មណ្ឌលគិរី គឺជាខេត្តដែលសម្បូរទៅដោយព្រៃភ្នំ ទឹកជ្រោះ កម្សាន្តដ៏ក្សេមក្សាន្តសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ និងចង់លំហែអារម្មណ៍ជាមួយបរិយាកាសស្រស់ស្រាយស្ងប់ស្ងាត់ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។
នៅក្នុងនោះផងដែរ មណ្ឌលគិរី បានលេចចេញនូវរមណីយដ្ឋានបង្កើតថ្មីមួយទៀតហើយនោះគឺ « រមណីយដ្ឋានសមុទ្រឈើ - SeaForest Resort » ដែលជាទីកន្លែងដែលមានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាប័ទ្មខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត។
បន្ថែមពីការស្នាក់នៅ រមណីយដ្ឋាននេះ មានកន្លែងកម្សាន្តជាច្រើនកន្លែងស្រស់ស្រាយដូចជា៖
-សួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា)
-ស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ
-ហាងលក់កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ
-កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា
-ស្កាយបារនៅជាន់លើបំផុត
-ផ្លូវសម្រាប់ជិះកង់ទេសចរណ៍
-សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯង
-មានដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមានរានសម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើ
-មានកន្លែងហាត់យោគៈ (Yoga) បំប៉នសុខភាព
-អាចទស្សនាទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គត ដោយមើលនៅជ្រុងណាក៏អាចមើលឃើញ
-នៅរដូវវស្សា នៅតាមអូរមានទឹកអូរហូរជាថ្នាក់ៗចំនួន ៣ ថ្នាក់ ដែលបង្កើតឱ្យមានទេសភាពកាន់តែស្អាត
គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានសមុទ្រឈើ - SeaForest Resort » មានទីតាំងស្ថិតនៅក្នុង ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលស្ថិតនៅខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។ សម្រាប់ការសាកសួរតម្លៃ និងព័ត៌មានបន្ថែមសូមទំនាក់ទំនាកទៅកាន់លេខទូរស័ព្ទ 071 55555 23 /076 777 9993 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Ella Tiffany