តាតៃ ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានទេសភាពស្រស់ស្អាត និងមានអាកាសធាតុបរិសុទ្ធ ត្រជាក់គ្រប់រដូវកាល សំបូរដោយព្រៃភ្នំ ទឹកជ្រោះ អូរ ស្ទឹង ជាច្រើនកន្លែង រហូតដល់សមុទ្រខេត្តកោះកុង ដែលសំបូរទៅដោយធនធានធម្មជាតិដ៏កំរគឺព្រៃកោងកាងដ៏ធំល្វឹងល្វើយ សំបូរទៅដោយប្រព័ន្ធជីវៈចំរុះដែលទាក់ទាញយ៉ាងខ្លាំងលើវិស័យអេកូទេសចរណ៍នៅតំបន់អាស៊ាន ដែលមានលក្ខណៈស្និតស្នាលជាមួយធម្មជាតិព័ទ្ធជុំវិញដោយទឹកនិងភ្នំ ស្តាប់សំលេងទឹកជ្រោះ និងប្រព័ន្ធជីវៈចំរុះគ្រប់ប្រភេទក្នុងពេលរាត្រីផងដែរ។
នៅក្នុងនោះ ឋានសួគ៍តាតៃអេកូរីស៊ត គឺជារីស៊តលក្ខណៈតង់ (Camping) នៅកណ្ដាលព្រៃភ្នំតាមបណ្ដោយដងព្រែកតាតៃ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាតនិងខ្យល់អាកាសបរិសុទ្ធ ដែលមានការស្នាក់នៅសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិច្រើនជម្រើសដូចជា÷
-ស្នាក់នៅក្នុងតង់ដែលប្រើប្រាស់បន្ទប់ទឹករួម តម្លៃចាប់ពី 40$ទៅ50$
-ស្នាក់នៅជាលក្ខណះគ្រួសារលើផ្ទះឈើ
- ស្នាក់នៅជាលក្ខណះក្រុមតូចៗពី5នាក់ទៅ10នាក់លើផ្ទះឈើ
- ស្នាក់នៅជាលក្ខណះក្រុមធំៗចាប់ពី50នាក់ទៅ100នាក់
- ស្នាក់នៅជាលក្ខណះចងអង្រឹងក្នុងព្រៃលើភ្នំជាប់ទឹកជ្រោះ
គួរឱ្យដឹងផងដែរថា ឋានសួគ៍តាតៃអេកូរីស៊ត មានទីតាំងនៅ ឃុំ តាតៃ ខេត្តកោះកុង ឬអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 087949393/0965281167 ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ ឋានសួគ៍តាតៃ - Tatai Paradise