របើកក្រហើយ! អ្នកឆ្នាំទាំង ៣ ក្នុងខែថ្មីនេះ​ ផ្កាយសំណាងរះឡើងចម្រើនរុងរឿងខ្លាំង រាសីល្អត្រចះត្រចង់ និងកាន់តែមានជីវភាពធូរធារ

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ជោគ​វាសនា​ម្ចាស់ឆ្នាំទាំង ៣​ ​នេះ នឹងមាន​ចំណុច​វិជ្ជមាន​ច្រើន ហើយ​សំណាង​ក៏​ចូលមក​ជា​បន្តបន្ទាប់ដែលជួយឱ្យអ្នកកើនទ្រព្យអស់បំណុល លែងខ្វល់ខ្វាយរឿងបញ្ហាលុយកាក់ទៀតហើយ។

Cover Copy

១. ឆ្នាំម្សាញ់

អ្នក​កើត​ឆ្នាំ​ម្សាញ់ ជាមនុស្សមាន​ចរិត​ចាស់ទុំ ស្មោះត្រង់ និង​ចិត្តល្អ។ មនុស្សឆ្នាំ​នេះ​ក៏ចូលចិត្ត​ស្វែងរក​ភាព​ល្អឥតខ្ចោះផងដែរ។ នៅកន្លែងធ្វើការ អ្នកឆ្នាំពស់ជាមនុស្សគិតគណនាយ៉ាងប្រុងប្រយ័ត្នរាល់កិច្ចការងារតូចធំ ដើម្បីបញ្ចៀសរាល់កំហុសទាំងឡាយ។ អាស្រ័យហេតុនេះ អ្នកដែលកើតឆ្នាំម្សាញ់ ត្រូវបានថ្នាក់លើទុកចិត្ត ​និងពេញចិត្តចំពោះគេយ៉ាងខ្លាំង។

ក្នុង​ពេល​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ម្សាញ់ នឹង​ឈាន​ចូលពេលវេលាមាស។ អ្នក​មាន​សំណាង​ល្អ និង​មាន​ឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​អាជីព​របស់​អ្នក។ មនុស្សឆ្នាំម្សាញ់នឹងអាចឈ្នះរង្វាន់ធំនៅក្នុងផែនការបន្ត។ ទោះ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏មនុស្សទាំងនេះ​មិន​ខ្លាច​រអាដែរ ហើយ​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង។ អ្នកកើតឆ្នាំម្សាញ់ មានផែនការផ្ទាល់ខ្លួន ចេះរកលុយ ចេះសន្សំលុយ ទើបជីវិតមានផាសុកភាពខ្លាំង មិនចាំបាច់ខ្វល់ខ្វាយច្រើនឡើយ។

៣

២. ឆ្នាំមមី

​អ្នក​កើត​ឆ្នាំ​សេះ នឹងមាន​រាសី​ខ្ពស់ត្រដែត ហើយ​ការងារ​រកស៊ី​មាន​ផល​ល្អ​ប្រសើរ​។ ឆ្នាំសេះបានរកឃើញទិសដៅត្រឹមត្រូវបន្ទាប់ពីស្វែងរកជាយូរមកហើយ។ មនុស្សឆ្នាំសេះ​នេះ​មាន​ដៃគូ​ដ៏​មាន​សក្ដានុពល ហើយ​ជោគជ័យ​នឹង​ចូលមក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ មិន​ត្រឹម​តែ​មាន​លាភ​សំណាង​ខាង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ជីវិត​ស្នេហា​អ្នក​កើត​ឆ្នាំ​មមី​ក៏​ល្អ​ប្រសើរ​ដែរ ។ អ្នកមានការសាទរចំពោះដៃគូរបស់អ្នក អ្វីៗដំណើរការទៅតាមការចង់បាន។

ចាប់តាំងពីអារម្មណ៍របស់អ្នកស្ថិតនៅក្នុងកន្លែងដែលត្រឹមត្រូវ អ្នកនឹងទទួលបានការស្រឡាញ់ និងគោរពពីមនុស្សគ្រប់គ្នា។ ក្នុង​រឿង​ស្នេហា​អ្នក​កើត​ឆ្នាំ​សេះ​ត្រូវ​ចាំ​ដែរ​ថា​អ្វីៗ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ឡើយ​ត្រូវ​ធ្វើ​អ្វី​ៗ​ដោយ​សន្សឹមៗ​ទើប​ទទួល​បាន​លទ្ធផល​ល្អ ។ មនុស្សនៅលីវក៏មិនគួរសោកសៅដែរ។ អ្នកនឹងរកឃើញអ្នកដែលសក្តិសមនឹងអ្នក។

២ Copy

៣. ឆ្នាំមមែ

អ្វីៗ​ដំណើរការ​ទៅ​ដោយ​រលូន​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​ពពែ​។ ម្ចាស់ឆ្នាំនេះជាមនុស្សគិតហើយធ្វើ ដោយអនុវត្តន៍ជាក់ស្ដែង មិនចេះគិតហើយទុកចោលឡើយ។ ទំនាក់ទំនងរបស់អ្នកនឹងក្លាយជាការចុះសម្រុងគ្នា និងរីករាយ។ ការ​សហការ​គ្នា​រវាង​អ្នក​កើត​ឆ្នាំ​ពពែ ជាមួយ​សហការី និង​ដៃគូ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នាំ​មក​នូវ​លទ្ធផល​ល្អ​ក្នុង​ការងារ ។

អ្នក​កើត​ឆ្នាំ​ពពែ​នឹងមាន​សំណាង​ល្អ​ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​សំណាក់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ឡើង​ៗ​។ ជោគ​វាសនា​របស់​អ្នក​កំពុង​ឆ្លង​កាត់​រយៈ​ពេល​ដ៏​ល្អ មិនមែន​គ្រប់​គ្នា​អាចទទួលបាននោះ​ទេ។ ទំនាក់ទំនង​អ្នក​កើត​ឆ្នាំ​ពពែ​ក៏​ប្រសើរ​ឡើង​ដែរ ។ អ្នក​រៀបការ​មាន​អារម្មណ៍​ពេញ​ចិត្ត​នឹង​ជីវិត​បច្ចុប្បន្ន​របស់​ខ្លួន។ មនុស្សនៅលីវជឿជាក់លើអនាគតដ៏ភ្លឺស្វាង៕

១ Copy