ខេត្តកំពង់ចាម គឺជាតំបន់ដីក្រហមមួយផងដែរ ដែលសម្បូរទៅដំណាំហូបផ្លែជាច្រើនមុខ និងមានកន្លែងទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្រ្តមួយចំនួនដែលអាចទាក់ទាញភ្ញៀវមកកម្សាន្តបាន ជាពិសេសដោយចម្ងាយផ្លូវមិនឆ្ងាយពីទីក្រុងភ្នំពេញ អ្នកក៏អាចធ្វើដំណើរវិញល្ងាចបានផងដែរ។
នៅក្នុងនោះថ្មីៗនេះ ក្នុងខេត្តកំពង់ចាម ក៏បានបង្កើតនូវរីហ្សតមួយកន្លែង សម្រាប់អ្នកដែលកម្សាន្តចង់មកស្នាក់នៅលំហែរអារម្មណ៍ជាមួយនឹងបរិយាកាសស្រស់ស្រាយស្ងប់ស្ងាត់បែបធម្មជាតិនោះគឺ « ហាន់ជ័យបាមប៊ូរីសត » ។
« ហាន់ជ័យបាមប៊ូរីសត » គឺជាកន្លែងស្នាក់នៅលំហែរកម្សាន្តដ៏ថ្មីសន្លាងមួយ ដែលមានបន្ទប់គេងស្អាតបរិក្ខាស្រស់ស្អាតច្នៃប្រតិដ្ឋធ្វើពីប្ញស្សី ជាពិសេសថែមទាំងមានអាងហែលទឹក កន្លែងហាត់យ៉ូហ្គា ធ្វើសមាធិ ហើយមានទាំងការបម្រើម្ហូបខ្មែរ ភេសជ្ជៈ ស្រាក្រឡុក រៀនធ្វើម្ហូបខ្មែរ ទស្សនាកំសាន្តតំបនទេសចរណ៏ផ្សេងនៃខេត្តកំពង់ចាម។
គួរឱ្យដឹងផងដែរថា « ហាន់ជ័យបាមប៊ូរីសត » មានទីតាំងនៅភូមិ ព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្រាប់ពត៌មានបន្ថែម និងសាកសួរតម្លៃបន្ទាប់សូមទំនាក់ទំនងលេខទូរសព្ទ 0962542440/0762542440៕
អត្ថបទ៖ ក្នុងស្រុក