ត្រីប្រាជាច្រើនក្បាលនៅកស្សិណ្ធុប្រាសាទបាគង បានងា.ប់ដោយសារខ្វះទឹក !

នៅមុននេះបន្ដិចនាយប់ថ្ងៃទី ០៩ ខែ មិថុនា នេះ មានសេចក្ដីរាយការណ៍ពីមន្ទីរព័ត៌មានសៀមរាប បានធ្វើរបាយការមកកាន់ ឯកឧត្តម ខៀវ កញ្ញារឹទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទាក់ទងនឹង ត្រីប្រា ជាច្រើនបានងាប់នៅឯកស្សិណ្ធុប្រាសាទបាគង ។

មន្ទីរព័ត៌មានខេត្តសៀមរាប

សូមគោរពឯកឧត្តម សូមរាយការណ៍

ត្រីប្រាជាច្រើនក្បាលនៅកស្សិណ្ធុប្រាសាទបាគង បានងាប់ដោយសារខ្វះទឹក !

103642411_3153869541339517_7646842223068466870_n

103622475_3153869258006212_1943533919712157389_n

ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុ។

ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ ។ ពួកគាត់ថា ពួកគាត់រស់នៅទីនេះខ្លះមានអាយុ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញកស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមានត្រីធំៗបែបនេះនោះទេ ដែលនេះជាលើកដំបូងហើយដែលឃើញកស្សិណ្ធុប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗជាច្រើនបែបនេះ។ ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រានេះពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែងកាលពីទឹកនៅច្រើន។ ត្រីទាំងនេះមួយចំនួនបានងាប់គេយកទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀតបានកំពុងរស់នៅក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិនមានការចាប់យកទៅដាក់ស្រះផ្សេងទេនោះវាអាចងាប់បន្តអស់។ បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត។

ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះជាកស្សិណ្ធុមួយដែលរងចាំទឹកភ្លៀងប៉ុណ្ណោះដូចជាស្រះសង់ដែរមិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ នៅកស្សិណ្ធុប្រាសាទបាគងមិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំងធ្វើឱ្យត្រីមួយចំនួនងាប់៕

103511925_3153869438006194_6458841647635995336_n

103436434_3153869971339474_8237337106931029697_n

103107403_3153869854672819_3300371610335266072_n

102718553_3153869624672842_1763735137856694076_n

101691350_3153869724672832_9215305214245461213_n

101568930_3153869358006202_4426891544326039472_n

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន !!!

សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។