Vietjet បើកជើងហោះហើរថៃក្នុងស្រុកថ្មីបន្ថែម ៥ជើង និងបើកដំណើរការឡើងវិញនូវជើងហោះហើរទៅ ភូកេត

(ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០២០) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកដំណើរការជើងហោះហើរថៃក្នុងស្រុកថ្មីបន្ថែមចំនួន៥ជើង ដោយចាប់ផ្ដើមពីថ្ងៃទី១៥ មិថុនា ២០២០នេះតទៅ។ ជើងហោះហើរថ្មីៗទាំងនេះ នឹងតភ្ជាប់ទីក្រុងបាងកក (អាកាសយានដ្ឋាន សុវណ្ណភូមិ) ជាមួយនឹងតំបន់ទេសចរណ៍វប្បធម៌ល្បីៗជាច្រើននៅប្រទេសថៃ ដូចជា ក្រុងហាត់យ៉ៃ ខេត្តខុនកែន ខេត្តណាខនស៊ីថាំម៉ារ៉ាត់ ខេត្តអ៊ូប៊ុនរ៉ាឆាថានី និងខេត្តស៊ូរ៉ាត់ថានី។

Surat Thani

ជើងហោះហើរថ្មីទាំង៥នេះ នាំឱ្យក្រុមហ៊ុន Vietjet មានជើងហោះហើរថៃក្នុងស្រុកសរុបចំនួន ១២ ខ្សែ សម្រាប់តភ្ជាប់ទិសដៅហោះហើរចំនួន១១កន្លែងក្នុងប្រទេសថៃ។ បច្ចុប្បន្ន អ្នក ដំណើរ អាច ហោះ ហើរ ទៅ កាន់ ទីតាំង ល្បីៗ នៅ ប្រទេស​ថៃ​បាន​តាម​រយៈ​ក្រុមហ៊ុន Vietjet ព្រម​ទាំង​រីករាយ​នឹង​ជើង​ហោះហើរវៀតណាម​ក្នុងស្រុក៨ខ្សែ​​ដែល​ទើប​បើក​ដំណើរ ការ​​កាលពីពេលថ្មីៗនេះផងដែរ។

ជាការចូលរួមអបអរសាទរដល់ការបើកដំណើរការជើងហោះហើរថ្មីនេះ ក្រុមហ៊ុនមានផ្ដល់ជូនអ្នកដំណើរនូវប្រូម៉ូសិនពិសេស គឺការលក់សំបុត្រជាង៥សែនសន្លឹក ក្នុងតម្លៃត្រឹមតែចាប់ពី ១៦សេន (មិនរួមបញ្ចូលពន្ធនិងកម្រៃសេវាផ្សេងៗ) ក្នុងមួយសន្លឹក រយៈ​ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ មិថុនា ២០២០ ពីចន្លោះម៉ោង ១២:០០ ដល់ ម៉ោង ១៤:០០ នៅលើគេហទំព័រ www.vietjetair.com ។

ប្រូម៉ូសិន​សំបុត្រ​នេះ គឺ​សម្រាប់​ការ​ហោះហើរ​ចាប់​ពី​ថ្ងៃ​ទី​ ១​ កក្កដា រហូតដល់​ដំណាច់​ខែធ្នូ ២០២០​​និង​​​មានសុពលភាពសម្រាប់ជើងហោះហើរថៃក្នុងស្រុកទាំងអស់ រួមទាំងជើងហោះហើរថ្មីផងដែរ។

Ubon Ratchathani

ដើម្បីបន្ថែមភាពទាក់ទាញបន្ថែមទៅលើប្រូម៉ូសិននេះ ក្រុមហ៊ុន Vietjet ប្រទេសថៃ ក៏នឹងរៀបចំ​កម្មវិធីចាប់ឆ្នោតផ្សងសំណាងយករង្វាន់ “ការហោះហើរដោយឥតគិតថ្លៃរយៈពេល៥ខែ ជាមួយក្រុមហ៊ុន Vietjet ប្រទេសថៃ” សម្រាប់អតិថិជនទាំងអស់ដែលកក់សំបុត្រយន្ដហោះ នៅលើគេហទំព័រប្រូម៉ូសិន https://skyfun.vietjetair.com/ ។

