ក្រោយកូវីដកន្លងផុតទៅ  ក្រុមហ៊ុន Vietjet នឹងឈរជើងយ៉ាងរឹងមាំ ដោយសារក្រុមហ៊ុនបានសម្រេចជោគជ័យលើគោលដៅ ដឹកអ្នកដំណើរ១០០លាននាក់

ភ្នំពេញ, ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ - ក្រុមហ៊ុនម្ចាស់ភាគហ៊ុនរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២០ របស់ខ្លួនដើម្បីពិនិត្យមើលសមិទ្ធិផលអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ហើយបានបោះឆ្នោតអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច និងពិភាក្សាអំពីផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០។ 

ក្រុមប្រឹក្សាប្រតិបត្តិបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្ហាញកំណើនអាជីវកម្មដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយ នឹងសមិទ្ធិផលអាជីវកម្មវិជ្ជមានកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjetរកប្រាក់ចំណូលបានចំនួនសរុប ៥០,៦០៣ ពាន់លានដុង (ប្រហែល ២,២ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញចំនួន ៤,៥៦៩ ពាន់លានដុង (ប្រហែល ២០០ លានដុល្លារអាមេរិក) មុនបង់ពន្ធ។ ប្រាក់ចំណូលពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសដែលបានធ្វើសវនកម្មរួចរបស់ក្រុមហ៊ុន Vietjet បានកើនឡើងដល់ចំនួន ៤១,២៥២ ពាន់លានដុង (ប្រហែល ១,៨ ពាន់លានដុល្លារអាមេរិក) មុនបង់ពន្ធ ពោលគឺកើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ២០១៨ ឯប្រាក់ចំណេញវិញមានចំនួន ៣,៨៦៩ ពាន់លានដុង (ប្រហែល ១៧០ លានដុល្លារអាមេរិក) មុនបង់ពន្ធ  កើនឡើង ២៧ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ។

Vietjet Shareholders' Meeting_1

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរថ្មីចំនួន ៣៤ ខ្សែ នាំឱ្យជើងហោះហើរសរុបមានចំនួន ១៣៩ ខ្សែ ក្នុងនោះ ៤៤ ខ្សែជាជើងហោះហើរក្នុងស្រុក និង៩៥ខ្សែជាជើងហោះហើរអន្តរជាតិ។ ជារួម ជើងហោះហើរទាំង១៣៩ខ្សែ បានដឹកអ្នកដំណើរជាង ២៥ លាននាក់ នាំឱ្យក្រុមហ៊ុនបានសម្រេចគោលដៅ អ្នកដំណើរ ១០០ លាននាក់ របស់ខ្លួន។ ការនេះធ្វើឱ្យ Vietjet បង្កើតបានជាមូលដ្ឋានដ៏រឹងមាំដើម្បីក្រោកឈរឡើងវិញ ពីវិបត្ដិកូវីដ។ ក្រុមហ៊ុន Vietjet បានទទួលពានរង្វាន់ល្បីឈ្មោះជាច្រើនក្នុងឆ្នាំ ២០១៩ ហើយបានបន្តវិនិយោគទៅក្នុងវិទ្យាស្ថានអាកាសចរណ៍ ដែលឥឡូវនេះបានក្លាយជាស្ថាប័នជំនាញបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ឈានមុខគេមួយក្នុងតំបន់។

Vietjet Shareholders' Meeting_2

រាល់ជោគជ័យទាំងអស់ដែលសម្រេចបានក្នុងឆ្នាំ ២០១៩ បានជួយឲ្យក្រុមហ៊ុន Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដ៏សំខាន់មួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម ក៏ដូចជាការជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិ និងពិភពលោកផងដែរ។

ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាមទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ប៉ុន្តែនៅពេលដែលទីផ្សារអាកាសចរណ៍ក្នុងស្រុកបានចាប់ផ្តើមឡើងវិញ ក្រុមហ៊ុន Vietjet បានអនុវត្តយុទ្ធនាការមួយដែលមានឈ្មោះថា “ផ្ដើមការហោះហើរឡើងវិញ” (Returning to the Sky) និងបានបើកសម្ពោធផ្លូវហោះហើរថ្មីចំនួន ៨ ខ្សែ នាំឱ្យជើងហោះហើរក្នុងស្រុក កើនដល់ចំនួនសរុប ៥៣ ខ្សែ។ អាកាសចរណ៍ Thai Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់ដែលបើកប្រតិបត្តិការឡើងវិញផងដែរ នៅព្រលានយន្តហោះភូកេត (Phuket Airport) ដោយបានពង្រីកបណ្តាញហោះហើរក្នុងស្រុកថ្មីរបស់ខ្លួន ចំនួន ៥ ខ្សែ នៅក្នុងប្រទេសថៃ។

Vietjet President & CEO Nguyen Thi Phuong Thao

គេរំពឹងថាក្រុមហ៊ុន Vietjet នឹងបើកដំណើរការយន្តហោះចំនួន ៩០ គ្រឿង ជើងហោះហើរជាង ១១៨,០០០ ជើង និងសេវាដឹកអ្នកដំណើរជាង ២០ លាននាក់ នៅចុងឆ្នាំ ២០២០។ នេះបើផ្អែកលើហេតុផលជាក់ស្ដែងដែលថា រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តកម្មវិធី និងដំណោះស្រាយជាច្រើន ដើម្បីចូលរួមជួយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តាមរយៈការបន្ធូរបន្ថយពន្ធនិងថ្លៃសេវា និងការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាប។

