ថៃ : ក្រោយពីស្ថានការណ៍រាលដាលនៃវីរុស COVID-19 នាប្រទេសថៃ គឺបានធូរស្បើយជាខ្លាំង ដែលធ្វើឱ្យរដ្ឋាភិបាលថៃចាប់ផ្ដើមដំណើរការ អាជីវកម្មក្នុងស្រុកជាមុន ដែលនេះគឺជាជំហាននៃគោលការណ៍សុវត្ថិភាព ដែលនឹងកំពុងដំណើរការក្រោយការផ្អាកដំណើរការមួយរយៈមកនេះ ។
ចំណែកឯក្នុងថ្ងៃទី ១ មិថុនា នេះ ប្រទេសថៃក៏សម្រេចចិត្តបើកដំណើររោងភាពយន្តរបស់ខ្លួនវិញហ់ើយ ដែលបានផ្អាកដំណើរការដោយសារតែមានការទប់ស្ដាត់នៃការរាលដាលមេរោគ COVID-19 នេះឯង ។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃមានអ្នកឆ្លងមេរោគ COVID-19 សរុបទាំងអស់មាន ៣០៨១ នាក់ ដែលក្នុងនោះមានអ្នកព្យាបាលជាទាំងអស់មាន ២៩៦៣ និងមានអ្នកស្លាប់ចំនួន ៥៧ នាក់ផងដែរ ៕