នៅក្នុងរូបភាពនេះ! រូបដំបូងដេលអ្នកបានឃើញ នឹងប្រាប់អ្នកថា អ្នកមានមិត្តយល់ចិត្តប៉ុន្មាននាក់ ដែលស្និទ្ធស្នាលបំផុត

ជាការពិត មនុស្សយើងម្នាក់ៗ សុទ្ធតែមានទំនាក់ទំនងនៅក្នុងសង្គម អ្វីដែលពិសេសនោះគឺ យើងប្រាកដជាមានមនុស្សជិតស្និទ្ធ នៅក្បែរខ្លួនខ្លះហើយ។ ដើម្បីកាត់បន្ថយការសង្ស័យ ថាយើងមិនមាននរណាសោះដែលជិតស្និទ្ធ តោះ!​ធ្វើការសាកល្បងតេស្តទាំងអស់គ្នា ដើម្បីដឹងថ រាល់ថ្ងៃនេះ យើងមានមនុស្សជិតស្និទ្ធ អាចទុកចិត្តបានប៉ុន្មាននាក់ដែរ?

ក. ភ្នែក

Download

បើការចាប់អារម្មណ៍ដំបូងរបស់អ្នក អ្នកបានឃើញរូបភ្នែក នេះមានន័យថា អ្នកជាប្រភេទមនុស្សដែលចេះរក្សាភាពស្ងៀមស្ងាត់ អ្នកមានភាពទន់ភ្លន់ តែមិនមែនទន់ជ្រាយ ដែលងាយឱ្យអ្នកណាមកធ្វើបាប ឬខ្សែលើអ្នកបាននោះឡើយ។ អ្នកជាមនុស្សមានចិត្តទូលាយ យល់ដឹង ប៉ុន្តែអ្នកហាក់មានភាពអៀនខ្មាសច្រើន ក្នុងការស្គាល់ជាមួយមនុស្សថ្មីៗប្លែកមុខ ប៉ុន្តែយ៉ាងណា អ្នកក៏ជាមនុស្សដែលរួសរាយ និងមានការអបអរសាទរ ក្នុងការស្គាល់រាក់ទាក់គេឯងដែរ។ យ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលមានភាពស្មោះត្រង់ចំពោះទំនាក់ទំនងមិត្តភាពផងដែរ តែអ្នកមិនងាយបញ្ចេញ ឬនិយាយសរសើរចំពោះមិត្តស្និទ្ធស្នាលណាស់។ លើសពីនេះ អ្នកក៏មិនដែលចង់ឈ្លោះ ឬប្រជែងយកឈ្នះចាញ់ជាមួយនឹងនរណាម្នាក់ឡើយ បើមានបញ្ហាអ្វី គឺអ្នកសុខចិត្តនៅស្ងៀម ឱ្យគេឈ្នះចុះ។ ចំពោះបុគ្គលិកលក្ខណៈបែបនេះ អាចបង្ហាញបានថា អ្នកមានមិត្តជិតស្និទ្ធ អាចទុកចិត្តបានប្រហែលជា ៣ ៤នាក់ដែរ។

ខ. ដើមឈើ

B97946073Z.1_20190906151130_000GMGP7UF1.1 1_large

អ្នកជាមនុស្សល្អ ស្មោះត្រង់ ចេះលះបង់ និងមានសុទិដ្ឋិនិយមចំពោះមនុស្សដែលនៅជុំវិញខ្លួន អ្នកចេះខ្វល់ខ្វាយពីអ្នកដទៃ ប៉ុន្តែដោយសារតែអ្នកបានឆ្លងកាត់នូវការខកបំណង ខូចចិត្តជាច្រើនលើកច្រើនសារ ជាពិសេសគឺ ត្រូវបានមនុស្សដែលអ្នកជឿជាក់ ទុកចិត្ត បំផ្លាញទឹកចិត្ត និងសេចក្ដីល្អរបស់អ្នក ទើបធ្វើឱ្យអ្នកលែងមានអារម្មណ៍ និងចង់ធ្វើល្អចំពោះអ្នកណា។ អ្នកចាប់ផ្ដើមក្លាយជាមនុស្សដែលចូលចិត្តនៅម្នាក់ឯង មិនចង់ជួប ប្រឈមមុខនឹងអ្នកណា លែងចង់ឱ្យអ្នកណាចូលមករំខាន ប៉ះពាល់ដល់អារម្មណ៍របស់អ្នកទៀតហើយ បើទោះជាមាននរណាម្នាក់ចង់ចូលមក បង្កើតមិត្តភាព ឬភាពស្និទ្ធស្នាលជាមួយនឹងអ្នកក៏ដោយ ក៏អ្នកគ្រាន់តែបង្ហាញការរាក់ទាក់ តែមិនអាចស្និទ្ធស្នាលនឹងអ្នកណាដែរ។ អ្នកគិតថា គ្មានអ្នកណាដែលអ្នកអាចជឿជាក់ទុកចិត្តបានឡើយ ក្រៅតែពីអ្នកខ្លួនឯង អ្នកមិនមានមិត្តជិតស្និទ្ធឡើយ ហើយអ្នកក៏មិនចូលចិត្តចំណាយពេលជាមួយនឹងអ្នកណាដែរ។

