ថ្មីទៀតហើយ! ​ពេលថ្ងៃហាងកាហ្វេហាងនំប៉័ង ​យប់ឡើងបម្រើ ​Cocktail ជាមួយទិដ្ឋភាពឡូយខ្លាំងបែបរ៉ូមែនទិក

Le Café   ត្រូវបានគេស្គាល់ថាជាហាងដែលមានបម្រើកាហ្វេ ​នំប៉័ង និងម្ហូបអាហារមានទាំងបែបខ្មែរ ​និងអឺរ៉ុបជាមួយឱជារសឆ្ងាញ់ខ្លាំង  តែតម្លៃសមរម្យ  ដោយមានការបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ យប់។ ​ឯទិដ្ឋភាពការរៀបចំហាងពិតជាមានផាសុកភាព ​ដោយអ្នកអាចជ្រើសទទួលទានក្នុងហាងក៏បាន ​ឬអង្គុយនៅខាងក្រៅហាងដែលមានលក្ខណៈបែបធម្មជាតិជាមួយដើមឈើតូចធំផ្តលនូវភាពត្រជាក់ស្រស់ស្រាយស្យល់បក់ត្រសៀកៗ។

91647049_2767569356675642_8533201630252761088_o

95170718_2823148591117718_6944975595239374848_o

96405517_2852337394865504_4271758813150838784_o

តែកាន់តែប្លែកថ្មីនោះ ​ថ្មីៗនេះ Le Café  បានប្រកាសបម្រើការភេសជ្ជៈបែប ​Cocktail  មួយទៀតហើយ ដោយមានការរៀបចំទីតាំងទទួលទាន ​Cocktail  មានភាពរ៉ូមែកទិកខ្លាំង ​ជាមួយនឹងទិដ្ឋភាពនៅខាងក្រៅហាង  មានអំពូលភ្លើងភ្លឺតុបតែងពេញដើមឈើគួរជាទីមនោរម្យខ្លាំងមែនទែន ​សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ជាមួយដៃគូ ​ឬគូសង្សារជាដើម។

គួរឱ្យដឹងផងដែរថា Le Café មានទីតាំងនៅផ្ទះលេខ ២៦ ផ្លូវ ផ្លូវ ​២៤០ ជាប់នឹងសណ្ឋាគារ White Mansion  ដោយការបើកដំណើរការបម្រើភេសជ្ជៈបែប ​Cocktail  នេះចាប់ពីម៉ោង  ៥ល្ងាច ​ដល់ម៉ោង ​១១ យប់ឯណោះ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Le Café at White Mansion

94235866_2807217209377523_246907890206507008_o

94436042_2807217236044187_893331473623416832_o

98203641_2878087288957181_7899542552200609792_o

98002777_2878086032290640_963554468085891072_o

97546133_2864238067008770_8309315683875815424_o

99296933_2878086042290639_9015421235189776384_o

99414313_2878086922290551_1901061149227483136_o

100680509_2894055967360313_8664809371051491328_o

100933518_2894055930693650_7060685536066797568_o

101636982_2894055964026980_4705386798778417152_o