ភ្ញាក់ផ្អើល! ភ្នំទ្រាំង ស្ថិតនៅខេត្តបាត់ដំបង ​មានអាយុកាលដល់ទៅ ​៣០០លានឆ្នាំ ពោលតាំងសម័យបុរេប្រវត្តិសាស្ត្រយុគថ្មរំលីង

បើយោងតាមរយៈការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ភ្នំទាក់ទ្រាំង  ត្រូវបានជាប់ឈ្មោះនៅប្រទេសកម្ពុជា ថាជាភ្នំធម្មជាតិមួយដ៏លេចធ្លោមួយ។ភ្នំនេះស្ថិតនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបង​ឆ្ពោះទៅខេត្តប៉ៃលិន មកដល់គីឡូលេខ៤០ បត់ចូលតាមផ្លូវក្រាលគ្រួសធម្មជាតិ ចំងាយ​​ជិត ៤គីឡូម៉ែត្រនឹងទៅដល់ភ្នំទាក់ទ្រាំង។

101074826_1726442900828157_8509575122531647488_o

100685055_1726443544161426_484863208847310848_o

ភ្នំទាក់ទ្រាំង មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌៖ ជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រតែមួយ គត់នៅខេត្តបាត់ដំបង ដែលអ្នកស្រាវជ្រាវបានរកឃើញ បំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ គេបានរកឃើញផ្នូរបុរាណចំនួន ២ អាយុកាល ជាង ៣៣០០ឆ្នាំ និងវត្ថុបុរាណជាច្រើននៅជិតផ្នូរដូចជា ផ្តិល កាំបិត ពូថៅ ធ្វើពីថ្មរំលីង និងថ្មរឹង បំណែកឆ្អឹងសត្វរមាស ពពែ ក្តាន់ និងប្រើស។

សារ:សំខាន់ផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រ៖ យោងតាមគេហទំព័រ កេរដំណែល ភ្នំទាក់ទ្រាំងកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ ក្នុងភ្នំនេះ មានល្អាងធំមួយ ដែលគេហៅ ថាល្អាងស្ពាន។ល្អាងស្ពាននេះ បង្កើតឡើង ដោយធម្មជាតិ មានរាងដូចស្ពាន ទាក់ទាញណាស់ដល់មនុស្សគ្រប់រូប ចង់ឃើញ និងមើលផ្ទាល់។

101599230_1726442920828155_511738386881445888_o

101916184_1726443500828097_5237507833431326720_o

ផ្នែកជីវ:ចម្រុះ ភ្នំនេះគ្របដណ្តប់ដោយដើមឈើ និងរុក្ខជាតិដែលមាន​ពណ៌ខៀវស្រងាត់ តែនៅមិនទាន់ដឹងថាទីជម្រកធម្មជាតិនេះមានជីវៈចម្រុះ ជាពិសេស ប្រភេទសត្វនិងរុក្ខជាតិប៉ុន្មានជាប្រភេទរងការគំរាមកំហែង ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។

រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់(លេខ៦៧អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០) អនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំ​អភិរក្សភ្នំទាក់ទ្រាំង​ទំហំ​៧៩,៨២ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ សម្រាប់ជាមរតក​មនុស្សគ្រប់ជំនាន់។

ប្រភព: Heritage Diary

101645589_1726443610828086_4644152075649810432_o

101704006_1726443327494781_90206437908676608_o

101770232_1726443367494777_5845843505133387776_o

101813705_1726443104161470_310141701568069632_o

101810928_1726443287494785_9125965081979387904_o

101590819_1726443577494756_2240986516258029568_o

101359930_1726443264161454_7776751528857042944_o

101509514_1726443200828127_1416080816622010368_o

101435712_1726443180828129_8459186179667918848_o

101189849_1726443154161465_111448680434761728_o

101186551_1726443054161475_3930890825352871936_o

101086492_1726443304161450_8351656686955528192_o

101032611_1726443390828108_7762738618233257984_o

101916184_1726443500828097_5237507833431326720_o

102322994_1726443400828107_1237857553786863616_o

101678895_1726443414161439_5924127977116794880_o

101294851_1726443074161473_1224743657127542784_o

101478035_1726443447494769_640259493598330880_o

101630581_1726443490828098_9063903899768848384_o