Vietjet បន្ថែមផ្លូវហោះហើរក្នុងស្រុក ប្រាំបីខ្សែ នាំឲ្យ Vietjet នាំមុខគេក្នុង
ការបើកដំណើរការការហោះហើរតាមយន្ដហោះសារជាថ្មី

ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០៖ ការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ បង្កការខូចខាតយ៉ាងខ្លាំងដល់វិស័យហោះហើរឆ្លងប្រទេស ប៉ុន្តែការហោះហើរចេញពីប្រទេសវៀតណាម ទៅកាន់ទិសដៅក្នុងតំបន់ កំពុងមានសង្ឃឹមឡើងវិញហើយ។

Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍យុគសម័យថ្មី បានចាប់ផ្តើមប្រតិបត្តិការ ជើងហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញ ហើយបានបន្ថែមផ្លូវហោះហើរថ្មីៗមួយចំនួនទៀត ដោយភ្ជាប់គោលដៅទៅកាន់តំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍មួយចំនួន។

Vietjet   Promotion (1)

ផ្លូវហោះហើរក្នុងស្រុកថ្មីៗទាំងអស់នេះនឹងតភ្ជាប់ពីទីក្រុង Hanoi ទៅទីក្រុង Dong Hoi; ពីទីក្រុង Hai Phong ទៅទីក្រុង Quy Nhon (ខេត្ត Binh Dinh);  ពីទីក្រុងVinh (ខេត្ត Nghe An) ទៅកោះ Phu Quoc ហើយពីទីក្រុង Da Nag ទៅកោះ Phu Quoc; ទៅទីក្រុងDa Lat (ខេត្ត Lam Dong) ទៅទីក្រុង Buon Ma Thuot(ខេត្ត Dak Lak) ទៅទីក្រុង Vinh និងទៅទីក្រុង Thanh Hoa  ផ្លូវហោះហើរថ្មីទាំងអស់នេះបានបង្កើនបណ្តាញហោះហើរសរុប ចំនួន ៥៣ ទិសដៅក្នុងស្រុកបន្ថែមទៀត ជាមួយក្រុមហ៊ុន Vietjet

ក្រុមហ៊ុន Vietjet បានបើកលក់សំបុត្រសម្រាប់ជើងហោះហើរក្នុងស្រុកថ្មីចំនួន ខ្សែនេះ ដែលនឹងត្រូវចាប់ផ្តើមហោះហើរនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០។ ដើម្បីអបអរសាទរជើងហោះហើរថ្មីទាំងអស់នេះ ក្រុមហ៊ុននឹងផ្តល់ជូនប្រូម៉ូសិនពិសេស គឺការលក់សំបុត្រយន្ដហោះចំនួន ២លាន៥សែនសន្លឹក ក្នុងតម្លៃក្រោម , ដុល្លារ (*) សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់។

Vietjet   Promotion (2)

ប្រូម៉ូសិនតម្លៃសំបុត្រពិសេសនេះ មានលក់ចាប់ពីថ្ងៃទី ១១ មិថុនា ឆ្នាំ២០២០ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ ឈ្នោះថា Vietjet Airពេលវេលាធ្វើដំណើរគឺចាប់ពី ថ្ងៃទី ១១ ខែកញ្ញា ទៅដល់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ (**) ចំណែកឯផ្លូវហោះហើរថ្មីទាំងប្រាំបី នឹងចាប់ផ្ដើមប្រតិបត្តិការពី ថ្ងៃទី ១៨ ខែមិថុនា ទៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០(**)

ថ្លែងក្នុងសន្និសីទស្ដីពីការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកនៅទីក្រុងហូជីមិញឆ្នាំ២០២០ កាលពីថ្ងៃទី ខែមិថុនា ឆ្នាំ ២០២០ ប្រធានផ្នែកចែកចាយនិងលក់អន្ដរជាតិក្រុមហ៊ុន Vietjet លោក Jay L Lingeswara បានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាមមានទិសដៅហោះហើរដ៏មានសុវត្ថិភាព និងគួរឲ្យទាក់ទាញរាប់មិនអស់ រួមទាំងទីក្រុងល្បីៗ ដូចជាទីក្រុង Hanoi  ទីក្រុង Ho Chi Minh ទីក្រុង Hue ទីក្រុង Da Nang ទីក្រុង Nha Trang កោះ Phu Quoc ហើយនាពេលថ្មីៗនេះតំបន់ទេសចរណ៍ល្បីៗ ដូចជាតំបន់ទេសចរណ៍វប្បធម៌ប្លែកៗនៃទីក្រុង Buon Ma Thuot ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅទីក្រុង Quy Nhon (ខេត្ត Binh Dinh) រូងភ្នំធំជាងគេបំផុតនៅលើពិភពលោកនៅឧទ្យានជាតិ Phong Nha, Ke Bang (ខេត្ត Quang Binh) និងកន្លែងជាច្រើនទៀត។

Vietjet   Promotion (3)

តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររបស់រដ្ឋាភិបាលនិងក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុន Vietjet បានបើកដំណើរការបណ្តាញហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញយ៉ាងឆាប់រហ័ស ដោយមានកម្មវិធីប្រូម៉ូសិនល្អៗជាច្រើន

ដើម្បីនាំអ្នកដំណើរត្រឡប់ទៅគោលដៅគួរឲ្យទាក់ទាញទូទាំងប្រទេសវៀតណាមសារជាថ្មី។»

