ជ្រើសរើសថូទិព្វមួយដើម្បីដឹងថពីស្ថានភាពផ្នែកហិរញ្ញវត្ថុ ឬលុយកាក់របស់អ្នក តើស្ថិតក្នុងសភាពបែបណា? ហើយអ្នកជាមនុស្សដែលមានលទ្ធភាពក្នុងការកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ក្នុងកម្រិតណាដែរ?
1. ថូទិព្វទី 1
ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកគឺល្អណាស់ឥឡូវនេះ។ ប៉ុន្តែនៅពេលអនាគត អ្នកគួរតែត្រូវព្យាយាមកាន់តែខ្លាំងជាងនេះទ្វេដង។ អ្នកពិតជាមានសំណាង និងខិតខំធ្វើការណាស់។ អ្នកចង់ឱ្យគ្រួសារអ្នកមានសុភមង្គល និងរស់នៅបានប្រសើរ អ្នកមិនចង់ឱ្យមនុស្សគ្រប់គ្នារងទុក្ខទេ។ អ្នកខិតខំដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាក និងមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរនាពេលអនាគត។ ទោះបីជាអ្នកមិនមែនជាអ្នកមានក៏ដោយអ្នកពេញចិត្តណាស់។
2. ថូទិព្វទី 2
អ្នកគឺជាមនុស្សម្នាក់ដែលដឹងពីរបៀបរីករាយ ហើយមានសមត្ថភាពខ្ពស់ក្នុងការរកលុយ ដូច្នេះអ្នកនឹងមានជីវិតល្អប្រសើរទ្វេដង។ ក្នុងជីវិតនេះ អ្នកនឹងមិនមានលុយកាក់សល់ច្រើនទេ តែផ្ទុយទៅវិញ អ្នកជាមនុស្សដែលចូលចិត្តសន្សំរបស់មានតម្លៃ ដូច្នេះទ្រព្យរបស់អ្នក គឺស្ថិតនៅលើរបស់ មិនមែនលុយសុទ្ធនោះឡើយ។
3. ថូទិព្វទី 3
កម្រិតនៃការអប់រំរបស់អ្នកមិនខ្ពស់ទេ។ វាពិបាកណាស់ក្នុងការស្វែងរកការងារដែលសមនឹងអ្នកណាស់។ អ្នកអាចធ្វើការបានខ្លះ ហើយធ្វើអ្វីៗដែលមនុស្សផ្សេងទៀតមិនចង់ធ្វើតែអ្នកត្រូវធ្វើវាដើម្បីរស់នៅ។ អ្នកក៏ចង់ផ្លាស់ប្តូរដែរ ប៉ុន្តែអ្នកមិនអាចមានលទ្ធភាពដើម្បីកែប្រែនោះទេ។ មិនថាអ្នកព្យាយាមយ៉ាងណាក៏ដោយ អ្នកនៅតែស្ថិតក្នុងរង្វង់វិលវល់នៅឡើយ។
ប្រហែលជាឱកាសរបស់អ្នកមិនល្អប៉ុន្មានទេ កម្រិតនៃការឈ្វេងយល់បន្ថែម ក៏អ្នកនៅខ្វះខាតដែរ។ ពេលខ្លះជីវិតរបស់អ្នក ត្រូវបង្ខំធ្វើរឿងដែលអ្នកមិនចង់ច្រើនណាស់ ប្រសិនបើអ្នកមានឆន្ទៈក្នុងការរៀនសូត្របន្ថែម និងស្រាវជ្រាវអនាគតរបស់អ្នកនឹងផ្លាស់ប្តូរល្អជាងនេះ។
4. ថូទិព្វទី 4
អ្នកមានសមត្ថភាពរកលុយបានច្រើនណាស់។ អ្នកមិនមែនជាអ្នកចាយវាយខ្ជះខ្ជាយឡើយ ហើយមិនខ្ចីប្រាក់ពីអ្នកដទៃតាមអំពើចិត្តនោះទេ។ អ្នកដឹងពីវិធីដើម្បីបង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះអ្នកមានជីវិតមានសន្តិភាព និងសម្បូរបែប មានរបស់របរតាមដែលអ្នកចង់បាន៕
ប្រភព ៖ Emdep / Knongsrok