ច្បាស់ណាស់ ពាក្យចាស់ពោលថាស្នេហាត្រីកោណ ប្រាកដជាមានម្នាក់ឈឺចាប់ និងត្រូវដើរចេញនៅទីបំផុត ព្រោះតែស្នេហាបរិសុទ្ធមិនអាចមានអ្នកទី៣ចូលមកជ្រៀតជ្រែកឡើយ។
ចម្លែកអី តែគូស្នេហ៍មិនមែនមួយគូ តែស្នេហា៣នាក់នេះវិញ មិនត្រឹមតែជាស្នេហាភេទដូចគ្នាខុសពីគូស្នេហ៍ធម្មតាទេ តែនេះជាស្នេហាត្រីកោណ៣នាក់ តែជាស្នេហាច្បាស់លាស់ ហ៊ានដឹកដៃគ្នាចូលរោងការតែមួយទៅវិញធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងចំពោះស្នេហាដ៏ចម្លែកមួយនេះ។
តាមរយៈគណនីហ្វេសប៊ុក Kao Leng បានឱ្យដឹងថា៖ « សេ្នហ៍ភេទដូចគ្នាមានអ្វីមិនល្អ.....❤️❤️❤️
សំខាន់ស្រលាញ់ចិត្តនិងចិត្ត អគុណអូនទាំងពីរដែលចូលមកក្នុងជីវិតបង បងនឹងកាន់ដៃអូនអស់មួយជីវិត....
(រយះពេល11ឆ្នាំ)ដែលពួកយេីងស្គាល់គ្នា ទំរាំពួកយេីងមានថ្ងៃនេះ ពួកយេីងឆ្លងកាត់ឧបសគ្គជាច្រេីន .........
បងនឹងកាន់ដៃអូនទាំងពីរអស់មួយជីវិតមិនថាមានឧបសគ្គអ្វីក៏ដោយ»។
គួរបញ្ជាក់ផងដែរថា បើយោងតាមរូបភាពនេះ យើងមិនច្បាស់ទេថានេះជាគូស្នេហ៍ពិត ឬគ្រាន់តែជាការថតរូបផ្សព្វផ្សាយឬយ៉ាងណានោះទេ យើងមានតែរង់ចាំមើលទាំងអស់គ្នាបន្តបន្ទាប់តែប៉ុណ្ណោះ៕