ប៉ុន្មានថ្ងៃមុន « ក្នុងស្រុក » ធ្លាប់បានចុះផ្សាយរួចម្តងហើយ នូវរូបភាពទេសភាពដូចភ្នំទឹកកក ត្រូវបានរំលេចឡើងនៅក្នុងប្រទេសកម្ពុជាយើង ដែលបានបង្ហោះផ្សព្វផ្សាយដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ថាជាភ្នំទឹកកកដែលអាចមកកម្សន្តលេងដោយមិនបាច់ប្រើលិខិតឆ្លងដែន ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែ « ក្នុងស្រុក » ក៏បានបញ្ជាក់នៅចុងអត្ថបទដែលថា នេះអាចជាខ្សាច់តែប៉ុណ្ណោះ។
អាចចូលអាននៅទីនេះ៖ ភ្នំទឹកកសប្បនិម្មិត ចេញរូបរាងឡើងហើយនៅខ្មែរយើង មិនបាច់ឆ្លងទៅលេងក្រៅប្រទេសទៀតទេ
យ៉ាងណាមិញ មកទល់ពេលនេះកាន់តែច្បាស់ហើយថា ការពិតទីកន្លែងនោះមិនមែនជាភ្នំទឹកកក ឬទឹកកកសប្បនិម្មិតអ្វីនោះទេ ការពិតវាគឺជា គំនរដីខ្សាច់សលេខមួយរបស់កម្ពុជា ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុប្រាកដមែន។
នេះបើយោងតាមការបង្ហោះរៀបរាប់ពីគណនីហ្វេសប៊ុក Chhoy Bun Sok Heng បានឱ្យដឹងលម្អិតថា៖ « បង Hara Ho បីម៉ោងមុន ថ្ងៃនេះ ខ្ញុំបានឃើញព័ត៌មានមួយសរសេរថា " ភ្នំទឹកកកដំបូងបង្អស់នៅកម្ពុជា... "
រូបភាពគេកែឡើងបែកពណ៌សាបៗ អាដែងន៎ែ! វាមិនមែនជាភ្នំទេលោកព្រះអើយ គឺជាគំនរដីខ្សាច់សលេខមួយរបស់កម្ពុជាស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ សង្ស័យទេសចរណ៍ផ្អើលទៅអើតភ្លូកទឹកភ្លូកដីឆាប់ៗនេះ ទឹកកកក្តៅស្រួយៗ យកទឹកសេរ៉ូទៅផងណា។ ប៉ុន្តែសុំចិត្តហាមយកសំរាមទៅចោលពេញទឹកកក ប្រយ័ត្នរលាយអស់។
កាលពី១ខែមុន យើងបានទៅដល់ទីតាំង គឺថា... ប្រវត្តិជូរចត់ណាស់តំបន់នេះ (មើល MV ស្លាប់ក្នុងឧទ្យានទឹកភ្នែក ពេជ្យ សោភា ដឹងតែកំសត់តែម្តង) សុំមិនបកស្រាយបន្ថែម គឺទុកឲ្យឆ្ងល់ ប៉ុន្តែទេសភាពស្រស់ត្រកាលណាស់ ចាំខ្ញុំកាត់តវិដេអូ ដាក់ VLOG : CHHOY BUN SOK HENG ឆាប់ៗដែរ »។
ដូច្នេះសង្ឃឹមថាបងប្អូនមហាជនឈប់យល់ច្រលំទៅ៕