ចង់ស្នាក់នៅលើកោះរ៉ុងសន្លឹម ជាមួយនឹងរីហ្សតដ៏ប្រណីត ក្បែរមាត់ឆ្នេរសមុទ្រពិតៗកុំខកខានកន្លែងមួយនេះឱ្យសោះ

កោះរ៉ុងសន្លឹម  ត្រូវបានគេស្កាល់ថាជាកោះដែលមានទេសភាពស្រស់ស្អាតទាំងទឹកសមុទ្រ និងឆ្នេរ ​គួរជាទីលំហែកាយនាថ្ងៃឈប់សម្រាក  តែប្រសិនជាចង់ស្នាក់នៅកម្សាន្តអារម្មណ៍ទៀតនោះ  នៅកោះរុងសន្លឹម ក៏មានរីហ្សតដ៏ប្រណីតមួយកន្លែងសម្រាប់លំហែរកាយ និងអាចរៀបចំពិធីជប់លៀងផងដែរនោះ គឺ ​«  Tube Resort »

101470843_2674423162802329_2661891099357872128_o

101407869_2674423946135584_1098699032848498688_o

«  Tube Resort »  គឺជាកន្លែងស្នាក់នៅកម្សាន្តដែលស្ថិតនៅលើកោះរ៉ុងសន្លឹមតែម្តង  ដោយចំណាយពេលមិនដល់កន្លះម៉ោងផងពីខេត្តព្រះសីហនុ  ដោយអាចធ្វើដំណើរតាមទូកក្រុមហ៊ុនទេសចរណ៍ ​នឹងជួបបរិយាកាសប្លែកស្រស់ស្រាយថ្មីគួរជាទីមនោរម្យ។ ​ដោយទីនេះមានកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា ​ជាលក្ខណៈបន្ទប់រាងបំពង់លូទំនើបកែច្នៃប្លែក  តែបំពាក់នូវបរិក្ខា និងសំភារៈក្នុងបន្ទប់ទំនើបមិនចាញ់បន្ទប់សណ្ឋាគារលំដាប់នោះឡើយ។ ហើយចំពោះតម្លៃបន្ទប់ គឺពិសេសតែម្តង ​ដោយបន្ទប់គ្រែមួយ តម្លៃ $45 ក្នុង មួយយប់ និងបន្ទប់គ្រួសារ តម្លៃ $75 ក្នុង មួយយប់ប៉ុណ្ណោះ ​ដោយបន្ទប់ទាំងអស់ គឺមានបំពាក់ទៅដោយ ម៉ាសុីនត្រជាក់ និង ទឹកក្តៅទឹកត្រជាក់ (hot and cold shower)។

101558702_2674423476135631_7172501608004059136_o

101385860_2674423366135642_6846897070687649792_o

101540487_2674423309468981_5511995495351844864_o

102898382_2674423336135645_3313673891427123200_o

បន្ថែមពីការស្នាក់នៅ ​រីហ្សតមួយនេះ ​ក៏មានអាងហែលទឹកឱ្យភ្ញៀវហែលលេងកម្សាន្ត ​ព្រមទាំងមានសេវាកម្ម ជួលទូក ស្ទួចត្រី មើលផ្កាថ្ម មើលថ្ងៃលិច និងមើល Plankton  ហើយក៏មានទីតាំងធំទូលាយ ​ដែលអាចរៀបចំកម្មវិធីជប់លៀង និងអាំងសាច់  Beach BBQ Party ផងដែរ។

គួរឱ្យដឹងផងដែរថា  «  Tube Resort »   មានទីតាំងនៅលើកោះរ៉ុងសន្លឹមតែម្តង ដោយចំណាយពេលត្រឹមតែ ២៥ នាទី ប៉ុណ្ណោះពីក្រុងព្រះសីហនុ  ហើយ​សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 077 745 745 ៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Tube Resort

101412405_2674423402802305_6568357223087472640_o

82851585_2674423282802317_1570262218333749248_o

84308474_2674423689468943_7374792226888482816_o

101190960_2674424329468879_3952068819463176192_o

101672242_2674424119468900_579583485585391616_o