្នកជ្រើសរើសបានយ៉ាងប្រសើរ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)