គ. មេឃពេលយប់

091119_mt_antisolar_feat 1028x579 1028x579

អ្នកជាមនុស្សដែលមានសំណាង មានប្រជាប្រិយភាព មានមនុស្សជាច្រើនដែលស្រឡាញ់ចូលចិត្ត និងគោរពឱ្យតម្លៃអ្នក។ អ្នកក៏ជាមនុស្សដែលមានបុគ្គលិកលក្ខណៈល្អ មានជំនាញផ្នែកសាងទំនាក់ទំនងល្អៗជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន។ អ្នកធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា កាន់តែស្រឡាញ់ និងចូលចិត្ត ពេលដែលបាននៅជិតអ្នក។ អ្នកតែងតែធ្វើឱ្យអ្នកជុំវិញខ្លួនមានភាពសប្បាយរីករាយ និងមានការជឿជាក់ ទុកចិត្តលើអ្នកជាខ្លាំង។ ដូច្នេះហើយ វាមិនមែនជារឿងដែលភ្ញាក់ផ្អើលនោះទេ ដែលអ្នកមានមិត្តភក្តិច្រើននោះ ជាពិសេសគឺ អ្នកតែងតែស្ថិតនៅក្នុងតំណែងសំខាន់ សម្រាប់មនុស្សជាច្រើនដែលនៅជុំវិញអ្នកផងដែរ។

ឃ. ទឹកជ្រោះ

Luang Prabang 2029274_1280

អ្នកជាមនុស្សដែលមិនសូវចេះរាក់ទាក់នឹងអ្នកណាទេ ហើយក៏មិនចេះលំឱន បន្ទាបខ្លួនដែរ និយាយឱ្យចំ​ អ្នកមិនចេះដាក់ខ្លួន អែបអបអ្នកណាឡើយ។ អ្នកជាមនុស្សដែលធ្វើទៅតាមអ្វីដែលអ្នកជុំវិញធ្វើដាក់អ្នក អ្នកណាស្រឡាញ់ ស្មោះ រាប់អានអ្នក អ្នកក៏តបស្នងទៅគេវិញតាមហ្នឹង តែបើអ្នកណាមិនរាប់អ្នក អ្នកក៏មិនខ្វល់ ទៅតាមរណប ឬទ្រអ្នកណានោះឡើយ។ ក៏អាចនិយាយបានថា អ្នកជាមនុស្សដែលមានសត្រូវ និងមនុស្សមិនចូលចិត្តអ្នកច្រើន ប៉ុន្តែក្នុងនោះ អ្នកក៏មានមនុស្សជិតស្និទ្ធ និងស្រឡាញ់ចូលចិត្តអ្នក ប្រហែលជា ៥ ៦នាក់ដែរ ដែលជាមិត្តល្អ ស្និទ្ធស្នាលនឹងអ្នក ដោយសារតែបុគ្គលិកលក្ខណៈ ស្មោះត្រង់ និងភាពទាក់ទាញរបស់អ្នក។ យ៉ាងណាមិញ អ្នកមិនខ្វល់ថា អ្នកណាស្អប់អ្នកនោះឡើយ ព្រោះអ្នកក៏ជាមនុស្សដែលតែងតែកំណត់ក្នុងការរាប់អានមិត្តភក្តិដែរ ហើយមិត្តដែលអ្នករាប់ គឺសុទ្ធតែល្អ ស្មោះត្រង់នឹងអ្នក មិនមែនអែបអបអ្នកនោះឡើយ ព្រោះពួកគេស្គាល់ និងដឹងច្បាស់ពីអត្តចរិតរបស់អ្នក ហើយក៏អាចទទួលយកបានដែរ៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne