តើអ្នកចង់ដឹងទេថា ពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្ត អាចបញ្ជាក់បុគ្គលិកលក្ខណៈអ្វីខ្លះរបស់យើង?

ដោយយោងទៅតាមការសិក្សាយ៉ាងយកចិត្តទុកដាក់របស់ អ្នកឯកទេសខាងចិត្តវិទ្យាបានរកឃើញថា ពណ៌នៃសម្លៀកបំពាក់ដែលអ្នកស្រលាញ់ចូលចិត្ត អាចជួយអ្នកក្នុងការបញ្ជាក់ពីគុណសម្បត្តិជាក់លាក់នៃបុគ្គលិកលក្ខណៈរបស់អ្នក។ ជាការពិតណាស់ វាប្រហែលជាមិនមានច្បាប់សកលណាមួយ ដែលបង្ហាញអំពីរឿងនេះទេ ព្រោះថាវប្បធម៌នីមួយៗតែងតែយល់ឃើញអត្ថន័យខុសៗគ្នាអំពីពណ៌។ ប៉ុន្តែជាការពិតគឺថា អ្នកអាចផ្គូរផ្គងពួកវាតាមរបៀបដែលអ្នកបានធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ពណ៍នៃសម្លៀកបំពាក់ទាំងនោះអាចជាសារមួយដែលបញ្ជាក់យ៉ាងច្បាស់ទៅលើបុគ្គលិកលក្ខណៈយើងម្នាក់ៗ។

សម្រាប់ពេលនេះផងដែរ គេហទំព័រ ក្នុងស្រុក ក៏ចង់បង្ហាញប្រិយមិត្តទាំងអស់គ្នាអំពីទស្សនៈមួយចំនួយដែលស្តីអំពីអត្ថន័យនៃពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្តស្លៀកពាក់ជាប្រចាំនៅខាងក្រោមនេះ។

១.​ ខៀវ - ស្ងប់ស្ងាត់

1

ពណ៌ខៀវគឺជាពណ៌ដែលតំណាងអោយភាពស្ងប់ស្ងាត់។ យោងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញខាងម៉ូដ បានអោយដឹងថា យើងគួរស្លៀកពាក់ពណ៌នេះពេលសម្ភាសន៍ការងារ ព្រោះវាជានិមិត្តរូបដែលបញ្ជាក់ថាអ្នកជាមនុស្សដែលប្រកបដោយភាពស្មោះត្រង់។

២. ពណ៌លឿង - ភាពច្នៃប្រឌិត

2

ពណ៌លឿងគឺជាពណ៌ដ៏មានឥទ្ធិពល។ វាទាក់ទងនឹងអារម្មណ៍ ការច្នៃប្រឌិត និងការគោរពខ្លួនឯងខ្ពស់។

៣. ពណ៌ផ្កាឈូក - បរិសុទ្ធចិត្ត

3

នៅក្នុងភាពងងឹតពណ៌ផ្កាឈូកអាចជម្រុញអារម្មណ៍ដែលទាក់ទងនឹងភាពសប្បាយរីករាយ និងភាពរំភើប។ នៅភាគខាងលិចវាត្រូវបានគេដាក់ឈ្មោះថាជាពណ៌របស់មនុស្សស្រី ហើយវាជាសារបញ្ជាក់ថា ជាមនុស្សដែល មានចិត្តបរិសុទ្ធ ពេលពេញដោយសេចក្តីស្រឡាញ់ ការលះបង់ និងសប្បុរសធម៌។

៤. ពណ៌ស - ភាពបរិសុទ្ធ

4

នៅក្នុងវប្បធម៌លោកខាងលិច ពណ៌សត្រូវបានគេចាត់ទុកថាជាពណ៌នៃភាពល្អឥតខ្ចោះ។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងពន្លឺនៃភាពស្រស់ស្អាត ភាពស្ងប់ស្ងាត់ ភាពល្អ និងភាពគ្មានកំហុស។ វាត្រូវបានគេនិយាយថាមានអត្ថន័យវិជ្ជមាន។

