ថ្មីៗនេះខ្នងផ្សារ កំពុងតែល្បីល្បាញជាខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងថ្មើរជើងដើម្បីទទួលបានបទពិសោធន៍ជីវិតកម្សាន្តថ្មី។ ដោយខ្នងផ្សារ គឺជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ពោលគឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ អាចធ្វេីដំណេីរទៅកាន់ពយខ្នងផ្សារ ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់ ។
ដោយសារតែតំបន់នេះមានទេសភាពស្រស់ស្អាតបែបនេះហើយ បានជាមានមនុស្សជាច្រើនបានសម្រុកនាំគ្នាឡើងទៅកាន់តំបន់នោះជាបន្តបន្ទាប់ ថែមទាំងបានបង្ហោះរៀបរាប់ការធ្វើដំណើររបស់ខ្លួនដែលមានសភាពមិនជាងាយស្រួលប៉ុន្មាននោះទេ ដែលត្រូវធ្វើដំណើរទាំងជិះគោយន្ត និងដើរថ្មើរជើងជាង សរុបជាង៦ម៉ោងឯណោះទម្រាំប្រទះកំពូលភ្នំដែលមានភាពស្រស់ស្អាតបែបនេះ នេះមិនរាប់ទាំងចម្ងាយផ្លូវធ្វើដំណើរពីភ្នំពេញមកតំបន់នេះផង។ តែទោះជាលំបាកយ៉ាងណាក៏វាអាចចាត់ទុកថាជាបទពិសោធន៍ថ្មីសន្លាងមួយសម្រាប់ដំណើរទេសចរណ៍នេះផងដែរ ពោលទម្រាំជួបនឹងភាពស្រស់ស្អាតយើងក៏ត្រូវលះបង់ជួបការលំបាកខ្លះហើយ។
យ៉ាងណាមិញថ្មីៗនេះកាន់តែគួរឱ្យចាប់អារម្មណ៍ យើងធ្លាប់តែឃើញក្រុមយុវជននាំគ្នាធ្វើដំណើរកម្សាន្តបែបនេះ តែពេលនេះបែរជាមានគ្រួសារមួយសុខចិត្តលះបង់នាំគ្នាឡើងទៅកាន់កំពូលភ្នំខ្នងផ្សារតែម្តង ជាមួយនឹងកូនៗតូចៗ៣នាក់ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹងការតស៊ូរបស់គ្រួសារមួយនេះជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក Chhorn Sophon បានរៀបរាប់ថា៖ « 💪ត្រូវជឿជាក់លើខ្លួនឯងថា "ខ្ញុំអាចធ្វើបាន!"💪
អរគុណប្រពន្ធសម្លាញ់ និងកូនៗជាទីស្រលាញ់ មួយដំណាក់កាលម្តងៗអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត និងភាពជឿជាក់កាន់តែខ្លាំង💝 »។
នេះពិតជាកាតស៊ូដ៏អស្ចារ្យទាំងគ្រួសារពិតមែន គួរឱ្យកោតសរសើរណាស់៕