Apache ជា​ឈ្មោះ​ទាហានស្រីបាញ់​ស៊ីបរបស់វៀតកុង​ល្បី​ថា​សាហាវ​តែ​មរណៈក្រោមថ្វី​ដៃទាហាន​បាញ់​ស៊ីបអាមេរិក Carlos Hathcock

Apache ជាទាហានបាញ់ស៊ីបស្ត្រីរបស់​ទាហាន Viet Cong និងជាអ្នកសួរចម្លើយអ្នក​ទោស​អាមេរិក​ពេល​ចាប់​បាន។ នាងត្រូវបានដាក់ឈ្មោះហៅក្រៅថា Apache គឺ​យោង​ទៅតាមរយៈវិធីធ្វើទារុណកម្មទៅលើកងម៉ារីនអាមេរិកនិងកងទ័ពវៀតណាមខាងត្បូង ដែល​ចាប់​បាន ហើយនាងធ្វើឱ្យពួកគេហូរឈាមខ្សោះរហូតដល់ស្លាប់យ៉ាង​ឃោឃៅ។

Apache_sniper_girl

នាងបានដឹកនាំក្រុមទាហាន Snipers មួយ​កង​តូច និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងជួរ​ទាហាន​វៀតកុង សម្រាប់ការធ្វើទារុណកម្មអ្នកទោសសង្គ្រាម ពេលវាយលុកទទួលបានមូលដ្ឋានទ័ពអាមេរិក និងកាត់ត្របកភ្នែករបស់អ្នក​ទោស(ជនរងគ្រោះ)ហើយចាត់ទុកថា វាជាពានរង្វាន់ក្នុងការ​ប្រកួត​មួយ។

00 Vietsnip

ដោយសារតែកលល្បិចពិសពុល និងភាពគ្មានមេត្តារបស់នាង បានធ្វើឱ្យនាងក្លាយជាគោលដៅខ្ពស់របស់​កងទ័ពអាមេរិក។ នាងត្រូវបានសម្លាប់នៅឆ្នាំ ១៩៦៦ ដោយលោក Carlos Hathcock ទាហានដ៏​ល្បី​ម្នាក់ក្នុងផ្នែកមួយនៃក្រុមអ្នកលបបាញ់របស់កងម៉ារីនសហរដ្ឋអាមេរិក។ ដៃគូរបស់គាត់គឺ កាពីទែន Edward James Land ដែល​ទៅ​លប់​ចាំឆ្មក់ក្រោយ​ទទួល​បាន​ព័ត៌មាន​ហើយ Hathcock បាន​ផ្ដាច់​ជីវិត​នាង​ដោយ​កេះកៃ​ចំនួន​២​ដង ត្រូវ​ទាំង​ពីរ​គ្រាប់។​។ មរណភាពរបស់នាងគឺជាជ័យជម្នះប្រកបដោយសីលធម៌ដ៏សំខាន់សម្រាប់កងទ័ពសហរដ្ឋអាមេរិក។

 

អត្ថបទរបស់៖Carlos Hathcock ទាហានល្បី​វៀតណាម៖ Carlos Hathcock រហស្សនាម​”អ្នក​ប្រមាញ់ស្លាបស”ផ្ដាច់​ជីវិតទាហានយៀកកុងក្នុង​សង្គ្រាមវៀតណាមមិន​ចេះតិចដោយ​ប្រើ​ជំនាញ Sniper

ក្នុង​បទសម្ភាសន៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​លោក​ John Plaster ក្នុងឆ្នាំ​១៩៨៤និង១៩៨៥! Hathcock ចាប់​ផ្ដើមនិយាយរៀប​រាប់​ថា៖" Apache បាន​នាំ​ទាហានបាញ់​ស៊ីប​ប៉ុន្មាន​នាក់​ដើរ​ឡើង​ភ្នំមួយ​(ហៅ​ថាHill 55)​ហើយពេល​នោះ​នាង​កំពុងធ្វើ​ទារុណកម្ម​ទាហានម៉ារីន​អាមេរិក​ម្នាក់។ ក្នុងបទសម្ភាសន៍​នោះ Hathcock និង កាពីទែន Edward James Land ទទួល​បាន​បញ្ជា​ពី​មេបញ្ជាការជាន់​ខ្ពស់ Charles Henderson។ Apache គឺជាគោលដៅលេចធ្លោមួយយោងទៅតាមយោធាស៊ើបការណ៍សម្ងាត់។

Knongsrok Pic

មែនទែន​ទៅ! ​ព័ត៌មាន​និង​ប្រវត្តិរបស់​ស្រ្តី​ម្នាក់​នេះ​មិន​ត្រូវបាន​គេ​បង្ហាញច្រើន​នោះ​ទេ ខណៈទាហានអាមេរិក​ក៏​ទម្រាំ​តែរក​នាង​ឃើញ​គឺ​ចំណាយ​ពេល​ជា​ច្រើនអាទិត្យ។​ទី​បំផុត​! អ្វី​ដែល​គេ​រំពឹង​ទុក​គឺ​ថា​នាង​ស្លាប់​ដោយ​សារ​ភាពឃោឃៅរបស់​នាង។ ទាហានឈ្លើយសឹកអាមេរិក ឬ​វៀតណាមខាងត្បូង​ដែល​នាង​ចាប់​បាន​កម្រ​រួច​ជីវិតណាស់​ហើយ​បើស្លាប់​ក៏​មិន​ដែល​ស្លាប់​ស្រួល​នោះ​ដែរ។​ដូច​ពាក្យ​គេ​ថា​រស់​វេទនាជាងស្លាប់ ឬ​ស្លាប​ទាំងវេទនា៕

រក្សាសិទ្ធដោយ៖ ក្នុងស្រុក