ជ្រើសរើសគ្រឿងអលង្ការណាមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីកម្រិតលុយកាក់ និងសេដ្ឋកិច្ចអ្នក នៅក្នុងឆ្នាំ ២០២១ខាងមុខនេះ

១. ស្ថានភាពសេដ្ឋកិច្ចនឹងប្រែទៅជាល្អប្រសើរ

Screen Shot 2020 07 30 At 3.47.06 PM

បើទោះជាបច្ចុប្បន្ននេះ ជីវិតអ្នកហាក់មានបញ្ហា ការលំបាក ខ្វះខាតយ៉ាងណាក៏ដោយ តែឆ្នាំក្រោយនេះ ជីវិតអ្នកនឹងប្រែជាល្អឡើងវិញ។ អ្នកអាចគ្រប់គ្រង និងក្ដោបក្ដាបស្ថានភាពដែលលំបាក អ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកគួរធ្វើ។ អ្នកតែងតែមានហេតុផល និងផ្ដល់ឱ្យខ្លួនឯងនូវដំណោះស្រាយដែលល្អជានិច្ច ដើម្បីដោះស្រាយបញ្ហា ការលំបាកទាំងឡាយ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យអ្នកនឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសនោះគឺ ផ្នែកសេដ្ឋកិច្ចរបស់អ្នក នៅក្នុងឆ្នាំ២០២១ខាងមុខនេះ។

២. ស្ថានភាពសេដ្ឋកិច្ចនឹងប្រសើរឡើងបន្តិច

Screen Shot 2020 07 30 At 3.47.13 PM

អ្នកជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ មិនចេះនិយាយស្ដីច្រើនទេ មិនថាកិច្ចការងារអ្វីក៏ដោយ អ្នករមែងធ្វើយ៉ាងសកម្មដោយភាពស្ងប់ស្ងៀមបំផុត ជាពិសេសនោះគឺ អ្នកមិនចេះអួតអាងអ្វីនោះឡើយ អ្នកជាមនុស្សដែលសាមញ្ញ ដូច្នេះហើយ មិនមានអ្នកណាអាចដឹងពីគម្រោងការ និងគំនិតរបស់អ្នកបានទេ។ អ្នកចូលចិត្តបង្ហាញនូវសកម្មភាព ជាមួយនឹងលទ្ធផលមួយ ច្រើនជាងអួតប្រាប់គេបែកពពុះមាត់។ ស្ថានភាពសេដ្ឋកិច្ចរបស់អ្នក អាចនឹងមិនសូវជាល្អប្រសើរទេពីពេលកន្លងមកនេះ ប៉ុន្តែសម្រាប់ឆ្នាំ២០២១ខាងមុខនេះ ជីវិតរបស់អ្នក នឹងមានការប្រែប្រួលបន្តិចម្ដងៗ និងមានភាពល្អប្រសើរ ធូរធារជាងមុនមិនខានឡើយ។

៣. ស្ថានភាពសេដ្ឋកិច្ចនឹងមិនមានស្ថេរភាពទេ

Screen Shot 2020 07 30 At 3.47.19 PM

អាចនិយាយបានថា អ្នកនៅតែបន្តសកម្មភាពដដែលៗ និងគំនិតមិនអភិវឌ្ឍន៍ មិនរក មិនធ្វើអ្វីដែលថ្មីៗ ដូច្នេះសា្ថនភាពសេដ្ឋកិច្ចរបស់អ្នក ក៏មិនមានការរីកចម្រើនដែរ គឺមានស្ថេរភាព ដូចទៅនឹងសកម្មភាពរបស់អ្នកអ៊ីចឹង។ អ្នកជាមនុស្សដែលមានចិត្តឧស្សាហ៍ព្យាយាម ខិតខំក្នុងការបំពេញកិច្ចការងារ ប៉ុន្តែក្រោយមក អ្នកអាចនឹងមានបញ្ហាខ្លះៗ។ អ្នកក៏ធ្លាប់ទទួលបានលទ្ធោលល្អប្រសើរ និងលុយកាក់ច្រើនដែរ តែព្រោះភាពល្អ និងលេចធ្លោរបស់អ្នក បានធ្វើឱ្យមនុស្សមួយចំនួនច្រណែន ឈ្នានីស និងតែងតែរកវិធីដើម្បីធ្វើបាបអ្នក ដូច្នេះហើយ អ្នកក៏ត្រូវចំណាយពេល ដើម្បីធ្វើការទប់ទល់ជាមួយគេវិញដូចគ្នា ដែលជាហេតុធ្វើឱ្យអ្នកបាត់បង់នូវប្រជាប្រិយភាព និងភាពជឿជាក់អស់មួយភាគ។

៤. ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនឹងប្រែទៅជាអាក្រក់

Screen Shot 2020 07 30 At 3.47.25 PM

ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនៅឆ្នាំ២០២១នេះ មិនល្អឡ៖យ ដោយហេតុមកពីអ្នកមិនចេះអត់ធ្មត់ តស៊ូ ធ្វើអ្វី អ្នកធ្វើតែមួយពេល ឬបានតែមួយឆាវ ហើយក៏បោះបង់ចោលទៅវិញ នេះជាហេតុដែលនាំឱ្យអ្នកជួបបញ្ហា និងវិបត្តិធ្ងន់ធ្ងរ ដំណើរចេះតែដើរថយក្រោយ ឬធ្លាក់ចុះ។ រាល់ពេលដែលជួបបញ្ហា ការលំបាក អ្នកងាយនឹងបោះបង់ចោលណាស់ អ្នកឆាប់អស់សង្ឃឹម អ្នកមិនចេះប្រឹងប្រែងទេ។ ពេលខ្លះ អ្នកហាក់បណ្ដែតបណ្ដោយឱ្យគ្រប់យ៉ាងទៅតាមព្រេងវាសនាខ្លាំងពេកហើយ អ្នកអកម្មលើកិច្ចការងារទាំងឡាយ អ្នកខ្វះទំនួលខុសត្រូវទៅនឹងបញ្ហាដែលកើតមាន៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne