ភ្នំពេញ ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាអោយតាមឃាត់រថយន្ត Roll Roys និង រថយន្ត Mercedes Maybach ពាក់ស្លាកលេខ នប២-៧៧១៥ ក្លែងក្លាយ ។ នេះបើយោងតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ បានសរសេរថា៖ PVN News បានទទួលដំណឹងតាមរយៈតេឡេក្រាមពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឺម យ៉ាន អគ្គស្នងការរងនគរបាលជាតិនៅរសៀលថ្ងៃនេះថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមស្រាវជ្រាវឃាត់រថយន្តទំនើបម៉ាក Roll Roys និង រថយន្តម៉ាក Mercedes Maybach ពាក់ស្លាកលេខ នប២- ៧៧១៥ ដេីម្បីយកមកចាត់ការតាមផ្លូវច្បាប់។
ឯកឧត្តមឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ បានអោយដឹងថា: ស្លាកលេខ នប២-៧៧១៥ នោះ គឺបំពាក់នៅរថយន្តម៉ាក ហ្វត ពណ៌ស តាំងពីឆ្នាំ ២០១៦ របស់ នាយកដ្ឋាននគរបាលទេសចរណ៍ ។ ដូច្នេះរថយន្ត Rolls Roys និ រថយន្ដ Mercedes Maybach យកលេខនោះទៅបំពាក់គឺខុសច្បាប់ ៕
ក្នុងករណីនេះផងដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញារីទ្ធ ក៏បានរិះគន់ដល់រថយន្តម៉ាក Roll Roys មួយគ្រឿងដែលពាក់ស្លាក លេខរដ្ឋ។
ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ !
ប្រភព៖ Peng Vannak News
ដកស្រង់ដោយ៖ ក្នុងស្រុក