អ្នកថតរូបម្នាក់ បង្ហាញពីភាពពិតនៃការរស់នៅក្នុងបន្ទប់តូចចង្អៀត នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងត្រូវបានគេស្គាល់ជាទូទៅដោយសារវប្បធម៌ចម្រុះ អាគារខ្ពស់ ៗ អាហារឆ្ងាញ់ៗ និងបច្ចេកវិទ្យាដែលមានការអភិវឌ្ឍខ្ពស់។ ប៉ុន្តែអ្នកថតរូបជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Sim Kyu-Dong បង្ហាញយើងពីជ្រុងម្ខាងទៀតដោយប្រាប់យើងអំពី “ Goshiwon” ដែលជាផ្ទះតូចចង្អៀត និងមានតម្លៃថោកដែលប្រជាជនក្រីក្របំផុតរបស់កូរ៉េខាងត្បូងរស់នៅ។

វាក្លាយជាផ្ទះសម្រាប់មនុស្សដែលរស់នៅតាមដងផ្លូវ ឬអ្នកដែលមានបញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ ហើយក្នុងករណីដូចនេះ Goshiwon ក្លាយជាពន្លឺនៃក្តីសង្ឃឹម មិនមែនភាពអស់សង្ឃឹមទេ។

យោងតាមគេហទំព័រ Bright Side បានធ្វើបទសម្ភាសជាមួយលោក Sim Kyu-Dong ហើយគាត់បានពន្យល់ពីអ្វីដែលមនុស្សគិតអំពីលក្ខខណ្ឌបែបនេះ ដែលជាទូទៅអាចមានលទ្ធភាពទិញបន្ទប់ប្រភេទនេះ ហើយសំខាន់បំផុតហេតុអ្វីបានជាមនុស្សជ្រើសរើសរស់នៅក្នុងបន្ទប់ទាំងនេះរស់នៅបាន។

Goshiwon ត្រូវបានបង្កើតឡើងសម្រាប់ពិនិត្យការរៀបចំសម្រាប់ការធ្វើតេស្តផ្សេងៗ។

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

លោក Sim បានពន្យល់ថា “ បន្ទប់គឺតូចណាស់សម្រាប់តែការគេង និងការសិក្សាប៉ុណ្ណោះ” ។ ប៉ុន្តែ Goshiwon បច្ចុប្បន្នបានក្លាយជាកន្លែងរស់នៅដែលមានតម្លៃទាបដែលមិនត្រូវការប្រាក់កក់ សម្រាប់អ្នកណាម្នាក់ដែលចង់រស់នៅទីនោះទេ។ ទោះបីអ្នកចង់ជួលជាបន្ទប់ស្ទូឌីយោតូចមួយនៅក្រុងសេអ៊ូលនេះក៏ដោយ អ្នកចាំបាច់ត្រូវរកប្រាក់កក់ថ្លៃ ហើយថ្លៃឈ្នួលខ្ពស់ណាស់។ នោះហើយជាមូលហេតុដែលមនុស្សមួយចំនួនដែលមិនមានប្រាក់ច្រើនសម្រេចចិត្តរស់នៅក្នុង Goshiwon មួយរយៈ។

ការរស់នៅកន្លែងនេះមានគុណសម្បត្តិនិងគុណវិបត្តិ។

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

បន្ទប់នៅ Goshiwon ជាធម្មតាមានគ្រែមួយ តុមួយ និងទូសម្រាប់ដាក់ដាក់របស់របរ ប៉ុន្តែអ្វីៗផ្សេងទៀតត្រូវបានចែករំលែកជាមួយអ្នកជិតខាងផ្សេងទៀត។ ដំបូងការគេងនៅលើគ្រែតូចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលទេ។ ទោះបីជាអ្នកបិទទ្វារហើយនៅម្នាក់ឯងក៏ដោយអ្នកមិនមានអារម្មណ៍ថាអ្នកនៅម្នាក់ឯងទេ។ សំលេងរំខានពីបន្ទប់ផ្សេងទៀត និងមនុស្សដែលរស់នៅក្បែរបន្ទប់អ្នក។

Goshiwon គឺជាការចាប់ផ្តើមដ៏ល្អ

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

លោក Sim ក៏បានបញ្ជាក់ថា Goshiwon ហាក់ដូចជាប្រភេទលំនៅដ្ឋានមួយដែលលេចចេញជាជម្រើសនៃថ្លៃជួលខ្ពស់នៅទីក្រុងសេអ៊ូល ប៉ុន្តែបើគ្មានវាទេគាត់គិតថាគាត់នឹងមិនអាចរស់នៅក្នុងក្រុងសេអ៊ូលបានទេពេលកាត់ចាកចេញពីស្រុកកំណើត។ ដោយសារហេតុផលនេះយុវជនខ្លះដែលទើបតែឈានជើងចូលពិភពពិត បានមករស់នៅ Goshiwon រហូតដល់ពួកគេសន្សំលុយបានគ្រប់គ្រាន់ដើម្បីជួលផ្ទះថ្មី។

ថ្លៃដើមខុសគ្នាសម្រាប់បន្ទប់នីមួយៗ។

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

A Photographer Shows the Harsh Reality of Living in 43-Square-Foot Rooms in South Korea

© simkyudong / Instagram

ការចំណាយអាស្រ័យលើគុណភាពនៃគ្រឿងបរិក្ខារ។ Goshiwon នៅក្នុងរូបថតរបស់ Sim គឺមានតម្លៃថោកបំផុតហើយថ្លៃជួលរបស់វាប្រហែល ២០០ ដុល្លារ។ បន្ទប់ខ្លះទៀតមានគ្រឿងបរិក្ខារប្រសើរជាងបន្តិចហើយត្រូវចំណាយប្រហែល ៥០០ ដុល្លារ។ បន្ទប់មួយមានបន្ទប់ទឹកមានតម្លៃថ្លៃជាងហើយជាធម្មតាត្រូវបន្ថែម ៥ ដុល្លារទៀត។

ហើយបន្ទប់ដែលមានបង្អួចមានតម្លៃថ្លៃជាងបន្ទប់ដែលគ្មានបង្អួច។ ការជួលក៏ខុសគ្នាដែរយោងទៅតាមថាតើបង្អួចទល់មុខច្រកដើរ រឺនៅខាងក្រៅ។ ប្រសិនបើជាអ្នក តើអ្នកអាចរស់នៅក្នុងបន្ទប់តូចចង្អៀតបែបនេះបានឬទេ? ស៊ែរចែករំលែក និងផ្តល់មតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: