ល្អអ្វីម្ល៉េះ! លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានដាំកូនឈើ ១០០០ដើម ក្នុងរមណីយដ្ឋានទេសចរណ៍ស្រះដូនរីក!

សៀមរាម៖ យើងទាំងអស់គ្នាបានដឹងរួចមកហើយថាផ្ទះមួយអំពូលមួយដែលផ្តួចផ្តើមដោយលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានធ្វើឡើយរួចរាល់ដោយជោគជ័យ និងមានការសាទរពីថ្នាក់ដឹងនាំ និងប្រជាជនគ្រប់មជ្ឈដ្ឋាន។

ដោយឡែកនៅថ្ងៃនេះ បើយោងតាមទំព័រហ្វេសប៊ុកលោកអភិបាល ឃឹម ហ្វីណង់ បានឲ្យដឹងថាលោកអភិបាលស្រុក បង្ហាញទិដ្ឋភាពនៃ "កម្មវិធីដាំកូនឈើ ១០០០ដើម" នៅក្នុងតំបន់នៃរមណីយដ្ឋានទេសចរណ៍ស្រះដូនរីក ដែលនេះគឺជាការបណ្តុះពន្លកថ្មីនៃក្តីសង្ឃឹម បណ្តុះការស្រឡាញ់ បណ្តុះមនសិការចូលរួមការពារថែរក្សាព្រៃឈើ។

លោកអភិបាលក៏បានសុំអធ្យាស្រ័យដែលពេលវេលាមិនសមស្រប ទើបមិនអាចធ្វើកម្មវិធីនៃការដាំកូនឈើនេះជាទ្រង់ទ្រាញធំ និងមិនមានការចូលរួមទូលំទូលាយបាន ដោយសារមិនចង់ឲ្យឱកាសនៃរដូវវស្សានេះកន្លងផុតទៅដោយមិនបានធ្វើអ្វីសោះ ទើបលោកអភិបាលសម្រចរៀបចំកម្មវិធីនេះឡើង៕

ខាងក្រោមនេះគឺជាបង្ហោះរបស់លោកអភិបាលស្រុកបន្ទាយស្រី៖

ទិដ្ឋភាពនៃ”កម្មវិធីដាំកូនឈើ១០០០ដើម” នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ស្រះដូនរីក៖ បណ្តុះពន្លកថ្មីនៃក្តីសង្ឃឹម បណ្តុះការស្រលាញ់ បណ្តុះមនសិការចូលរួមការពារថែរក្សា។

១០០០ដើមថ្ងៃនេះ ១០០០ដើមថ្ងៃស្អែក, ១០០០ដើមកន្លែងនេះ ១០០០ដើមកន្លែងនោះ, ១០០០ដើមជាមួយអ្នកធ្លាប់ដាំ ១០០០ដើមជាមួយអ្នកមិនធ្លាប់ដាំ។ បើយើងធ្វើវាបានជាប្រចាំ គ្មានហេតុផលអ្វីដែលយើងមិនអាចផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋយើងទូទៅ អោយងាកមកស្រលាញ់បរិស្ថាន ធម្មជាតិ និងនាំគ្នាចូលរួមថែរក្សាព្រៃឈើនោះទេ។

អធ្យាស្រ័យដែលពេលវេលាមិនសមស្រប មិនអនុញ្ញាតអោយរដ្ឋបាលស្រុករៀបចំទ្រង់ទ្រាយធំនិងមានការចូលរូមទូលំទូលាយបាន តែដោយស្តាយពេលវេលា និងមិនចង់អោយឱកាសល្អសម្រាប់ការដាំកូនឈើប្រចាំឆ្នាំនាដើមរដូវវស្សាកន្លងហួសទៅដោយមិនបានធ្វើអ្វី ទើបសម្រេចរៀបចំកម្មវិធីនេះឡើង។ សង្ឃឹមថានឹងបានជួបជុំគ្នានាឱកាសក្រោយ!

Screen Shot 2020 06 02 At 7.09.31 PM

101503612_1540495839457600_8343159798535028736_n

101570409_1540495889457595_5023629461501771776_n

101809453_1540495982790919_230900598633922560_n

101793874_1540495846124266_7835538386914902016_n

101237730_1540496012790916_6669457188412456960_n

100771995_1540495886124262_4091581524879605760_n

101574519_1540495972790920_4956088777194864640_n

ដកស្រង់ដោយ៖ ក្នុងស្រុក