ទោះបីមនុស្សយើងមានជីវិត១០០ឆ្នាំក៏ដោយ ក៏យើងនៅតែមានពេលវេលា និងឱកាសតែ៣ថ្ងៃប៉ុណ្ណោះគឺ ថ្ងៃម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក ដូចនេះ កុំខ្ជះខ្ជាយពេលវេលាឱ្យកន្លងទៅឥតន័យ កុំឱ្យខ្លួនឯងសោកស្ដាយទៅថ្ងៃក្រោយ។
២. ថ្ងៃនេះ
ចូរប្រើប្រាស់ឯកាសថ្ងៃនេះឱ្យបានល្អ ដើម្បីកុំឱ្យកន្លងហួសទៅដូចម្សិលមិញ កុំឱ្យស្ដាយដូចម្សិលមិញ។ អ្វីៗអាចចាប់ផ្ដើមពីថ្ងៃនេះទៅ ខំប្រឹងធ្វើការនៅថ្ងៃនេះឱ្យបានល្អ ធ្វើឱ្យអស់ពីលទ្ធភាព ធ្វើនូវរឿងដែលគួរធ្វើ ចំណែកលទ្ធផលបែបណា វាក៏បានឱ្យយើងនេះអស់ចិត្តដែរ មិនបាច់ត្រូវសោកស្ដាយ ដែលបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយទទេរៗ។
៣. ថ្ងៃស្អែក
ថ្ងៃស្អែកជាពេលវេលាដែលមិនតាន់មកដល់ យើងនឹងមិនដឹងទេថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងខ្លះ ពេលខ្លះយើងនឹងមិនដឹងផងថា យើងមានឱកាសបានប្រើប្រាស់ថ្ងៃស្អែកផងក៏ថាបាន។ ដូចពាក្យគេថា "កុំចេះតែព្រួយភ័យ ថ្ងៃស្អែកមិនទាន់មកដល់ ក៏កុំគិតខ្វល់នូវអតីតកាលដែលកន្លងហួសហើយ" មានពេលខ្លះ យើងពិតជាខ្វល់ពីអតីតកាលដែលកន្លងហួសពេកហើយ ហើយក៏ចេះតែគិតភ័យព្រួយនូវអនាគតដែលមិនទាន់មកដល់ នេះជាហេតុដែលនាំឱ្យជីវិតយើង បាត់បង់ក្ដីសុខនៅក្នុងជីវិត ស្មើនឹងយើង មិនបានប្រើពេលវេលាឱ្យក្លាយជាឱកាសដ៏មានតម្លៃ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