ការស្រឡាញ់ចូលចិត្តរបស់មនុស្សគឺមានលក្ខណៈផ្សាភ្ជាប់ទៅនឹងបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់មនុស្សម្នាក់ៗ ហើយរបស់អ្វីដែលមនុស្សយើងស្រឡាញ់នេះវាកើតឡើងដោយស្វ័យប្រវត្តិដែលទទួលបានមកពីខួរក្បាល។ បើយោងតាមការសិក្សាមួយរបស់ជប៉ុន ការស្រឡាញ់របស់អ្វីមួយដែលចេញពីចិត្តរបស់មនុស្សទូទៅនឹងបង្ហាញថាពួកគេជាមនុស្សបែបណា។
ចំណូលចិត្តក្នុងការជ្រើសរើសពណ៌ទូរស័ព្ទ នឹងបង្ហាញថាអ្នកជាប្រភេទមនុស្សបែបណាដូចខាងក្រោមនេះ:
អ្នកមានសមត្ថភាព ក្នុងការដឹកនាំនិងគ្រប់គ្រងមនុស្ស មានការចង្អុលបង្ហាញផ្លូវច្បាស់លាស់សម្រាប់ពួកគេ និងមានភាពសាមគ្គីគ្នាបានយ៉ាងល្អ។ អ្នកឆ្លាត គិតបានវែងឆ្ងាយ រឹងមាំ មិនងាយនឹងបំបាក់បាន។ បើនរណាមិនធ្លាប់ស្គាល់ គេច្បាស់ជាគិតថាអ្នកជាមនុស្សកាច ម៉ឺងម៉ាត់ខ្លាំង តាមការពិត ពេលធ្វើការងារ គឺតែងតែបែបនេះ ប៉ុន្តែពេលនៅជាមួយមិត្តភក្ដិ អ្នកក៏ចេះលេងសើចមិនធម្មតាដែរ។ អ្នកស្លូតឬកាច អាស្រ័យទៅលើអ្នកដទៃ ធ្វើចរិតបែបណាមកលើអ្នកមុន។
អ្នកជាមនុស្ស ឧស្សាហ៍ព្យាយាម មានការតាំងចិត្ត និងទំនួលខុសត្រូវរាល់ពេលធ្វើអ្វីមួយ។ អ្នកតែងតែពេញចិត្តនូវជីវិតរបស់ខ្លួនឯង សុទិដ្ឋិនិយម និងមិនខ្លាចឧបសគ្គគ្រប់បែបយ៉ាង។ ទៅដល់ទីណា តែងទទួលបានចំណាប់អារម្មណ៍ ព្រោះអ្នកដឹងច្បាស់ពីរបៀបទំនាក់ទំនងក្នុងសង្គម និងការចុះសម្រុងជាមួយអ្នកដទៃ។ អ្នកក៏ជាមនុស្សដែលចេះគិតគូរ ពីសាច់ញាតិ គ្រួសារនិងមិត្តភក្តិផងដែរ។
អ្នកចូលចិត្តគិតនិងវិភាគគ្រប់រឿង រហូតបានដឹងចម្លើយច្បាស់លាស់។ អ្នកតែងខំព្យាយាម ដើម្បីធ្វើឲ្យខ្លួនឯង អភិវឌ្ឍន៍ទៅមុខ។ អ្នកមិនចេះបង្កជម្លោះជាមួយនរណាទេ ប៉ុន្តែចាប់អារម្មណ៍លើការពិភាក្សា ជាមួយមិត្តភក្តិ ទាក់ទងទៅនឹងប្រធានបទផ្សេងៗ ដើម្បីបង្កើនចំណេះដឹង។ អ្នកជាមនុស្សម្នាក់ ដែលគិតម៉ត់ចត់បំផុត មុននិយាយឬធ្វើអ្វីមួយ មិនចង់ឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ អ្នកស្មោះត្រង់ និងមិនចេះក្បត់នឹងមនុស្សដែលអ្នកស្រឡាញ់៕
អ្នកចូលចិត្តគិតនិងវិភាគគ្រប់រឿង រហូតបានដឹងចម្លើយច្បាស់លាស់។ អ្នកតែងខំព្យាយាម ដើម្បីធ្វើឲ្យខ្លួនឯង អភិវឌ្ឍន៍ទៅមុខ។ អ្នកមិនចេះបង្កជម្លោះជាមួយនរណាទេ ប៉ុន្តែចាប់អារម្មណ៍លើការពិភាក្សា ជាមួយមិត្តភក្តិ ទាក់ទងទៅនឹងប្រធានបទផ្សេងៗ ដើម្បីបង្កើនចំណេះដឹង។ អ្នកជាមនុស្សម្នាក់ ដែលគិតម៉ត់ចត់បំផុត មុននិយាយឬធ្វើអ្វីមួយ មិនចង់ឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ អ្នកស្មោះត្រង់ និងមិនចេះក្បត់នឹងមនុស្សដែលអ្នកស្រឡាញ់។
តើការជ្រើសរើសរបស់អ្នកត្រឹមត្រូវចំពោះអ្នកដែរឬទេ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នកផង!
ប្រែសម្រួលដោយ៖ ក្នុងស្រុក