ជាមួយនឹងផ្លូវហោះហើរក្នុងស្រុកចំនួន ៥៣ ខ្សែ ឥឡូវនេះ ក្រុមហ៊ុន Vietjet កំពុងធ្វើប្រតិបត្តិការ      បណ្តាញហោះហើរធំជាងគេបង្អស់ក្នុងប្រទេសវៀតណាម ដោយនាំអ្នកដំណើរនិងភ្ញៀវទេសចរណ៍ទូទៅ ទៅកាន់គោលដៅក្នុងសុបិន្តរបស់ពួកគេតាមជើងហោះហើរ ដែលមិនសូវប៉ះពាល់ដល់បរិស្ថានរបស់ក្រុមហ៊ុន  ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកដំណើរទាំងអស់ជាមួយកាលវិភាគហោះហើរ  ដ៏បត់បែននិងច្រើនជម្រើស។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីកាលវិភាគជើងហោះហើររបស់អ្នកដំណើរ សូមចូលទៅកាន់គេហទំព័រ www.vietjetair.com  និងកម្មវិធីទូរស័ព្ទចល័ត Vietjet Air ឫទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/vietjetvietnam/ ឫការិយាល័យ និងភ្នាក់ងារលក់សំបុត្រផ្លូវការរបស់ ក្រុមហ៊ុន Vietjet

តាមរយៈយន្តហោះថ្មីរបស់ខ្លួន ដែលមានកៅអីធ្វើពីស្បែកល្អៗ អាហារឆ្ងាញ់ៗ និងក្រុមអ្នកផ្ដល់សេវាលើយន្តហោះដែលមានភាពរួសរាយរាក់ទាក់ ក្រុមហ៊ុនVietjet នាំមកនូវបទពិសោធន៍ដ៏អស្ចារ្យនៅរយៈកំពស់ ១០ ០០០ ម៉ែត្រ ជូនដល់អ្នកដំណើររាប់លាននាក់។

(*) មិនរាប់បញ្ចូលពន្ធ ថ្លៃឈ្នួល (**) មិនរួមបញ្ចូលថ្ងៃសម្រាកបុណ្យជាតិ

###

អំពីក្រុមហ៊ុន Vietjet:

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់វៀតណាម ក្នុងការប្រតិបត្តក្នុងនាមជា​​​ក្រុមហ៊ុន​​អាកាសចរណ៍ជំនាន់ថ្មីមួយ ដែលផ្តល់ជូនតម្លៃសំបុត្របែប​​សន្សំសំចៃតាមតម្រូវការ និងសេវាកម្មយ៉ាងទូលំទូលាយដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក្រុមហ៊ុននេះ មិនត្រឹមតែផ្តល់ឲ្យនូវសេវាកម្ម​​ដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏​​ប្រើប្រាស់បច្ចេកវិទ្យា​​ពាណិជ្ជអេឡិចត្រូនិក (e-commerce) ធំជាងគេបំផុត ដើម្បី​​ផ្តល់ជូននូវសេវាកម្ម និងផលិតផលផ្សេងជាច្រើនសម្រាប់អតិថិជន Vietjet គឺជាសមាជិកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និងបានទទួលវិញ្ញាបនបត្រសវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពីសមាគមដដែលនេះ។ Vietjet ក៏បានជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ដែលយកកម្រៃសេវាទាបដ៏ល្អបំផុតនៅអាស៊ីឆ្នាំ២០១៨ (Best Ultra Low-Cost Airline 2018) និង​​ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតសម្រាប់សុវត្ថិភាពជាមួយនឹងពិន្ទុផ្កាយ ក្នុងឆ្នាំ២០១៨ ពីគេហទំព័រ​​អង្កេតលើ​​ផលិតផល និងសុវត្ថិភាពរបស់ពិភពលោក​ AirlineRatings.com​ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏​​ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជី​​​ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតផ្តាច់គេទាំង៥០របស់ពិភពលោក សម្រាប់ការប្រើហិវញ្ញវត្ថុដ៏​​មានផាសុខភាព និង​​​​ប្រតិបត្តិការផ្សេង ដោយ​​អង្គភាព​​វិភាគលើ​​ក្រុមហ៊ុនអាកាសចរណ៍ Airfinance Journal​ ក្នុងឆ្នាំ២០១៨​​​ 

ក្រុមហ៊ុន Vietjet អាកាសចរណ៍​ Vietjet ប្រតិបត្តិការ​​ហោះហើរប្រចាំថ្ងៃច្រើនជាង៤០០លើក ដោយដឹកអ្នកដំណើរច្រើនជាង៦៥លាននាក់ មកទល់ពេលនេះ ជាមួយនឹង​​ផ្លូវ​​ហោះហើរចំនួន១០៦ ដែលគ្របដណ្តប់ក្នុងគោលដៅ​​ជាច្រើនទូ​​​ទាំងវៀតណាម និងគោលដៅអន្តរជាតិនានា ដូចជាជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេសចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា

ទំនាក់ទំនង​​ផ្នែកព័ត៌មាន:

ក្រុមហ៊ុន QED

ប្រទេសកម្ពុជា (ភាសាខ្មែរ)

លោក ឆន ភារុណ

Email: [email protected]

Cell +855 10 296 617

ប្រទេសកម្ពុជា (English)

Mr. Julian Rake

Email: [email protected]

Cell: +855 93 324 283

ក្រុមហ៊ុន Vietjet

Ms. Kieu Duong (Amy)

Email: [email protected]

Cell: +84 932 775 066