អារម្មណ៍ដែលខ្ញុំធ្លាប់មាន កាលពីពេលដែលខ្ញុំមានស្នេហា! តែវាគ្រាន់តែជាអារម្មណ៍ ដែលធ្លាប់ទទួលបានតែប៉ុណ្ណោះ

មិនមែនខ្ញុំមិនធ្លាប់មានស្នេហា ឬមិនធ្លាប់ស្រឡាញ់អ្នកណានោះទេ កន្លងទៅជាច្រើនឆ្នាំដែរហើយ ខ្ញុំធ្លាប់មានស្នេហា ខ្ញុំធ្លាប់ស្រឡាញ់មនុស្ស់ម្នាក់ខ្លាំងបំផុត ខ្ញុំធ្លាប់បានញញឹមយ៉ាងមានក្ដីសុខ ខ្ញុំធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅពេលដែលខ្ញុំបាននៅក្បែរគេ ខ្ញុំធ្លាប់ធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ បើទោះបីជាខ្ញុំចិត្តរឹងចំពោះមនុស្សទាំងអស់នៅលើលោកនេះ តែខ្ញុំបែរជាទន់ជ្រាយចំពោះបេះដូងខ្លួនឯង ព្រោះតែខ្ញុំស្រឡាញ់គេខ្លាំង ខ្ញុំធ្លាប់សប្បាយចិត្តរាល់ពេលដែលចូលគេង ឬភ្ញាក់ពីគេងនៅពេលព្រឹកដោយសារតែពាក្យ G9 និង Gmorning វាជាអារម្មណ៍មួយកក់ក្ដៅដែលអាចឱ្យខ្ញុំនិយាយបានថា ខ្ញុំអាចបាត់បង់អ្វីគ្រប់យ៉ាងបានទាំងអស់ តែខ្ញុំពិតជាមិនអាចបាត់បង់គេទេ ហើយគិតថាមានតែគេម្នាក់គត់ជាមនុស្សចុងក្រោយដែលខ្ញុំត្រូវចំណាយពេលរស់នៅជាមួយដោយភាពស្មោះស្មគ្រអស់មួយជីវិត ....។

96317725_908885066218858_9147525384013611008_o

គ្រប់យ៉ាងវាពិតជាគ្រាន់តែធ្លាប់កើតឡើងចំពោះខ្ញុំលើកទីមួយក្នុងឆាកជីវិតប៉ុណ្ណោះ ដែលអាចឱ្យខ្ញុំស្រឡាញ់គេខ្លាំងជាងស្រឡាញ់ខ្លួនឯងទៅទៀត.....មកដល់ពេលនេះវាជារឿងកន្លងហួស ព្រោះយើងបែកគ្នាទៅហើយ ព្រោះតែការលះបង់របស់ខ្ញុំ គឺពិតជាគ្មានតម្លៃ ខ្ញុំក៏ថយចេញមកយ៉ាងឆ្ងាយបន្ទាប់ពីខ្ញុំតែងតែទទួលការបំផ្លាញទឹកចិត្តជាច្រើនលើកច្រើនសារ ដំបូងៗវាពិតជាឈឺចុកចាប់ស្ទើរតែទទួលមិនបាន តែពេលដែលគិតដល់ទង្វើដែលគេប្រព្រឹត្តមិនញញើតនឹងការបាត់បង់ខ្ញុំ ខ្ញុំក៏ប្រាប់ខ្លួនឯងវិញថា ខ្ញុំក៏មិនញញើតក្នុងការកាត់ចិត្តដើរចេញដូចគ្នា។

បើទោះបីជាខ្ញុំស្រឡាញ់គេប៉ុនណាក៏ដោយ ការគិតបែបនេះធ្វើឱ្យខ្ញុំកាត់ចិត្តបានបន្តិចម្ដងៗ រសាយទៅតាមពេលវេលា ធូរស្រាលទៅតាមខ្យល់អាកាសល្អៗ ខ្ញុំដើរទៅមុខបែបយឺតៗតែម្នាក់ឯង...ដាច់ខាតខ្ញុំមិនទទួលអ្នកណាដើម្បីបំភ្លេចអ្នកណានោះទេ ខ្ញុំនឹងនៅម្នាក់ឯងបែបនេះរហូតទាល់តែខ្ញុំព្យាបាលបេះដូងខ្លួនឯងបានដោយខ្លួនឯង ទើបខ្ញុំសម្រេចចិត្តទទួលយក ឬស្វែងរកមនុស្សល្អម្នាក់ដែលចូលមកដើម្បីស្រឡាញ់គ្នា មិនមែនមកដើម្បីព្យាបាលបេះដូងរបស់ខ្ញុំនោះទេ .....💪🏼៕

96701323_908885096218855_1166249247687835648_o

ប្រែសម្រួលខ្លឹមសារ ៖​ ភី អេក

អត្ថបទដើម កូពី!