(ហូជីមិញ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរតាមផ្លូវអាកាសទទួលបាននូវបទពិសោធថ្មី នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន បន្ទាប់ពីការបើកដំណើរការសេវាកម្មទីក្រុងសៀងហៃ និងទីក្រុង ឈិនឌូ កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៃទីក្រុងហូជីមិញទៅកាន់រដ្ឋធានីបុរាណ ស៊ីអាន (Xi'an) របស់ប្រទេសចិន។ សេវាកម្មមិនឈប់សំចតនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសការធ្វើដំណើរកាន់តែច្រើន កាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេ និងសន្សំសំចៃ។
ផ្លូវហោះហើរទីក្រុងហូជីមិញ-ក្រុងស៊ីអាន នឹងដំណើរការនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងជើងហោះហើរត្រឡប់មកវិញចំនួន ៤ ដងក្នុងមួយសប្តាហ៍។ ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងស៊ីអាន ចេញដំណើររៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ នៅម៉ោង ០៨:០៥ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Xi'an Xianyang នៅម៉ោង ០១:៣០ ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រឡប់ពីក្រុងស៊ីអាន មកកាន់ទីក្រុងហូជីមិញវិញ ចេញដំណើររៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ វេលាម៉ោង ០២:៣០ (ម៉ោងក្នុងស្រុក) និងចុះចតនៅទីក្រុងហូជីមិញនៅម៉ោង ០៦:២៥ (ម៉ោងក្នុងស្រុក)។
ផ្លូវហោះហើរត្រង់ពីសៀមរាបទៅហាណូយត្រូវបានដំណើរការឡើងវិញក្នុងខែធ្នូឆ្នាំមុន។ ជាមួយនឹងបណ្តាញជើងហោះហើរថ្មីរវាងវៀតណាម និងចិន ប្រទេសកម្ពុជាមានសក្តានុពលក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនតាមរយៈប្រទេសវៀតណាមដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់។
ក្រុងស៊ីអាន ជារដ្ឋធានីខេត្តសានស៊ី (Shaanxi) នៃតំបន់ភាគពាយ័ព្យរបស់ប្រទេសចិន គឺជាទីក្រុងបុរាណដែលធ្លាប់ជារាជធានីរបស់រាជវង្សចំនួន ១៣ ជំនាន់នៅក្នុងប្រទេសចិន។ វាជាចំណុចសំខាន់មួយនៃវិថីសូត្របុរាណកាល ដែលតភ្ជាប់ពាណិជ្ជកម្ម និងវប្បធម៌រវាងអាស៊ី និងអឺរ៉ុប។ ទីក្រុងបុរាណស៊ីអាន មានភាពល្បីល្បាញដោយសារប្រវត្តិសាស្រ្តដ៏សម្បូរបែប និងជាភូមិសាស្ដ្រសម្បូរសម្បត្តិវប្បធម៌ ដូចជា ផ្នូររបស់អធិរាជ Qin ទីមួយ អារាម Great Wild Goose និងឧទ្យាន Datang Furong ជាដើម។
ជាមួយគ្នានេះដែរ ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វប្បធម៌ និងទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម។ អ្នកធ្វើដំណើរអាចរីករាយនឹងម្ហូបអាហាររសជាតិដើមរបស់វៀតណាមនៃ ហ្វើ, បាញ់មី, កាហ្វេ និងអាហារវៀតណាមជាច្រើនទៀតនៅទីក្រុងហូជីមិញ ហើយភ្ជាប់ទៅកាន់គោលដៅល្បីៗរបស់វៀតណាមនៅដាណាង, កោះភូគុក និង ហ៊ូ ជាដើម។
ដើម្បីអបអរសាទរការហោះហើរផ្លូវថ្មី និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការធ្វើដំណើរចំណាយទាប ក្រុមហ៊ុន Vietjet ចាប់ផ្តើមការលក់តម្លៃសំបុត្រពិសេសនៅថ្ងៃសុក្រត្រឹម សូន្យដុល្លារ (*) សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ (**)។ សំបុត្រប្រូម៉ូសិនមានផ្តល់ជូនរៀងរាល់ថ្ងៃសុក្ររហូតដល់ដំណាច់ឆ្នាំនៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។
រីករាយការហោះហើរជាមួយក្រុមហ៊ុន Vietjet លើយន្តហោះទំនើប និងគិតគូរអំពីបរិស្ថាន បុគ្គលិកអាកាសចរណ៍ដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ក៏ដូចជាបទពិសោធន៍ធ្វើម្ហូបជំនាញដែលបានសម្រិតសម្រាំងមុខម្ហូបអន្តរជាតិ និងវៀតណាម រួមទាំងម្ហូបពេញនិយម ដូចជា ហ្វើ និង បាញ់មីវៀតណាម។ លើសពីនេះ អ្នកដំណើរអាចរីករាយការសម្តែងសិល្បៈវប្បធម៌ និងសិល្បៈប្លែកៗក្នុងអំឡុងពេលហោះហើរនៅរយៈកម្ពស់ ១ម៉ឺនម៉ែត្រ។ ក្រុមហ៊ុន Vietjet ក៏ផ្តល់ការធានារ៉ាប់រង SkyCare ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់ ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដោយគ្មានកង្វល់។ កុំភ្លេចស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីភាពស្មោះត្រង់របស់ Vietjet SkyJoy និងទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសផ្សេងទៀត។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា
(**) មិនរាប់បញ្ចូលថ្ងៃបុណ្យ បុណ្យចូលឆ្នាំថ្មី និងរដូវសម្បូរភ្ញៀវសំខាន់ៗ
###
អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ
អ៊ីមែល: [email protected]
ទូរស័ព្ទ: + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
អ៊ីមែល: [email protected]
ទូរស័ព្ទ: +84 932 775 066