បើអ្នកស្វែងយល់កាន់តែស៊ីជម្រៅអំពីវិធីបំភ្លេចការឈឺចាប់ ការឈឺចាប់កាន់តែកើតមានខ្លាំងជាងមុន។ ដូច្នេះហើយទើបអ្នកមានប្រាជ្ញាភាគច្រើនគេមិនផ្តោតទៅលើការខំប្រឹងបំភ្លេចទុក្ខទេ ពួកគេបែរជាស្វែងរកភាពរីករាយនៅក្នុងកំឡុងពេលពិបាកវិញ។ ខាងក្រោមនេះជាវិធីសាស្រ្ត២ធំៗ ដែលអាចជួយអោយអ្នកអាចរកសេចក្តីសុខឡើងវិញ បន្ទាប់ពីជួបរឿងមិនសមប្រកប៖
១.ការចង់កម្ចាត់ស្មៅមិនមែនជាការដកស្មៅទេ តែគឺជាការដាំដើមឈើ៖ ប្រសិនបើយើងផ្តោតលើការសម្លាប់ស្មៅ ចិត្តរបស់យើងនឹងពោរពេញដោយស្មៅ ហើយនឹងគិតតែពីស្មៅប៉ុណ្ណោះ។ ទោះបីជាអ្នកជីកឬសក៏ដោយ ស្មៅនឹងនៅតែដុះ បើអ្នកកាប់ ឬ បាញ់ស្មៅ ស្មៅនឹងនៅតែដុះដដែល។ ប៉ុន្តែប្រសិនបើអ្នកផ្តោតលើការដាំដើមឈើនៅលើដីនោះ ថែរក្សាវាឱ្យបានល្អ ហើយតែងតែគិតពីដើមឈើនោះ ស្មៅនឹងរលាយបាត់ចេញពីចិត្តអ្នកបន្តិចម្តងៗ។ ហើយសួនច្បារប្រែទៅជាពណ៌បៃតងស្អាត រីឯចិត្តរបស់អ្នកក៏ស្រស់ស្រាយជាងមុន។ តាមពិតទៅចិត្តយើងគឺសំខាន់ណាស់ ដូច្នេះពេលពិបាកចិត្តកុំចេះតែសួរខ្លួនឯងអំពីរបៀបបំភ្លេចការឈឺចាប់ទាំងនោះ ផ្ទុយមកវិញគួរតែសួរសំណួរខ្លួនឯងថាតើអ្វីដែលអាចធ្វើឱ្យអ្នកសប្បាយចិត្តបាននៅពេលនេះ ទើបធ្វើឱ្យស្ថានភាពជីវិតអ្នកប្រសើរឡើង និងរីករាយជាងមុន។
២.ការរស់នៅគឺជាការបង្កើនភាពសប្បាយរីករាយ មិនមែនរកវិធីបំភ្លេចទុក្ខព្រួយ៖ នៅពេលដែលអ្នកព្យាយាមបំភ្លេចភាពសោកសៅរបស់អ្នក ជារឿយៗងាយនឹងធ្លាក់ចូលទៅក្នុងផ្លូវអវិជ្ជមានដូចជា ផឹកស្រាដើម្បីបន្លប់ទុក្ខ ឬ ជក់បារីជាដើម... ប៉ុន្តែនៅពេលដែលអ្នកបង្កើតភាពរីករាយដូចជាការទៅហាត់ប្រាណ ចូលរៀនវគ្គថ្មី រៀនធ្វើសមាធិ បន្ទាប់មកអ្នកនឹងមិនមានពេលទំនេរសម្រាប់គិតពីរឿងទុក្ខព្រួយទាំងនោះទៀតទេ។ ដូច្នេះនៅពេលដែលការឈឺចាប់កើតឡើង អ្នកកាន់តែផ្តោតទៅលើទម្លាប់វិជ្ជមាន រៀនជួបមនុស្សវិជ្ជមាន ធ្វើការងារល្អ និងមិនយកចិត្តទុកដាក់លើការរិះគន់របស់អ្នកដទៃ ព្រលឹងរបស់អ្នកនឹងរឹងមាំគ្រប់គ្រាន់ ការភ័យខ្លាចរបស់អ្នកនឹងលែងមានទៀតហើយ។ នៅពេលអ្នករៀបចំហិរញ្ញវត្ថុពេញលេញ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីអាហារ និងសម្លៀកបំពាក់ទៀតទេ៕