ងាកមកមេីលបច្ចេកវិទ្យា Spatial Audio របស់ Airpods Pro និង Car Key ដែល Apple នឹងដាក់ឱ្យប្រេីឆាប់ៗនេះ ។
១. Spatial Audio
សំរាប់អ្នកចូលចិត្តទៅមេីលកុន អ្វីដែលសំខាន់បំផុតដែលធ្វេីឱ្យមនុស្សចូលចិត្តទៅមេីលកុនគឺដោយសារបទពិសោធន៌រូបភាព និងសម្លេង។ គេរៀបចំប្រព័ន្ធសម្លេងឱ្យជះចេញពីគ្រប់ជ្រុងនៃ Hall សម្លេងជះពីមុខ ពីក្រោយ ពីចំហៀង ពីលេី ដេីម្បីអោយយេីងទទួលបានបទពិសោធន៌សំលេងដ៏ល្អឥតខ្ចោះ ។
Apple ក៏បានយកបច្ចេកវិទ្យានេះមកបំពាក់លេី Airpods Pro ហេីយ មិនថាយេីងទស្សនាខ្សែភាពយន្ត ឬលេងហ្គេម មុខងារ Spatial Audio នឹងជះសម្លេងចេញពីគ្រប់ជ្រុង ធ្វេីឱ្យយេីងមានអារម្មណ៌ថាខ្លួនឯងហាក់កំពុងស្ថិតក្នុងហេតុការណ៌នោះពិតៗ ហេីយមិនថាយេីងងាកក្បាលទៅទិសណា ឬងាក iPhone iPad ទៅទិសណា ក៏វានៅតែចាប់បានសម្មភាពកម្រេីករបស់យេីងហេីយរក្សាទិសដៅសំលេង ដែលវាបញ្ចេញមកឱ្យនៅដដែល បូកផ្សំនឹង Dolby atmos ទៀត វាប្រៀបដូចជាបទពិសោធន៌មេីលកុន mini នៅផ្ទះអញ្ចឹងដែរ ។
២. មុខងារ Car Key
មុខងារនេះនឹងមានអោយប្រេីមុនគេសំរាប់ឡាន BMW 540i សេរី 2021 មុនគេ ដោយម្ចាស់ឡានមិនបាច់ដាក់សោរឡាន remote តាមខ្លួនទៀតទេ យេីងអាចបញ្ជាវាជាមួយ iPhone បាន ហេីយវាពិសេសត្រង់ឡានដែលចេញក្រោយៗនឹង Support មុខងារដែលមានមកជាមួយ iPhoneទាំងអស់ (Apple កំពុងចាប់ដៃគូសហការណ៏ជាមួយក្រុមហ៊ុនឡានប្រេនយក្សល្បីៗ) យេីងអាច Lock សោរពីចំងាយបានតាមរយះ iCloud ហេីយយេីងអាចចែករំលែកសោរឡានបានជាមួយនឹងគ្រួសាររឺមិត្តភក្ដិ តាមរយៈ iMessage ដោយកំណត់ឱ្យអ្នកណាអាច Unlock ឡានបាន ហេីយយេីងអាចកំណត់អោយអ្នកដែលប្រេីឡាននោះគឺបានតែបេីកបរប៉ុណ្ណោះ មិនអាចប្រេីមុខងារផ្សេងទៀតបានទេ ។
ជាពិសេសឡានទំនេីបៗទាំងនោះនឹងមានថតមួយសំរាប់សាកថ្មទូរស័ព្ទ iPhone តាម Wireless Charge ។ ចឹងវាងាយស្រួលមែនទែន សំរាប់ម្ចាស់ឡានទំនេីបទាំងនោះ ដោយមិនបាច់ធ្ងន់ហោប៉ៅដាក់សោរតាមខ្លួនទៀតទេ៕
អត្ថបទ៖ Keo Meng