ដូចដែលយើងបានដឹងហើយថា ដោយសារតែបច្ចុប្បន្ននេះវីរុសថ្មីមានការរាលដាលយ៉ាងខ្លាំង ដូច្នេះតម្រូវការម់ាស់ក៏កាន់តែមានការកើនឡើង ឯតម្រូវខ្ពស់កប់ពពកតែម្តង។
យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពូជាយើង ក៏បានចាប់ផ្តើមមានលទ្ធភាពផលិតនូវផលិតផលម៉ាស់នេះដោយខ្លួនឯងដោយមិនបាច់បញ្ជាទិញពីបរទេសផងដែរ ដោយម៉ាស់ដែលខ្មែរផលិតបាននោះ គឺមានដូចជាម៉ាស់ពេទ្យ ម៉ាស់ក្រណាត់ និងម៉ាស់ក្រមាដេរដោយដៃប្រកបដោយគុណភាព។
តែពេលនេះផលិតផលម៉ាស់ខ្មែរមួយបែបទៀតហើយកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន នោះគឺម៉ាស់ខ្មែរផលិតពីសរសៃឈូក។ ដោយម៉ាស់នេះ គឺជាផលិតផលដែលផលិតនៅខ្មែរមានគុណភាពល្អ មានទំហំស្ដើងជាងសរសៃសក់ ២០ដង ។ ជាពិសេសផលិតដោយប្រើសរសៃឈូកចំនួនដល់ទៅ ២០០.០០០ សសៃ ត្បាញបញ្ចូលគ្នាបង្កើតបានជាក្រណាត់ដែលអាចការពារធូលី សំណើម លើសពីក្រណាត់ធម្មតា ដល់ទៅ៤ ដងឯណោះ ហើយក្រណាត់មានសភាព ទន់ ងាយស្រួលពាក់ ងាយស្រួលដកង្ហើម មិនស្គៀប រមាស់ រោលស្បែកឡើយ ថែមទាំងអាចបោកគក់វដោយដៃ អាចប្រើបានរហូតដល់ ១០០ដង និងឆាប់ស្ងួតជាងកប្បាស ៣ដងផងដែរ។
គួរឱ្យដឹងផងដែរថា លោកអ្នកអាចរកជាវម៉ាស់សរសៃឈូកនេះនៅក្រុងភ្នំពេញ តាមទូរស័ព្ទលេខ ០១២ ៤៦៥ ៦៨៦ ឯនៅខេត្តសៀមរាបសូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៥៧២ ០៧១ ឬក៏អាចទាក់ទងតាមរយៈគណនីហ្វេសប៊ុកផេក SEPAK សិប្ប តាមលេខទូរស័ព្ទ 017 909 022 ៕
អត្ថបទ៖ ក្នុងស្រុក