ម្ចាស់ឆ្នាំទាំង ៣ ក្រោយអាយុ ៤០ឆ្នាំ ជីវិតនឹងងាកទៅរកទំព័រថ្មី កាន់តែអស្ចារ្យ។ ហោរាសាស្ត្របង្ហាញថាអ្នកកើតឆ្នាំច ឆ្នាំរកា និងឆ្នាំថោះ នឹងមានសំណាងពិសេសដែលនឹងអាចឆ្លងកាត់ "ការផ្លាស់ប្តូរ" ដ៏អស្ចារ្យនៅដំណាក់កាល ជើងលេខល្អ ជីវិតរឹតតែសម្បូរសប្បាយកាក់កប រកលុយបានច្រើន រស់នៅលើគំនរទ្រព្យ សោយសុខ លុយចាយមិនចេះអស់។
១) ឆ្នាំច ៖ តាមការទស្សន៍ទាយជោគជតារាសីសម្រាប់ឆ្នាំ ២០២៤ អ្នកដែលកើតក្នុងឆ្នាំចចាត់ទុកជាបុគ្គលដែលស្មោះត្រង់ និងមានឆន្ទៈខ្លាំង។ មនុស្សឆ្នាំនេះមានគុណសម្បត្ដិភាពជាអ្នកដឹកនាំពីកំណើត ហើយជាទូទៅត្រូវបានគេគោរពស្រឡាញ់យ៉ាងខ្លាំង។ អ្នកឆ្នាំឆ្កែអាចជួបប្រទះឧបសគ្គខ្លះៗក្នុងវ័យដំបូង ជារឿយៗដោយសារតែភាពរឹងចចេស និងមិនចេះអត់ធ្មត់។ ទោះជាយ៉ាងណាក៏ដោយ យូរៗទៅមនុស្សទាំងនេះរៀនចេះអត់ធ្មត់ និងយល់ច្បាស់ពីមេរៀនជីវិត។
នៅពេលចូលដល់អាយុ ៤០ ឆ្នាំ អ្នកឆ្នាំឆ្កែនឹងចូលដល់ដំណាក់កាលនៃភាពរុងរឿង។ នៅពេលនេះ អ្នកមិនត្រឹមតែកាន់មុខតំណែងសំខាន់ៗដែលមានប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពវិនិយោគប្រកបដោយភាពឆ្លាតវៃ ដែលនាំមកនូវប្រាក់ចំណេញយ៉ាងច្រើនផងដែរ។ ជីវិតរបស់មនុស្សដែលកើតក្នុងឆ្នាំច នឹងកាន់តែបបូរសម្បូរសប្បាយ បន្ទាប់ពីអាយុ ៤០ ឆ្នាំនៅពេលដែលការលំបាកទាំងអស់ពីមុនត្រូវបានលុបចោលបន្តិចម្តងៗ។ មិនថាក្នុងការងារ ឬគ្រួសារ អ្វីៗនឹងប្រព្រឹត្តទៅដោយរលូន ហើយសំណាងតែងតែញញឹមដាក់អ្នកនៅលើផ្លូវខាងមុខ។
២) ឆ្នាំរកា ៖ យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ សម្រាប់ឆ្នាំ ២០២៤ អ្នកដែលកើតក្នុងឆ្នាំរកា ត្រូវបានគេស្គាល់ថាជាអ្នកសម្រេចចិត្ត និងភាពខ្ជាប់ខ្ជួនក្នុងរាល់ការសម្រេចចិត្ត។ ជារឿយៗ មនុស្សឆ្នាំនេះបង្ហាញយ៉ាងច្បាស់នូវភាពវៃឆ្លាត រហ័សរហួន ដែលអាចជួយពួកគេឱ្យយកឈ្នះលើស្ថានភាពលំបាកៗបានយ៉ាងងាយស្រួល។ អ្នកឆ្នាំមាន់អាចមានភាពអន្ទះសារបន្តិចក្នុងវ័យដំបូងរបស់ពួកគេ ជួនកាលធ្វើឱ្យពួកគេមិនអាចគ្រប់គ្រងអារម្មណ៍បានល្អ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីឈានដល់អាយុ ៤០ ឆ្នាំ មនុស្សទាំងនេះចាប់ផ្តើមរៀនអត់ធ្មត់ និងប្រើប្រាស់ភាពឆ្លាតវៃរបស់ពួកគេឱ្យមានប្រសិទ្ធភាព ដោយបង្វែរគំនិតច្នៃប្រឌិតទៅជាសកម្មភាពជាក់ស្តែង។
