ក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងប្រាកដជាមានមនុស្សដែលយើងស្អប់ ឬមិនចូលចិត្តហើយ ប៉ុន្តែទោះយើងស្អប់ ឬមិនចូលចិត្តគេយ៉ាងណាក័ដោយ ក៏គួរតែរៀនរក្សាទឹកមុខ កុំបង្ហាញពីអារម្មណ៍ទាំងស្រុងរបស់យើងទៅកាន់គេពេក នាំតែអ្នកជុំវិញខ្លួនមើលមក គិតថាយើងនេះជាមនុស្សមិនល្អទៅវិញទេ។
អ្នកខ្លះ គេមិនដឹងពីរឿងយើង បញ្ហារបស់យើងជាមួយនឹងមនុស្សដែលយើងស្អប់ឡើយ គេដឹងត្រឹមថា ទឹកមុខយើងបង្ហាញបែបណា គេនឹងម៉ៃថាចរិតរបស់យើងគឺបែបហ្នឹងដូចគ្នា ចំណុចនេះ នឹងអាចធ្វើឱ្យយើងបាត់បង់ទំនាក់ទំនងល្អៗជាមួយមនុស្សជុំវីញខ្លួននៅក្នុងសង្គមមួយនេះ។
មនុស្សបច្ចុប្បន្ន គេចូលចិត្តចរិតមនុស្សពូកែសម្ដែង អ៊ីចឹងយើងក៏ត្រូវតែចូកស្ទឹងតាមបត់ អ្នកណាសម្ដែង យើងក៏សម្ដែង អ្នកណាពិត យើងក៏ពិត អ្នកណាក្លែងក្លាយ យើងក៏ក្លែងក្លាយដែរទៅ កុំបាច់ទៅគិតច្រើនអី ពេលខ្លះ ការប្រកាន់ពេក គុំកួនពេក យើងខ្លួនឯងជាអ្នកបាត់បង់ក្ដីសុខ ហើយក៏អាចបាត់បង់មនុស្សជុំវិញខ្លួនដែរ ដូច្នេះហើយ កុំបង្ហាញទឹកមុខរបស់យើងឱ្យគេឃើញទៅតាមអារម្មណ៍របស់យើងអី នាំតែគេឯងពិបាកមើលទឹកមុខយើងតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