ពិភពរបស់ពួកយើងគឺមានការផ្លាស់ប្តូរឥតឈប់ឈរហើយមិនមានអ្វីដែលរឿងធម្មជាតិទៀតទេ ពួកយើងមានអារម្មណ៍ថារីករាយដោយសារតែការផ្លាស់ប្តូរនូវរឿងរ៉ាវ និងការអាលោះអាល័យទៅលើការផ្លាស់ប្តូរទាំងនោះ។
រឿងចំបងបង្អស់ដែលយើងអាចរក្សាបទពិសោធន៍និងការស្វែងយល់ពីរឿងរ៉ាវកាលពីអតីតកាលដើម្បីដឹងថាយើងនិងយកទៅប្រើក្នុងពេលបច្ចុប្បន្ន។
កាលពីមុននៅពេលកូនយំម្តាយខំលួងកូនរហូតដល់យំជាមួយកូន ប៉ុន្តែបច្ចុប្បន្នម្តាយលួងកូនបើលួងមិនបាត់ទៀតអាចស្វែងរកជំនួយពី Google។
កាលពីមុនប្រសិនបើមិត្តភាពប្រេះឆារហើយចង់ផ្តាច់ទំនាក់ទំនងគ្នាគឺអ្នកទាំងពីរគ្រាន់តែកុំជួបគ្នាឬគេចមុខពីគ្នាជាការស្រេច ប៉ុន្តែនៅពេលបច្ចុប្បន្នគ្រាន់តែ Unfriend Facebook ឬ Block Facebook ជាការស្រេច។
ពីមុនចង់តាមដានភាគបន្តរបស់រឿងភាគត្រូវរង់ចាំតែបច្ចុប្បន្នមិនចាំបាច់រង់ចាំយូរទេ Netflix អាចជួយអ្នកបាន។
កាលពីមុនឪពុកម្តាយសួរកូនថាតើកូនសុភាពរាបសារជាមួយលោកគ្រូអ្នកគ្រូរបស់កូនដែរឬទេ? ប៉ុន្តែបច្ចុប្បន្នបែជាសួរកូនថាគ្រូកូនមានធ្វើបាបកូនដែរឬទេ?
ពីមុនពេលលួងកូនមិនឱ្យដើរលេងក្រៅផ្ទះគឺទិញរបស់លេងឱ្យកូនលេងនៅផ្ទះ ប៉ុន្តែពេលឥឡូវនេះលួងកូនឱ្យកូនលេងទូរសព្ទឬ ថេប្លែត។
ពីមុនស្រីៗមិនងាយប្តូរម៉ូតស្បែកជើងឬឪឧស្សាហ៍ទិញស្បែកជើងទេ ប៉ុន្តែបច្ចុប្បន្ននេះវិញស្រីៗប្តូរម៉ូតស្បែកជើងសឹងរាល់ថ្ងៃ ហើយសឹងតែមួយអាទិត្យទិញស្បែកជើងមួយគូទៅហើយ។
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ BrightSide