ក្នុងអំឡុងពេលនេះ ហិរញ្ញវត្ថុរបស់អ្នកឆ្នាំមាន់ក៏កើនឡើងច្រើនដែរ។ ប្រាក់ចំណូលមានស្ថិរភាពពីការងារចម្បង រួមផ្សំជាមួយនឹងលទ្ធភាពស្វែងរកឱកាសបន្ថែមពីការងារក្រៅម៉ោង ឬការវិនិយោគ ធ្វើឱ្យអ្នកទាំងនេះក្លាយជាមនុស្សជោគជ័យបំផុតក្នុងវិស័យហិរញ្ញវត្ថុ។ ក្រោយអាយុ ៤០ ឆ្នាំ មិនត្រឹមតែមនុស្សកើតឆ្នាំរកា មានទ្រព្យសម្បតិ្តប៉ុណ្ណោះទេ អ្នកក៏ទទួលបានការគោរព និងកោតសរសើរពីមនុស្សជុំវិញខ្លួនផងដែរ។ អ្នកឆ្នាំនេះមិនត្រឹមតែជោគជ័យខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាគម្រូសម្រាប់អ្នកផ្សេងទៀតជាច្រើនដើម្បីធ្វើតាមក្នុងជីវិត។
៣) ឆ្នាំថោះ ៖ យោងតាមហោរាសាស្ត្រឆ្នាំ ២០២៤ មនុស្សដែលកើតក្នុងឆ្នាំថោះមានភាពលេចធ្លោខ្លាំង ដោយភាពប៉ិនប្រសប់ និងភាពឆ្លាតវៃក្នុងដំណើរជីវិត។ ជារឿយៗមនុស្សឆ្នាំនេះមានសមត្ថភាពយល់ដឹងពីអ្នកដទៃ និងទំនាក់ទំនងជុំវិញខ្លួន ដែលជួយពួកគេបង្កើតទំនាក់ទំនងល្អ និងយូរអង្វែង។ នៅដំណាក់កាលដំបូងនៃជីវិត អ្នកដែលកើតក្នុងឆ្នាំទន្សាយអាចស្ទាក់ស្ទើរ និងខ្វះទំនុកចិត្ត ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ អ្នកឆ្នាំនេះរៀនរកតុល្យភាពរវាងអារម្មណ៍ និងហេតុផល។ នៅពេលដែលពួកគេទទួលបានបទពិសោធន៍គ្រប់គ្រាន់ ពួកគេកាន់តែមានភាពជឿជាក់ ដែលបើកឱកាសថ្មីៗសម្រាប់ខ្លួនពួកគេ។
ចូលដល់ដំណាក់កាលក្រោយអាយុ ៤០ ឆ្នាំ អ្នកឆ្នាំទន្សាយប្រៀបដូចជាផ្ការីកដែលពោរពេញដោយភាពរឹងមាំ និងភាពទាក់ទាញ។ ស្ថានភាពហិរញ្ញវត្ថុចាប់ផ្តើមប្រសើរឡើង ដោយមានលទ្ធភាពរកប្រាក់បានពីការងារសំខាន់ និងគម្រោងផ្ទាល់ខ្លួន។ មនុស្សឆ្នាំនេះតែងតែស្វែងរកឱកាសដែលមិនរំពឹងទុកដើម្បីបង្កើនទ្រព្យសម្បត្តិ។ ក្នុងអំឡុងពេលនេះ មនុស្សឆ្នាំទន្សាយមិនត្រឹមតែទាក់ទាញការកោតសរសើរពីអ្នកដទៃដោយសារភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រាជ្ញានិងភាពក្លាហានផងដែរ។ ជីវិតរបស់មនុស្សឆ្នាំនេះត្រូវបានបំពេញ ដោយមានការជួយជ្រោមជ្រែងពីអ្នកជុំវិញខ្លួន ដូចជាការខិតខំប្រឹងប្រែងទាំងអស់ត្រូវបានទទួលរង្វាន់៕