៥. បៃតង - ស្រស់

5

ពណ៌បៃតងគឺជាពណ៌ដែលទាក់ទងនឹងធម្មជាតិ ហើយត្រូវបានគេចាត់ទុកថាជាពណ៌ដែលផ្តល់នូវអារម្មណ៍ល្អផងដែរ។ ពណ៌នេះបង្ហាញថាអ្នកជាមនុស្ស ដែលមានអារម្មណ៍ស្រស់ស្រាយ ភាពសុខដុម និងតុល្យភាព។

៦. ក្រហម - ភាពរឹងមាំ និងចំណង់ចំណូលចិត្ត

6

ចំពោះពណ៌ក្រហមវិញវាមិនត្រឹមតែទាក់ទងនឹងចំណង់ចំណូលចិត្ត ភាពរឹងមាំ និងស្នេហាប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនូវគ្រោះថ្នាក់ដោយការឈ្លានពាន និងសេចក្តីស្អប់ទៀតផង។ នៅក្នុងសម្លៀកបំពាក់ពណ៌នេះ វាផ្តល់នូវអារម្មណ៍នៃការឈ្លោះប្រកែកគ្នាដោយសារតែអំណាចនៃភាពរឹងមាំ។

៧. ពណ៌ស្វាយ - ភាពស្មុគស្មាញ

8

ពណ៌ស្វាយត្រូវបានគេចាត់ទុកថាជាពណ៌នៃរាជវង្ស - វាមានន័យប្រណីត ទ្រព្យសម្បត្តិ និងភាពទំនើប។ អស់រយៈពេលជាយូរមកហើយវាជាពណ៌ពិបាកក្នុងការទទួលយក។ នេះជាមូលហេតុដែលវាត្រូវបានគេប្រើនៅក្នុងសម្លៀកបំពាក់សម្រាប់បុគ្គលដែលមានឯកសិទ្ធិភាព។

៨. ពណ៌ទឹកក្រូច - ឯករាជ្យ

9

ធម្មជាតិនៃពណ៌ទឹកក្រូចត្រូវបានទាក់ទងនឹងឯករាជ្យភាព ការលើកទឹកចិត្តខ្លួនឯង និងការរៀបចំ។ វាក៏ជាពណ៌ដែលបញ្ជាក់ថា អ្នកជាមនុស្សដែលមានឆន្ទៈខ្ពស់ និងការប្រកួតប្រជែងផងដែរ។

៩. ពណ៌ត្នោត - ស្ថេរភាព

10

ពណ៌ត្នោតជាពណ៌ដែលអាចត្រូវបានរកឃើញ យ៉ាងងាយស្រួលនៅក្នុងធម្មជាតិ ហើយវាទាក់ទងនឹងភាពជឿជាក់ និងស្ថេរភាព។ វាក៏ជាពណ៌ដែលបញ្ជាក់ថា ជាអ្នកដែលចូលចិត្តប្រាស្រ័យទាក់ទងគ្នា និងស្វែងរកពត៌មានថ្មីៗ។

១០. ពណ៌ប្រផេះ - អព្យាក្រឹតភាព

11

ពណ៌ប្រផេះជានិមិត្តរូបនៃអព្យាក្រឹតភាព និងភាពទំនើប។ វាជាពណ៌ដែលពេញនិយមបំផុតទី ២ សម្រាប់ការចូលរួមសំភាសន៍ (ទីមួយគឺពណ៌ខៀវ) ហើយក៏ជាពណ៌ដែលបង្ហាញអំពីសិទ្ធិអំណាចផងដែរ។

១១. ខ្មៅ - ភាពឆើតឆាយ

12

ពណ៌ខ្មៅត្រូវទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នករចនាម៉ូដ និងស្រទាប់យុវវ័យ។ ពណ៌នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពជាប់លាប់ ភាពឆើតឆាយ​ និង អំណាច។

តើអ្នកធ្លាប់ឆ្ងល់ទេថា តើពណ៌ដែលអ្នកចូលចិត្តបាននិយាយអ្វីខ្លះនៅពេលដែលអ្នកពាក់វា? តើអ្នកស្គាល់នរណាម្នាក់ដែលមានលក្ខណៈដូចអ្វីដែលយើងបាន លើកឡើងនៅខាងលើនេះទេ? អនុញ្ញាតឱ្យយើងដឹងពីអ្វីដែលអ្នកគិតនៅក្នុងមតិយោបល់!

ប្រែសម្រួល៖ Sokhort

ប្រភព៖ Bright Side