តារានិករទាំង ៤ នេះជាមនុស្សដែលមានបញ្ហាដោយសារខ្វះទំនុកចិត្តលើខ្លួនឯង គិតច្រើនពេក ទើបបាត់បង់ឱកាសល្អៗជាច្រើន។ ដូច្នេះបើមានអ្វីមួយដែលអ្នកគិតថាចង់ធ្វើ ហើយវាជារឿងដែលស្របច្បាប់ និងសីលធម៌ ចូរធ្វើទៅ។ កុំបណ្តោយឱ្យពេលវេលាកន្លងផុតទៅ ព្រោះពេលវេលាដែលកន្លងផុតទៅមិនអាចត្រលប់មកវិញបានឡើយ កុំបណ្ដោយឱ្យខ្លួនឯង នៅតែជាមនុស្សស្មុគស្មាញ នាំឱ្យការសម្រេចចិត្តខុសទៀតអី។
១) Gemini : ច្រើនលើកច្រើនសារហើយ ដោយសារតែភាពមិនប្រាកដប្រជា ចិត្តទន់ ចិត្តល្អខ្លាំងពេក ចូលចិត្តជួយអ្នកដទៃ ជាហេយុដែលធ្វើឱ្យមនុស្សស្ថិតក្នុងតារានិករនេះក្លាយជាមនុស្សទន់ជ្រាយ ខ្ជះខ្ជាយពេលវេលា និងធ្វើខុស សម្រេចចិត្តខុសក្នុងរឿងជាច្រើនដោយនឹកស្មានមិនដល់។
២) Cancer : ជារឿយៗ អ្នកស្ថិតក្នុងតារានិករនេះជាមនុស្សចិត្តទន់ ចិត្តល្អ ចូលចិត្តជួយអ្នកដទៃ ប៉ុន្តែរាល់សេចក្ដីល្អដែលធ្វើទៅ ច្រើនតែមិនសូវបានផលល្អទេ ច្រើនតែត្រូវគេមិនឱ្យតម្លៃ ត្រូវទទួលរងការឈឺចាប់ តែមនុស្សទាំងនេះមិនដែលចាំទេ ជាហេតុធ្វើឱ្យពួកគេត្រូវឈឺម្ដងហើយម្ដងទៀត និងសម្រេចចិត្តខុសស្ទើរតែគ្រប់រឿងគ្រប់ពេល។
៣) Virgo : ក្រុមតារានិករនេះ ជាមនុស្សដែលមិនងាយបំភ្លេចឡើយ។ ជាធម្មតាក្រុមនេះចងចាំអ្នកណាដែលធ្វើបាបគាត់ ប៉ុន្តែមិនដែលចេះសងសឹកអ្នកណាទេ។ នេះជាហេតុធ្វើឱ្យពួកគេអង្គុយរងទុក្ខតែម្នាក់ឯង។ តារានិករនេះគឺជាមនុស្សដែលចូលចិត្តរៀបចំផែនការ ប៉ុន្តែជាធម្មតាពួកគេមិនធ្វើអ្វីតាមការគ្រោងទុកឡើយ។
៤) Capricorn : អ្នកស្ថិតក្នុងក្រុមនេះជាមនុស្សដែលមានទំនោរគិតទៅមុខដែលធ្វើឱ្យបាត់បង់ពេលវេលា និងឱកាសល្អជាច្រើន។ ពួកគេខ្លាចថាព្រឹត្តិការណ៍អតីតកាលនឹងកើតឡើងម្តងទៀត ដែលធ្វើឱ្យពួកគេតែងមានអារម្មណ៍ខ្លាចរអា ស្ទាក់ស្ទើរ មិនប្រាកដប្រជា និងព្រួយបារម្ភអំពីរឿងជាច្រើនខ្លាំងពេក នាំឱ្យពិបាកក្នុងការសម្រេចចិត្ត និងអាចធ្វើខុស ព្រោះតែភាពភ័យខ្លាចជ្រុល៕