សព្វថ្ងៃនេះ មានតំបន់ទេសចរណ៍ថ្មីៗ ដែលមានលេចខ្លួនឡើងរបៀបធម្មជាតិ រីឯតំបន់ខ្លះក៏ស្ថិតក្នុងការកែឆ្នៃ នៅឡើយ ។ ចំណែកថ្ងៃនេះ « ក្នុងស្រុក » នឹងបង្ហាញបងប្អូនអំពី រមណីយដ្ឋានរបៀប ខ្យល់ទន្លេត្រជាក់ៗ និងមានទេសភាពស្អាតមួយកន្លែង ។
រមណីយដ្ឋាននោះមានឈ្មោះថា ឆ្នេរខ្សាច់ទន្លេ ដែលជារមណីយដ្ឋានកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ដែលមានទីតាំងស្ថិតនៅ ភូមិក្អម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ចម្ងាយពីភ្នំពេញប្រហែល ២៥គីឡូប៉ុណ្ណោះ ហួសស្ពានព្រែកតាម៉ាក់បន្តិច បងប្អូននឹងបានឃើញទីតាំងហើយ ។
ហើយលើសពីនេះទៅទៀតសម្រាប់បងប្អូនដែលមកកម្សាន្ត ទីតាំងខាងលើក៏មានលក់ជា ម្ហូបអាហារ កញ្ចុះអង្គុយលេង នឹង ទីតាំង សម្រាប់ចតយានយន្ត ធំទូលាយផងដែរ ៕
រូបភាព អតីតសិស្សវិទ្យាល័យ អគ្គ.ជាស៊ីម ព្រែកអញ្ចាញ