វិសាលភាពដ៏ធំសម្បើមនៃសង្គ្រាមលោកលើកទី២ ស្ទើរតែមិនអាចយល់បាន។ សង្គ្រាមមួយនេះបានបំផ្លិតបំផ្លាញស្ទើរទាំងស្រុងនៃទ្វីបអឺរ៉ុប អាស៊ីខាងកើត តំបន់សមុទ្រប៉ាស៊ីហ្វិក និងអាហ្រ្វិកខាងជើង ខណៈដែលឥទ្ធិពលរបស់វាបានប៉ះពាល់ដល់គ្រប់ផ្នែកនៃភពផែនដី។
លោក Randal Olson ជំនួយការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យ Michigan State University បានជួយពន្យល់ពីការបំផ្លិចបំផ្លាញពិតប្រាកដ នៃសង្គ្រាមលោកលើកទី២ ពិសេសភាពអន្តរាយនៃជីវិតមនុស្សក្នុងអំឡុងពេលនោះ។ គំនូសតាងរបស់គាត់បង្ហាញភាគរយនៃចំនួនប្រជាជនរបស់ប្រទេសដែលបានស្លាប់ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។
ប្រទេសបេឡារុសទទួលរងនូវការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុត លើសប្រទេសណាៗទាំងអស់កំឡុងសង្គ្រាម ដោយគិតជាភាគរយនៃចំនួនប្រជាជនរបស់ខ្លួន។ ជាងមួយភាគបួននៃប្រជាពលរដ្ឋរបស់ខ្លួន(២២៩០០០០នាក់)បានស្លាប់អំឡុងសង្គ្រាមលោកលើកទី២។ ប្រជាជនសរុបរបស់ប៉េឡារុសមុនសង្គ្រាមលោកលើកទី២គឺជាង៩១៦០០០០នាក់។
ទាក់ទងនឹងចំនួនសរុប!សហភាពសូវៀតបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរនៃជនរងគ្រោះក្នុងអំឡុងសង្គ្រាមលោកលើកទី២។ មនុស្សប្រមាណ១៦.៨២៥.០០០នាក់បានស្លាប់ស្មើនឹងលើស១៥%ជាប្រជាជនទាំងអស់។ខណៈដែលចិនជាប្រទេសមានប្រជាជនច្រើនបំផុតក្នុងលោកបាត់បង់២០លាននាក់អំឡុង WW2។
ចំណែកអាមេរិកជាប្រទេសដាច់ស្រយាលពីគេតែរងគ្រោះក្នុងសង្គ្រាមលោកលើកទី២ ដែរនោះគឺគាត់ទាំងរបួស បាត់ខ្លួន ស្លាប់ គិតទាំងទាហាន ជនស៊ីវិលគឺ ១, ០៧៦,២៤៥នាក់។ ព្រឹត្តិការណ៍នៅថ្ងៃទី៦មិថុនា ដែលជាការលើកទ័ពឡើងគោកកម្ទេចទ័ពអាល្លឺម៉ង់ក្នុងទឹកដីបារាំង(D-Day Invasion of Normandy)ជាការខូចខាតនិងបាត់បង់ទាហានអាមេរិកច្រើនបំផុត។
អំឡុងសង្គ្រាមក្នុងសមរភូមិមួយនេះមានទាហានអាមេរិកស្លាប់និងរបួស៦,៦០៣នាក់ ស្លាប់និងរបួសទាហានអង់គ្លេសស្លាប់របួស២៧០០នាក់ ទាហានកាណាដា ១០៧៤នាក់ ហើយចន្លោះពី៤០០០ទៅ៩០០០នាក់ជាផលខូចខាត់របស់ទាហានអាល្លឺម៉ង់។ បញ្ជាក់៖តួរលេខអ្នកស្លាប់នេះគិតទៅលើភាគរយប្រជាជនក្នុងប្រទេសនីមួយៗ មិនគិតចំនួនតិចឬច្រើននៃអ្នកស្លាប់ធៀបទៅនឹងប្រទេសនីមួយៗនោះទេ។
ឧទាហរណ៍៖ បេឡារុសស្លាប់ប្រជាជនទាំងអស់(ទាំងទាហាននិងស៊ីវិលសរុប២២៩០០០០នាក់ស្មើ២៥%នៃប្រជាជនទាំងអស់។ចំណែកប្រជាជនចិនស្លាប់ជាង២០លាននាក់នេះមិនបាននឹង៥%នៃប្រជាជនសរុបនោះទេទោះបីជាមានតួរលេខលើសបេឡារុសដល់ទៅជាង១៨លាននាក់ក៏ដោយ៕
ប្រភព៖ businessinsider