តើស្នេហា បង្រៀនអ្វីខ្លះដល់អ្នក?

ស្នេហា បើនិយាយចំពោះក្មេងៗក្រោម១៨ឆ្នាំគឺមិនល្អឡើយ ព្រោះក្មេងមិនសូវជាគិតឱ្យបានច្បាស់លាស់ ឬយល់ច្បាស់ពីអត្ថន័យនៃស្នេហានេះទេ។ តែយ៉ាងណាមិញ ស្នេហា ក៏មានចំណុចល្អជាច្រើន ហើយក៏មានមេរៀនជាច្រើនដែលបានបង្រៀនមនុស្សយើងផងដែរ។

តើស្នេហាបានបង្រៀនអ្វីខ្លះដល់អ្នក? តើអ្នកទទួលបានអ្វីខ្លះពីពាក្យថាស្រឡាញ់? ជឿថា អ្នកប្រាកដជាចេះច្រើន និងទទួលបានច្រើនពីស្នេហា មិនថាស្នេហាជោគជ័យ ឬស្នេហាបរាជ័យក៏ដោយ គឺសុទ្ធតែតែបង្រៀនឱ្យយើងចេះដឹង និងយល់ការណ៍បានច្រើនជាងមុន។

មនុស្សកាន់តែធំដឹងក្ដី មានក្ដីស្រឡាញ់ គេក៏ទទួលបាននូវអារម្មណ៍ល្អៗ គំនិតល្អៗ និងការអភិវឌ្ឍខ្លួនឯងបានច្រើនណាស់ អ្នកខ្លះចេះស្រឡាញ់ ទើបចេះលះបង់ ចេះប្រឈមមុខ ចេះផ្ដល់ឱ្យ ចេះថែរក្សា ចេះការពារ និងងចេះខិតខំប្រឹងប្រែង ចេះចង់បាន -ល-។

ចំណែកអ្នកខ្លះទៀត ពេលដែលមានស្នេហា ចេះស្រឡាញ់ ក៏ចេះរឹងមាំជាងមុន ចេះអត់ធន់ ចេះអត់ធ្មត់ ចេះរម្ងាប់ចិត្ត គ្រប់គ្រងអារម្មណ៍ខ្លួនឯងផងដែរ។

រីឯអ្នកខ្លះទៀត ជួបស្នេហាដែលបរាជ័យ ក៏ចាប់ផ្ដើមចេះស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង ចេះលើកទឹកចិត្តខ្លួនឯង ចេះមើលថែខ្លួនឯង និងចេះផ្ដល់ក្ដីសុខ និងស្នាមញញឹម សេរីភាពឱ្យខ្លួនឯងកាន់តែច្រើន។ ចុះសម្រាប់អ្នកវិញ ទទួលបានអ្វីខ្លះ រៀនចេះអ្វីខ្លះពីស្នេហាដែលអ្នកកំពុងតែមាន ឬស្នេហាដែលអ្នកធ្លាប់មានពីមុនមក?

69572729_2436543799771525_598107460489707520_n

69599562_2436537836438788_84964043776851968_n

69874125_2437409346351637_2210913713597186048_n

អត្ថបទ ៖ pHKnongsrok / ក្នុងស្រុករក្សាសិទ្ធិ