Timothy Murphy គឺជាទាហានក្នុងកងកាំភ្លើងថ្មើជើង និងជាអ្នកជំនាញបាញ់ស៊ីបនៅក្នុងសង្គ្រាមបដិវត្តអាមេរិក។ អ្នកខ្លះនិយាយថាគាត់បានប្តូរទិសដៅនៃសមរភូមិសារ៉ាហ្គូតាដ៏សំខាន់ នៅពេលគាត់បានបាញ់សម្លាប់ឧត្តមសេនីយ៍អង់គ្លេសពីរនាក់នៅចម្ងាយ ៣០០ យ៉ាត(២៧១ម៉ែត្រ)។
នៅក្នុងសមរភូមិ Battle of Bemis Heights ដែលជាឆាកប្រយុទ្ធលើកទី២ក្នុងតំបន់ Saratoga ថ្ងៃទី០៧តុលាឆ្នាំ១៧៧៧ Murphy ត្រូវបានគេលើកសរសើរដោយសារបានសម្លាប់ឧត្តមសេនីយ៍អង់គ្លេស Sir Francis Clerke និង General Simon Fraser ហើយការស្លាប់មេបញ្ជាការអង់គ្លេសនេះ បានថ្វើឲ្យកងទ័ពអាមេរិកសម័យនោះកែប្រែស្ថានភាពសង្គ្រៀមបដិវត្តន៍អាមេរិកប្រែប្រួល។
មានព័ត៌មានលំអិតតិចតួចប៉ុនណោះនៃជីវិតដំបូងរបស់ Murphy ត្រូវបានគេដឹង។ គាត់បានកើតនៅឆ្នាំ ១៧៥១ នៅក្បែរតំបន់ Delaware Water Gap ។ ឪពុកម្តាយរបស់គាត់គឺជា Presbyterians មកពី County Donegal ក្នុងប្រទេសអៀរឡង់ ដែលបានផ្លាស់ទៅ Shamokin Flats (ឥឡូវ Sunbury, PA) ក្នុងឆ្នាំ ១៧៥៩ ។
នៅពេល Murphy មានអាយុ ៨ ឆ្នាំយោងទៅតាម Wikipedia ។ ប៉ុន្មានឆ្នាំក្រោយមក Murphy បានក្លាយជាកូនជាងរបស់លោក Van Campen ហើយបានផ្លាស់ទៅរស់នៅជាមួយគ្រួសារ Van Campen ទៅជ្រលងភ្នំ Wyoming ដែលពេលនោះជាព្រំដែនអាមេរិកនិងអាណានិគមអង់គ្លេស។
នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ១៧៧៥ ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមបដិវត្តអាមេរិក Murphy និងបងប្រុសរបស់គាត់ឈ្មោះ John បានចូលបម្រើការងារនៅ កងទាហាន Northumberland County Riflemen ជាពិសេសនៅក្រោមបញ្ជារបស់ Captain John Lowdon ។ អង្គភាពរបស់ពួកគេបានធ្វើសកម្មភាពនៅក្នុងការឡោមព័ទ្ធទីក្រុងបូស្តុន សង្រ្គាមនៃកោះឡុង និងការប្រយុទ្ធគ្នានៅ Westchester ។
បន្ទាប់ពីនេះ Murphy ត្រូវបានតំឡើងឋានៈជាសេនាធិការនៅក្នុងកងវរសេនាធំទី ១២ នៃរដ្ឋ Pennsylvania របស់កងទ័ពនិងបានប្រយុទ្ធនៅសមរភូមិទីតានុននិងព្រីនស្តុន(Trenton និង Princeton។ Murphy គឺជា“ អ្នកជំនាញ” បាញ់កាំភ្លើង ដែលដែលលោកបាញ់ចំគោលដៅនៅចម្ងាយ៣០០ យ៉ាត(២៧១ម៉ែត្រ)។ នៅខែកក្កដាឆ្នាំ ១៧៧៧ ជំនាញនេះបាននាំឱ្យ Murphy ចូលរួមជាមួយកងបាញ់កាំភ្លើងថ្មើជើង Riflemen ដែលទើបនឹងបង្កើតថ្មីរបស់មេបញ្ជាការ Daniel Morgan ។
