អាផាតមិនបណ្តែតទឹក ដែលស្អាតស៊ីវិល័យល្អឥតខ្ចោះ សក្តិសមសម្រាប់សេដ្ឋីៗកំសាន្តពេលសម្រាកចុងសប្តាហ៍ (មានវីដេអូ)

ទេសចរណ៍បដិសណ្ឋារកិច្ចគឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលត្រូវបានប៉ះពាល់ខ្លាំងបំផុតដោយជំងឺរាតត្បាត (COVID-19) ។ ហើយឥឡូវនេះរដូវក្តៅបានចូលមកដល់ជំងឺកូវីដ១៩ នៅតែអាចកើនឡើង ប៉ុន្តែសណ្ឋាគារ រីសតនិងអ្នកផ្តល់កន្លែងស្នាក់នៅផ្សេងៗទៀតក៏នៅតែផ្តល់ជូនអ្នកទេសចរ។

ដូច្នេះរឿងតែមួយគត់ដែលត្រូវធ្វើគឺត្រូវសម្របខ្លួនទៅនឹងបរិយាកាសបច្ចុប្បន្ននិងផ្តល់ជម្រើសកាន់តែទូលាយនិងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលពួកគេនៅតែអាចរកបាន។

Anthénea ដែលមានរាងជារង្វង់មូលរាងអណ្តែតទឹកប្រណីតដោយផ្តល់ជូននូវបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ប្លែកបំផុតក៏ដូចជាបទពិសោធន៍បដិសណ្ឋារកិច្ចដ៏អស្ចារ្យនៅទីនោះ។

វាគឺជាអាផាតមិនររាងមូលរាងជារង្វង់នៅលើផ្ទៃទឹកដែលអ្នកទេសចរអាចជួលថ្នាក់នៅបាន។

Anthénea គឺជាគំនិតរបស់ស្ថាបត្យករ Jean-Michel Ducancelle ដែលបានចំណាយពេលជាង ២៥ ឆ្នាំសញ្ជឹងគិតអំពីវិធីផ្សេងៗដែលមនុស្សអាចរស់នៅដោយភាពសុខសាន្ត។ បានបំផុសគំនិតដោយខ្សែភាពយន្តរឿង James Bond ឆ្នាំ ១៩៧៧ រឿង The Spy Who Love Me, Ducancelle បានរួមបញ្ចូលការរចនាបែបទំនើបនិងបរិស្ថានធម្មជាតិជាហេតុធ្វើឱ្យមានកន្លែងស្នាក់នៅរាងជារង្វង់។

ផ្នែកខាងក្នុងវិញរួមមានឈុតផ្ទះបាយ បន្ទប់គេងមួយមានទំហំ XL បន្ទប់ទឹក មានអាងងូតទឹករាងមូល (មានជំរើសសមុទ្រឬទឹកសាប) និងកន្លែងទទួលភ្ញៀវមានសាឡុងកោងនិងគ្រឿងសង្ហារិមផ្សេងៗទៀត។

Anthéneaជាកន្លែងស្នាក់នៅដែលប្រើថាមពលពន្លឺព្រះអាទិត្យ ១០០ ភាគរយនិងកន្លែងស្នាក់នៅគ្រប់គ្រាន់។

វាភ្ជាប់មកជាមួយនូវធុងទឹកពណ៌ប្រផេះនិងខ្មៅនិងប្រព័ន្ធចម្រោះទឹកដើម្បីធ្វើឱ្យប្រាកដថាគ្មាននរណាម្នាក់ធ្វើឱ្យហៀរចូលទៅក្នុងមហាសមុទ្រឡើយ។

ទាំងអស់នេះត្រូវបានព័ទ្ធជុំវិញជារង្វង់ ៣៦០ ដឺក្រេផ្នែកខាងក្រៅដែលព័ទ្ធជុំវិញដោយកញ្ចក់ដែលបង្កើតឡើងសម្រាប់ឱ្យមនុស្សបានឃើញនូវទិដ្ឋភាពដ៏អស្ចារ្យនៅគ្រប់ទិសដៅ។នៅផ្នែកខខាងក្រោមសម្រាប់ពិនិត្យមើលរុក្ខជាតិក្រោមទឹក និងសត្វសមុទ្រ។

Anthénea នេះក៏ត្រូវបានចាត់ទុកជាទូកផងដែរព្រោះវាមានវិញ្ញាបនប័ត្រជាកប៉ាល់ដែលអាចអោយអ្នកដែលគ្មានជំនាញនាវាចរណ៍អាចបើកក្នុង “ របកគំហើញយឺត ៗ ” ។ នេះមានន័យថាអ្នកអាចធ្វើដំណើរទៅទីតាំងណាដែលទឹកស្ងប់មិនមានរលកខ្លាំង ហើយវាមានកម្លាំង ៦ ខ្យល់លើមាត្រដ្ឋាន Beaufort ។

នៅខាងក្នុងមានភ្ជាប់មកជាមួយនូវសំភារៈផ្ទះបាយដែលមានគ្រឿងសង្ហារិមពេញលេញបន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ និងបន្ទប់គេង។

វាមានផ្ទៃក្រឡាខាងក្នុង ៥០ ម៉ែត្រការ៉េ (៥៣៨.១ ហ្វីតការ៉េ) ដែលមានកំពស់អតិបរមា ៤៧៦ ម៉ែត្រ (១៥,៦ ហ្វីត) ។ ទំងន់សរុបរហូតដល់ទៅ ១៨ តោន (ជិត ៤០,០០០ ផោន) ។ ទំហំត្រូវបានរចនាឡើងឱ្យសមនឹងមនុស្ស ១២ នាក់។

នៅបាតក្រោមមានកញ្ចក់ថ្លាដែលអាចមើលឃើញពីជីវិតនៅក្រោមទឹកបានផងដែរ។

Anthénea បច្ចុប្បន្នត្រូវបានផ្តល់ជូនដល់សណ្ឋាគារ អាជីវកម្ម និងបុគ្គលឯកជនដោយផ្អែកលើការជួលនិងទិញ។ ខណៈពេលដែលតម្លៃមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ​ មានតែនៅលើគេហទំព័ររបស់ Anthénea។ ប្រភពដដែលបាននិយាយថាមួយយប់អាចមានតម្លៃលើសពី ៣៣០ ដុល្លារខណៈដែលអ្នកដែលមានបំណងចង់បានជារបស់ផ្ទាល់ខ្លួនអាចនឹងត្រូវចំណាយរហូតដល់ ៥៣៥.០០០ ដុល្លារ។

នេះជាវីដេអូរបស់ Anthénea

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Boredpanda