ប្រទេសមានច្បាប់! បញ្ចប់មុខតំណែងលោកវរសេនីយ៍ឯក បើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ

កាលមួយរយៈមុន  បុរសម្នាក់ដែលបើកបរខុសល្មើសច្បាប់ចរាចរណ៍បើកបរទាំងស្រវឹងបុកទ្រព្យសម្បត្តិសាធារណៈ  ថែមទាំងប្រើពាក្យសម្តីជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ  ត្រូវបានគេស្កាល់ថាមានតំណែងវរសេនីយ៍ឯក  តែមានចរិតក្អេងក្អាងមិនខ្លាចច្បាប់ទម្លាប់ឡើយ ​ធ្វើឱ្យមានផ្ទុះការរិះគន់ជាខ្លាំងពីមហាជន ​និងទាមទារឱ្យដាក់ទោសតាមផ្លូវច្បាប់ទៀតផង។

មកទល់ថ្ងៃទី ២១ ​ខែឧសភា ​ឆ្នាំ  ២០២០ ​នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសភ្លាមៗ ដោយបញ្ចប់មុខតំណែងលោកវរសេនីយ៍ឯកដែលបង្កបញ្ហានេះភ្លាមៗតែម្តង  ​ដោយបុគ្គលបង្កហេតុនេះត្រូវបានគេដឹងថាមានឈ្មោះវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

99288985_609876679877874_5068342428990177280_n

សេចក្តីប្រកាសនេះធ្វើឱ្យមហាជនសាទរជាខ្លាំង ​ដែលជនល្មើសច្បាប់បានទទួលការពិន័យទៅតាមទោសកំហុស ​ហើយនេះក៏បញ្ជាក់បានថាប្រទេសយើងមានច្បាប់អ្នកប្រព្រឹត្តខុសទោះមានតំណែងបែបណាក៏ត្រូវតែទទួលទោសដែរ៕

98227426_609876669877875_4230822895737110528_n