ខប់ៗណាស់ ទីកន្លែងកំសាន្តមានផាសុខភាពហើយបានញ៉ាំបន្លែបេះភ្លាមៗគ្មានជាតិគីមីទៀត

សម្រាប់អ្នកដែលមានគំរោងទៅដើរលេងលំហែរកំសាន្តនៅទីរួមខេត្តសៀមរាប ប្រាកដជាដឹងហើយថាទីរួមខេត្តសៀមរាបគឺជាទីកន្លែងមួយដែលសម្បូរទៅដោយរមណីយដ្ឋាននានា ដែលសំបូរទៅដោយទេសភាពស្រស់បំព្រង គួរអោយចង់គយគន់ ។

A Traditional Khmer Building

ថ្ងៃនេះផងដែរ ក្នុងស្រុក សូមណែនាំរមណីយដ្ឋានថ្មីមួយទៀតដែលមានទីតាំងល្អសម្រាប់ការលំហែរកំសាន្ត ព្រមទាំងមានខ្យល់អាកាស់បរិសុទ្ធ ហើយក៏អាចអោយអ្នកពិសារនៅបន្លែដែលបេះបានភ្លាមៗដែលដាំឡើងដោយធម្មជាតិពិតៗតែម្តង ។

Lum Orng Inside View 1

រមណីយដ្ឋាននេះមានឈ្មោះថា លំអង រឺ LUM ORNG Farm to Table Restaurant ដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកអណ្តូង ក្រុមទី ២៣ ឃុំស្លរក្រាម

សៀមរាប ប្រទេសកម្ពុជា ។ រមណីយដ្ឋាននេះចាប់បើកកម្មង់សម្រាប់អាហារពេលថ្ងៃត្រង់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់រហូតដល់ម៉ោង ២រសៀល ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១០យប់ សម្រាប់អាហារពេលល្ងាច ។ ចំពោះតម្លៃវិញមានចាប់ពី ៦១៥០០រៀល ទៅដល់ ២០៥០០រៀល ។

86261339_2961996660693773_9017516762618396672_o

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក៏អាចទាក់ទងទៅកាន់លេខទូរសព្ទ័ទំនាក់ទំនង +855 61 926 562 អ៊ីម៉ែល [email protected] រឺក៏លោកអ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់ លំអង ផ្ទាល់ក៏មាន https://www.lumorngrestaurant.com/  ៕