អស្ចារ្យណាស់! ​«សូត្រមាសភាច» ស្នាដៃកម្រដ៏ប្រណីតដែលធ្លាប់ផលិតសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សនុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គម ប្រើពេលដល់ទៅ ៣ឆ្នាំក្នុងការផលិត ឯតម្លៃកប់ពពក

សិល្បៈវប្បធម៌ និងស្នាដៃដែលដូនតាជំនាន់មុនមានច្រើនអនេក ​បន្យល់ឱ្យកូនចៅជំនាន់ក្រោយ ​គ្រាន់តែមានអ្នកខ្លះមិនចេះចាំ ​ឬមិនអនុវត្តតែប៉ុណ្ណោះ។ ​តែអាចថាជរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ថ្មីៗនេះលោកអភិបាលស្រុកបន្ទាយស្រី  លោក ​ឃឹម ​ហ្វីណង់ ​បានបង្ហាញពីសិល្បៈសូត្រខ្មែរដ៏ប្រណីតមួយដ៏អស្ចារ្យមានឈ្មោះថា «សូត្រមាសភាច»

102286362_252414692846914_5130750608923365142_o

102462889_252409782847405_8089242110028501100_o

នេះជាការរៀបរាប់របស់ឯកឧត្តម ​ឃឹម ​ហ្វីណង់ ផ្ទាល់នៅលើគណនីផេកហ្វេសប៊ុកជាផ្លូវការ ថា៖ 

«សូត្រមាសភាច» ៖ និមិត្តរូបនៃប្រណិតភាពសូត្រមាសខ្មែរ និងមោទនភាពនៃប្រពៃណីតម្បាញសូត្រដោយដៃនៅក្នុងស្រុកបន្ទាយស្រី។

ជឿទេប្រសិនបើខ្ញុំប្រាប់ថា នៅទីនេះ សំពត់ចរបាប់ដែលធ្វើឡើងពីសូត្រខ្មែរ១០០%និងត្បាញដោយដៃ ក្នុងមួយក្បិនត្រូវការពេលចាប់ពី២ទៅ៣ឆ្នាំ ឆ្លងកាត់ថ្វីដៃអ្នកតម្បាញដ៏បុិនប្រសព្វជាច្រើននាក់ និងអាចមានតម្លៃរាប់មុឺនដុល្លារ?

102424700_252410772847306_4004440145413869946_o

102371440_252410426180674_2401514429217367769_o

តម្បាញសូត្រគឺជាកេរមត៌កវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរ ដែលមានប្រវត្តិល្បីល្បាញតាំងពីសម័យហ្វុណន។ នាពេលនោះ អ្នកត្បាញសូត្រត្រូវបានទទួលកម្រៃជាពិសេសដើម្បីធ្វើការផលិត ផ្គត់ផ្គង់ និងពាក់បានសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សនុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គមតែប៉ុណ្ណោះ។

CAMBODIA KING CORONATION

«សូត្រមាសភាច» គឺជាសិប្បកម្មតម្បាញសូត្រដ៏កម្រមួយដែលបានព្យាយាមអភិរក្សប្រពៃណីនេះ និងគោរពបទដ្ឋាននៃបច្ចេកទេសបុរាណទាំងស្រុង ដែលជាហេតុតម្រូវអោយសិប្បកម្មនេះត្រូវមានច្រវាក់ផលិតកម្មទាំងមូលនៅក្នុងកន្លែងតែមួយដោយខ្លួនឯង រាប់តាំងពីការដាំស្លឹកមន ចិញ្ចឹមកូននាងយកសម្បុក ការច្នៃរចនាម៉ូដ ការងារតម្បាញ ការផលិតពណ៌ដោយធម្មជាតិ និងហាងតាំងលក់ផលិតផលសូត្រ។ «សូត្រមាសភាច» សម្រិតសម្រាំងយកតែសរសៃសូត្រនិងក្បូរក្បាច់រចនាដែលមានគុណភាពខ្ពស់បំផុត ដែលសូម្បីតែស្លឹកមន និងកូននាងត្រូវបានដាំនិងចិញ្ចឹមនៅក្នុងបរិស្ថានដែលមិនមានការប្រើប្រាស់ជាតិគីមីជាដាច់ខាត។

នេះគឺជាមោទនភាពមួយរបស់ស្រុកបន្ទាយស្រី និងជាមោទនភាពរបស់ខ្មែរ ដែលមានផលិតផលសូត្រដ៏ល្អវិសេសវិសាលនិងមានស្តង់ដាគុណភាពខ្ពស់កម្រិតអន្តរជាតិបែបនេះ ហើយដែលយើងទាំងអស់គ្នាគួរនាំគ្នាជួយផ្សព្វផ្សាយ ក៏ដូចជាអភិរក្ស ថែរក្សា និងអោយតម្លៃទាំងអស់គ្នា។

ទីតាំង៖ ភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

103613844_252409849514065_4307629516803174175_o

103299380_252410379514012_5365374522263601091_o

103297573_252409809514069_5530794288494939105_o

103526201_252410346180682_6769545202365562015_o

103317849_252411259513924_8391282317880436031_o

103077178_252409882847395_1725235260732875613_o

103146756_252410162847367_2825074198024801258_o

102934119_252410529513997_3206606789520750312_o

102805191_252410256180691_3545692502841738290_o

102371440_252410426180674_2401514429217367769_o

102341090_252411202847263_5959924507881919148_o

102288117_252411086180608_6527792263871397460_o

101960208_252411236180593_562228364196383933_o

101906234_252410806180636_3811488939427700680_o

101843007_252409976180719_7753773977310136660_o

101851419_252410492847334_6975783846480090620_o

101810796_252414456180271_1791212737317518089_o