ទៅលេងខេត្តសៀមរាប អ្នកណាៗក៏ប៉ងទៅលេងប្រាសាទអង្គវត្ត ដែលជាប្រាសាទចំណាស់របស់កម្ពុជាមានក្បាច់ក្បូររចនាល្អវិចិត្រ ជាសម្បត្តិវប្បធម៌ដ៏ដ្លៃថ្លា ថែមទាំងជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាមោទកភាពរបស់កម្ពុជាផងដែរ ។
ក្រៅពីប្រាសាទអង្គរវត្ត បរិវេណប្រាសាទអង្គរវត្តក៏មានទីតាំងជាច្រើនកន្លែងសម្រាប់ថតរូបកម្សាន្តគួរជាទីមនោរម្យទៀតផង ដោយក្នុងនោះ រូបភាពដើមផ្កាក្ងោកអង្គរវត្តស្រាប់តែត្រូវបានថតរូបផ្សព្វផ្សាយចេញមកស្រស់ស្អាតខ្លាំងមែនទែន ដែលគ្រប់គ្នាមិនសូវជាចាប់ភ្លឹករាល់ពេលទៅអង្គរវត្តម្តងៗ។
រូបភាពដើមក្ងោកដ៏ស្រស់ស្អាតនាព្រឹកព្រលឹមក្នុងបរិវេណប្រាសាទអង្គរនេះ ត្រូវបានថតរូបដោយអ្នកជំនាញថតរូប Yun Ranuth Film & Photography ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ការផ្តិតរូបភាពដ៏ល្អអស្ចារ្យនេះ ដោយគ្រាន់តែឃើញភ្លាម មានអារម្មណ៏ថាប្លែក និងស្រស់ស្រាយតែម្តង។
តោះ ចឹងកុំបង្អង់អី ទៅលេងអង្គរ កុំភ្លេចថតរូបលេងកម្សាន្តជាមួយដើមក្ងោកខ្មែរយើងណា!
សូមទស្សនារូបភាពខាងក្រោមនេះ៖
ប្រភពរូបភាព៖ Yun Ranuth