នៅឆ្នាំ ២០២០ ក្រុមហ៊ុន Vietjet នឹងផ្តោតការយកចិត្តទុកដាក់លើមធ្យោបាយកាត់បន្ថយចំណាយដែលមិនចាំបាច់ ក្នុងគោលដៅចង់ធ្វើឱ្យសេវាដឹកជញ្ជូនតាមអាកាស ដែលជាប្រភពចំណូល​គោលរបស់ខ្លួន អាចស្រង់ដើមរួច នាត្រឹមដំណាច់ឆ្នាំ២០២០នេះ។

បន្ទាប់ពីបើកដំណើរការឡើងវិញនិងពង្រីកជើងហោះហើរក្នុងស្រុកបន្ថែម ក្រុមហ៊ុន Vietjet និងវិស័យអាកាសចរណ៍វៀតណាម បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិរបស់ខ្លួន ចាប់ពីខែកក្កដាខាងមុខនេះតទៅ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើការគ្រប់គ្រងការរីករាតត្បាតនៃកូវីដ ១៩ និងធានាឱ្យបាននូវសុខសុវត្ថិភាពរបស់អ្នកដំណើរ និងបុគ្គលិករបស់ខ្លួន។

###

អំពី​ក្រុម​ហ៊ុន Vietjet:

Vietjet គឺ​ជា​ក្រុមហ៊ុន​អាកាស​ចរ​ណ៍ដំបូង​គេ​របស់​វៀត​ណាម ក្នុង​ការ​ប្រតិ​បត្ត​ក្នុង​នាម​ជា​​​ក្រុម​ហ៊ុន​​អាកាស​ចរ​ណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់​ជូន​តម្លៃ​សំបុត្រ​បែប​​សន្សំ​សំចៃ​តាម​តម្រូវ​ការ និង​សេវា​កម្ម​យ៉ាង​ទូ​លំ​ទូលាយ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​អតិ​ថិ​ជន​។ ក្រុម​ហ៊ុន​នេះ មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​នូវ​សេវា​កម្ម​​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​ប្រើប្រាស់​បច្ចេក​វិទ្យា​​ពាណិជ្ជ​អេ​ឡិច​ត្រូនិក (e-commerce) ធំ​ជាង​គេ​បំផុត ដើម្បី​​ផ្តល់​ជូន​នូវ​សេវា​កម្ម និង​ផលិត​ផល​ផ្សេង​ៗ​ជាច្រើន​សម្រាប់​អតិ​ថិ​ជន​។ Vietjet គឺ​ជា​សមា​ជិក​ សមាគមដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) និង​បានទទួលវិញ្ញាបនបត្រ​សវន​កម្មសុវត្ថិ​ភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែលនេះ។ Vietjet ក៏​បាន​ជាប់​ឈ្មោះ​ជា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏ល្អ​បំផុត​នៅអាស៊ី​ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត​សម្រាប់​សុវត្ថិ​ភាព​ជា​មួយ​នឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហ​ទំ​ព័រ​​អង្កេត​លើ​​ផលិត​ផល និង​សុវត្ថិ​ភាព​របស់​ពិភព​លោក​ AirlineRatings.com​។ ក្រុមហ៊ុន​អាកាស​ចរ​ណ៍នេះ ក៏​​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​​​ក្រុមហ៊ុន​អាកាស​ចរណ៍​ដ៏ល្អ​បំផុត​ផ្តាច់​គេ​ទាំង​៥០​របស់​ពិភព​លោក សម្រាប់​ការ​ប្រើ​ហិវញ្ញ​វត្ថុ​ដ៏​​មាន​ផា​សុខ​ភាព និង​​​​ប្រតិ​បត្តិ​ការ​ផ្សេង​ៗ ដោយ​​អង្គ​ភាព​​វិ​ភាគ​លើ​​ក្រុមហ៊ុន​អាកាស​ចរណ៍ Airfinance Journal​ ក្នុង​ឆ្នាំ​២០១៨​​​។ 

​ក្រុម​ហ៊ុន Vietjet អាកាស​ចរណ៍​ Vietjet ប្រតិ​បត្តិ​ការ​​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​៤០០​លើក ដោយ​ដឹក​អ្នក​ដំណើរ​ច្រើន​ជាង​៦៥​លាន​នាក់ មក​ទល់​ពេល​នេះ ជា​មួយ​នឹង​​ផ្លូវ​​ហោះ​ហើរ​ចំនួន​១០៦ ដែល​គ្រប​ដណ្តប់​ក្នុង​គោល​ដៅ​​ជាច្រើន​ទូ​​​ទាំង​វៀតណាម និង​គោល​ដៅ​អន្តរ​ជាតិ​នា​នា ដូច​ជា​ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ប្រទេស​ចិន ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេស៊ី និង​កម្ពុជា​។

ទំនាក់​ទំនង​​ផ្នែក​ព័ត៌​មាន:

ក្រុមហ៊ុន QED

ប្រទេសកម្ពុជា  (ភាសាខ្មែរ)

លោក ឆន ភារុណ

Email: phearun[@]qed.agency

Cell +855 10 296 617

ប្រទេសកម្ពុជា  (English)

Mr. Julian Rake

Email: julian[@]qed.agency

Cell: +855 93 324 283

ក្រុមហ៊ុន Vietjet

Ms. Kieu Duong (Amy)

Email: kieuduong[@]vietjetair.com

Cell: +84 932 775 066