ឆ្នាំ១៧៧៨ គាត់ត្រូវបានគេជ្រើសរើសជាមនុស្សម្នាក់ក្នុងចំណោមខ្មាន់កាំភ្លើង ៥០០ នាក់ដើម្បីទៅជាមួយឧត្តមសេនីយ៍ដានីយ៉ែលម៉ាហ្គែន ទៅកាន់ទីក្រុងអ៊ូស្តាតញូវយ៉កដើម្បីជួយបញ្ឈប់ការវាយលុករបស់ឧត្តមសេនីយ៍ John Burgoyne និងកងទ័ពអង់គ្លេស។ នៅពេលដែលការប្រយុទ្ធនៅជុំវិញតំបន់សារ៉ារ៉ាហ្គាបានផ្ទុះឡើង ចក្រភពអង់គ្លេសដែលត្រូវបានកងទ័ពបដិវត្តន៍អាមេរិក រុញច្រានថយក្រោយបន្ទាប់ពី Murphy បានសម្លាប់ ឧត្តមសេនីយ៍ General Simon Fraser។
លោក Benedict Arnold បានធ្វើដំណើរទៅជួបឧត្តមសេនីយ៍ Morgan ហើយបានចង្អុលទៅ Fraser ហើយបានប្រាប់ Morgan ថាបុរសនេះគឺជាមេបញ្ជាការកងវរសេនាធំអង់គ្លេស។ រួចហើយ Morgan បានប្រាប់ Murphy ឲ្យបាញ់សម្លាប់ចោល។ មុននឹងបញ្ជាឲ្យបាញ់លោក Morgan បានប្រាប់ Murphy ថា៖"ឧត្តមសេនីយ៍ Fraser គឺជាបញ្ជាក់ការដ៏ក្លាហានបំផុត ។ ខ្ញុំសូមកោតសរសើរគាត់ ប៉ុន្តែវាចាំបាច់ដែលគាត់គួរតែស្លាប់។ សូមបំពេញភារកិច្ចរបស់អ្នក" ។
Murphy បានធ្វើមាត្រដ្ឋានលើដើមឈើមួយនៅក្បែរនោះ ដោយតម្រង់យ៉ាងប្រុងប្រយ័ត្ននៅចម្ងាយ ៣០០ យ៉ាត ហើយបានបាញ់ចំនួន ៤ ដង។ ការបាញ់លើកទី ១ ខុសឆ្ងាយណាស់, គ្រាប់ទី ២ បានត្រូវសេះ ហើយគ្រាប់ទី ៣ ចំ នាយឧត្តមសេនីយ៍ Fraser ធ្លាក់ពីលើសេះ។នាយឧត្តមសេនីយ៍ Fraser បានស្លាប់នៅយប់នោះ។ មន្ត្រីជាន់ខ្ពស់អង់គ្លេសម្នាក់ទៀត លោក Sir Francis Clerke មានឋានៈប្រធានជំនួយការជំរុំរបស់ឧត្តមសេនីយ៍ Burgoyne បានទៅដល់សមរភូមិនោះដោយនាំសារទៅឲ្យលោកឧត្តមសេនីយ៍ Fraser ។ គ្រាប់ទី៤របស់ Murphy បានសម្លាប់លោក Sir Francis Clerke ។
និយាយអំពីគ្រួសារ! ភរិយាទីមួយរបស់ Murphy គឺលោកស្រី Peggy (née Margaret Feeck) គឺជាកូនស្រីរបស់ Johannes Feeck ជាកសិករហុល្លង់នៅជ្រលងភ្នំ Schoharie នៅកណ្តាលទីក្រុងញូយ៉ក។Timothy Murphyនិងអ្នកស្រី Murphy មានកូនប្រុសប្រាំនាក់និងកូនស្រីបួននាក់។
ប៉ុន្មានឆ្នាំបន្ទាប់ពីមរណភាពរបស់ភរិយាដំបូងរបស់លោកនៅ១៨០៧ លោក Murphy បានរៀបការជាមួយ Mary Robertson, ហើយបានផ្លាស់ទៅនៅ Charlotteville រដ្ឋញូវយ៉ក។ នៅទីនោះគាត់និងប្រពន្ធថ្មីរបស់គាត់មានកូនប្រុសបួននាក់ទៀត។ Murphy ត្រូវបានគេចាត់ទុកថាជាវីរបុរសនៅ Schoharie County, NY ដែលគាត់ស្នាក់នៅ៕
រក្សាសិទ្ធ៖ ក្នុស្រុក