ក្រុមហ៊ុន Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបើកការហោះហើរសារជាថ្មី ទៅកាន់អាកាសយានដ្ឋាន ភូកេត ផងដែរ។ បន្ទាប់ពី អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសបើកដំណើរការឡើងវិញ នូវជើងហោះហើរក្នុងស្រុក នៅអាកាសយានដ្ឋាន ភូកេត ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២០ មក ក្រុមហ៊ុន Vietjet ប្រទេសថៃ បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនិងតែមួយគត់ ដែលបានបញ្ជាក់ថាខ្លួននឹងបើកដំណើរការជើងហោះហើររបស់ខ្លួនឡើងវិញ រវាងអាកាសយានដ្ឋាន សុវណ្ណភូមិទីក្រុងបាងកក និង អាកាសយានដ្ឋាន ភូកេត។

Vietjet Flight Attendant Serving Onboard

បច្ចុប្បន្ន ក្រុមហ៊ុន Vietjet ប្រទេសថៃ កំពុងបើកដំណើរការជើងហោះហើរក្នុងស្រុកប្រទេសថៃ ជាច្រើនខ្សែ ដូចជារវាង បាងកក ទៅ ឈាងម៉ៃ ឈាងរ៉ៃ ភូកេត ក្រាពិ និងអ៊ូដុនថានី។ ហើយអ្នកដំណើរទាំងឡាយ ត្រូវបានណែនាំឱ្យអនុវត្តតាមបទបញ្ញត្តិ និង វិធានការផ្សេងៗមុននឹង​មកដល់គោលដៅចុះចត ដើម្បីជួយសម្រួលឱ្យការបំពេញបែបបទចូល កាន់តែមានភាពរលូន។

Vietjet Crew At Suvarnabhumi Airport

ក្រុមហ៊ុន Vietjet ក៏បន្តពង្រីកពេលវេលាហោះហើរ និងជើងហោះហើរថ្មីៗបន្ថែមផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Vietjet ប្រទេសថៃ បានផ្ដល់សេវាហោះហើរដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ ជូនដល់បុគ្គលិកសុខាភិបាលជួរមុខផងដែរ ដែលរួមមានដូចជាសមាជិកគ្រប់រូបនៃគណៈកម្មការទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ប្រទេសថៃ គ្រូពេទ្យនិងគិលានុបដ្ឋាយិកាគ្រប់រូបមកពីមន្ទីរពេទ្យទាំង១៦០ នៅប្រទេសថៃ ដែលត្រូវបានចាត់តាំងឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩។ ការផ្ដល់ជូនសេវាហោះហើរនេះ គឺក្នុងន័យ​ថ្លែងអំណរគុណដល់វីរៈជនទាំងនោះ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីព្យាបាលនិងទប់ស្កាត់ការរាតត្បាតនេះ។

ក្រុមហ៊ុន Vietjet តែងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាពនិងសុខភាពដែលមាននាពេលបច្ចុប្បន្ន រួមមានដូចជាការវាស់កម្ដៅអ្នកដំណើរនិងបុគ្គលិកយន្ដហោះ ការរក្សាគម្លាតពីគ្នានៅក្នុងអាកាសយានដ្ឋាន និងនៅលើយន្ដហោះជាដើម។ អ្នកដំណើរ ក៏តម្រូវឱ្យពាក់ម៉ាស់ការពារជាប់ជាប្រចាំ ក្នុងអំឡុងពេលហោះហើរផងដែរ។

Nakhon Si Thammarat

Hat Yai

Khon Kaen

###

អំពី​ក្រុម​ហ៊ុន Vietjet:

