Lady Gaga និង BlackPink ត្រៀមចេញបទចម្រៀងថ្មីរួមគ្នា មានចំណងជើងថា

កាលពីចុងឆ្នាំ២០១៨ BLACKPINK និង Dua Lipa បានចាប់ដៃគ្នាចេញនូវបទចម្រៀងមួយដែលមានចំណងជើងថា KISS AND MAKE UP បទនេះផងដែលទទួលបានការ

គាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកអ្នកគាំទ្រទាំងអាស៊ីនិងអឺរ៉ុប ហើយមិនតែប៉ុណ្ណោះពួកគេក៏បានឡើងឆាកច្រៀងរួមគ្នាជាញឹកញ៉ាប់ផងដែរ។

Lady Gaga Arrives At The Premiere Of Warner Bros Pictures A News Photo 1586352095

ចូលមកដល់ឆ្នាំ២០២០ កាលពីខែមុននេះពត៌មានបានចេញផ្សាយថាសមាជិកក្រុម BLACKPINK ទាំងអស់នឹង ចាប់ ដៃគ្នាចេញនូវបទចម្រៀងថ្មីជាមួយនិង Lady Gaga ប៉ុន្តែបន្ទាប់ពីនោះ Lady Gaga បានបង្ហោះសារថាalbumថ្មីរបស់នាងនិងត្រូវពន្យាពេលគឺមិនទាន់ដឹងថាពេលណាចេញអោយប្រាកដនោះទេ។ ការដែលនាងបានពន្យាលពេលបែបនេះធ្វើអោយ BLINKs (អ្នកគាំទ្រBLACKPINKទាំអស់) មានការជ្រួលច្របល់យ៉ាងខ្លាំងហើយពួកគេក៏បានបង្ហាញពីអារម្ភណ៌ដែលមិនអាចរងចាំនូវបទថ្មីនោះបាន ពោលគឺពួកគេចង់អោយបទថ្មីនោះ ចេញឆាប់ៗនេះ។

Unnamed

ប៉ុន្តែកាលពីពេលថ្មី ៗនេះ Lady Gaga បានបញ្ចាក់យ៉ាងច្បាស់ថា បទថ្មីនោះនិងចេញក្នុងពេលឆាប់ៗនេះ។ ហើយបទចម្រៀងដែល BLACKPINK និង Lady Gagaត្រៀមនិងចេញជាមួយគ្នានោះគឺមានចំណងជើងថា “Sour Candy” បទនេះផងដែលអត្ថន័យរបស់វាគឺសំដៅទៅដល់ ភាពល្អឥខ្ចោះនៃគំនិតរបស់ក្រុម “black meets pink ។ បទចម្រៀងនេះនិងចេញនៅក្នុង Album ចុងក្រោយបំផុតរបស់ Lady Gaga។ រហូតមកដល់ពេលនេះទាំង Lady Gaga ទាំងខាងផលិតកម្ម YG Entertainment មិនបានបញ្ជាក់ច្រើនពីបទថ្មីនេះនៅឡើយទេ ប៉ុន្តែអ្វីដៃលយើងដឹងច្បាស់នោះគឺថាបទចម្រៀងដែលមានចំណងជើងថា “Sour Candy” ហើយនេះគឺជាស្នាដៃនិពន្ធរបស់ Lady Gaga ផ្ទាល់បូករួមជាមួយនិងផលិតករមួយចំនួនទៀត៕

Unnamed