យើងធ្លាប់តែស្តាប់បទចម្រៀងពីជំនាន់ដើមដ៏ពិរោះរណ្តំ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា រាជនីសម្លេងមាស មានចំណងជើងថា «ស្ទឹងព្រាត់ » ដែលសាស័ព្ទរៀបរាប់ពីគូស្នេហ៍ព្រាត់គ្នានៅស្ទឹងអនុស្សាវរីយ៍មួយ តែការពិតទៅ « ស្ទឹងព្រាត់» នេះ ក៏ជាទីកន្លែងពិតស្ថិតនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
« ស្ទឹងព្រាត់ » ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ជាតំបន់ព្រៃកោងកាង និងជាជង្រុកសត្វស្លាបអភិរក្ស ដែលមានសម្រស់ និងទេសភាពស្រស់ស្អាតខ្លាំង មើលរូបភាពពីលើអាកាសមានទេសភាពមិនចាញ់ព្រៃអាម៉ាហ្សូនឡើយ។ ដោយទីនេះសម្បូរទៅដោយដើមឈើ រុក្ខជាងអមជុំវិញស្ទឹងពណ៌បៃតងស្រងាត់ ពិសេសទឹកថ្លាឆ្វេងអាចជិះទូកកម្សាន្តលំហែអារម្មណ៍ប្រកបដោយទីករាយផងដែរ។
គួរឱ្យដឹងផងដែរថា « ស្ទឹងព្រាត់ » មានទីតាំងស្ថិតនៅក្នុងតំបន់ស្ទឹងព្រាត់ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលអាចទីលេងកម្សាន្តបានមានភាពងាយស្រួលមែនទែន៕
អត្ថបទ៖ ក្នុងស្រុក
Photo by: Ratnakvisal IN Photography