Vietjet គឺ​ជា​ក្រុមហ៊ុន​អាកាស​ចរ​ណ៍ដំបូង​គេ​របស់​វៀត​ណាម ក្នុង​ការ​ប្រតិ​បត្ត​ក្នុង​នាម​ជា​​​ក្រុម​ហ៊ុន​​អាកាស​ចរ​ណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់​ជូន​តម្លៃ​សំបុត្រ​បែប​​សន្សំ​សំចៃ​តាម​តម្រូវ​ការ និង​សេវា​កម្ម​យ៉ាង​ទូ​លំ​ទូលាយ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​អតិ​ថិ​ជន​។ ក្រុម​ហ៊ុន​នេះ មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​នូវ​សេវា​កម្ម​​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​ប្រើប្រាស់​បច្ចេក​វិទ្យា​​ពាណិជ្ជ​អេ​ឡិច​ត្រូនិក (e-commerce) ធំ​ជាង​គេ​បំផុត ដើម្បី​​ផ្តល់​ជូន​នូវ​សេវា​កម្ម និង​ផលិត​ផល​ផ្សេង​ៗ​ជាច្រើន​សម្រាប់​អតិ​ថិ​ជន​។ Vietjet គឺ​ជា​សមា​ជិក​ សមាគមដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) និង​បានទទួលវិញ្ញាបនបត្រ​សវន​កម្មសុវត្ថិ​ភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែលនេះ។ Vietjet ក៏​បាន​ជាប់​ឈ្មោះ​ជា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏ល្អ​បំផុត​នៅអាស៊ី​ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត​សម្រាប់​សុវត្ថិ​ភាព​ជា​មួយ​នឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហ​ទំ​ព័រ​​អង្កេត​លើ​​ផលិត​ផល និង​សុវត្ថិ​ភាព​របស់​ពិភព​លោក​ AirlineRatings.com​។ ក្រុមហ៊ុន​អាកាស​ចរ​ណ៍នេះ ក៏​​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​​​ក្រុមហ៊ុន​អាកាស​ចរណ៍​ដ៏ល្អ​បំផុត​ផ្តាច់​គេ​ទាំង​៥០​របស់​ពិភព​លោក សម្រាប់​ការ​ប្រើ​ហិវញ្ញ​វត្ថុ​ដ៏​​មាន​ផា​សុខ​ភាព និង​​​​ប្រតិ​បត្តិ​ការ​ផ្សេង​ៗ ដោយ​​អង្គ​ភាព​​វិ​ភាគ​លើ​​ក្រុមហ៊ុន​អាកាស​ចរណ៍ Airfinance Journal​ ក្នុង​ឆ្នាំ​២០១៨​​​។

​ក្រុម​ហ៊ុន Vietjet អាកាស​ចរណ៍​ Vietjet ប្រតិ​បត្តិ​ការ​​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​៤០០​លើក ដោយ​ដឹក​អ្នក​ដំណើរ​ច្រើន​ជាង​៦៥​លាន​នាក់ មក​ទល់​ពេល​នេះ ជា​មួយ​នឹង​​ផ្លូវ​​ហោះ​ហើរ​ចំនួន​១០៦ ដែល​គ្រប​ដណ្តប់​ក្នុង​គោល​ដៅ​​ជាច្រើន​ទូ​​​ទាំង​វៀតណាម និង​គោល​ដៅ​អន្តរ​ជាតិ​នា​នា ដូច​ជា​ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ប្រទេស​ចិន ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេស៊ី និង​កម្ពុជា​។

ទំនាក់​ទំនង​​ផ្នែក​ព័ត៌​មាន:

ក្រុមហ៊ុន QED

ប្រទេសកម្ពុជា (ភាសាខ្មែរ)

លោក ឆន ភារុណ

Email: [email protected]

Cell +855 10 296 617

ប្រទេសកម្ពុជា (English)

Mr. Julian Rake

Email: [email protected]

Cell: +855 93 324 283

ក្រុមហ៊ុន Vietjet

Ms. Kieu Duong (Amy)

Email: [email protected]

Cell: +84 932 775 066