ឆ្នាំកំណើតទាំង ៤ រុងរឿងរាសីឡើង ពីពេលនេះទៅលុយកាក់លែងមានបញ្ហាសម្រាប់អ្នកទៀតហើយ

ចូលដល់ដំណាក់កាលបើកទំព័រលាភសំណាងជាថ្មី សម្រាប់ម្ចាស់ឆ្នាំទាំង ៤ រាសីចាប់ផ្ដើមឡើងកូដរឹតតែខ្លាំង រឿងលុយកាក់លែងមានបញ្ហាលំបាក គ្មានពាក្យថាខ្វះខាតសម្រាប់អ្នកទៀតឡើយ។

Cover Copy

១. ឆ្នាំច

ដោយសារតែភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត ទាំងនេះគឺជាលក្ខណៈដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងមនុស្សដែលកើតក្នុងឆ្នាំច។ ពួកគេមិនត្រឹមតែមានភាពស្មោះត្រង់ និងចិត្តល្អប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពទំនាក់ទំនងល្អិតល្អន់ផងដែរ ដោយសារពួកគេតែងតែរក្សានូវសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា និងមានភាពបត់បែនក្នុងការសម្របខ្លួនទៅនឹងមតិផ្ទុយ។ អ្នកកើតឆ្នាំច ក៏មានបញ្ញា និងស្រលាញ់ការសិក្សា គួបផ្សំនឹងការអត់ធ្មត់ និងការតាំងចិត្តខ្ពស់។ ទាំងនេះ​គឺជា​កត្តា​កំណត់​មូលដ្ឋានគ្រឹះ​សម្រាប់​ពួកគេ​ក្នុង​ការ​រីកចម្រើន និង​ចែងចាំង​ក្នុង​អាជីព​ការងារ​។

ចាប់ពីពេលនេះទៅ អ្នកដែលកើតក្នុងឆ្នាំច នឹងទទួលបានលាភសំណាង នាំមកនូវឱកាសល្អៗ សម្រេចជោគជ័យធំក្នុងការងារ។ កេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែមានភាពរឹងមាំ ងាយទទួលបានការគោរព និងការកោតសរសើរពីអ្នកដទៃ។ សម្រាប់អ្នកធ្វើការ មានប្រាក់ខែ អាចប្រឈមនឹងឱកាសផ្លាស់ប្តូរបរិយាកាសការងារ ដើម្បីស្វែងរកបញ្ហាប្រឈមថ្មីៗ និងអភិវឌ្ឍខ្លួនឯងកាន់តែប្រសើរ។

ក្នុងរយៈពេលខាងមុខនេះ អ្នកដែលកើតក្នុងឆ្នាំនេះ នឹងមានឱកាសឡើងឋានសួគ៌ថ្មី និងជួបមនុស្សមានឥទ្ធិពលដ៏មានតម្លៃ ដែលអាចគាំទ្រពួកគេលើវិថីអាជីព។ នៅពេលដែលសំណាងរបស់ពួកគេរីកចម្រើនដោយអំណោយផលហើយ អ្វីៗដំណើរការដោយរលូននោះ ពួកគេអាចទទួលបានសុភមង្គល និងជោគជ័យកាន់តែច្រើន។ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​អាច​ចុះ​កិច្ចសន្យា​សំខាន់​ៗ​នាំ​មក​នូវ​ប្រាក់​ចំណូល​ និងចំណេញកាន់តែធំ​។

B5dac6e1168192fe97ece19c1b40e08c

២. ឆ្នាំមមែ

នៅក្នុងអំឡុងពេលនេះ អ្នកកើតក្នុងឆ្នាំពពែនឹងរីករាយជាមួយពេលវេលាដ៏កក់ក្តៅជាមួយគ្រួសារ ដែលពោរពេញដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីម្តាយក្លាយជាភាពរឹងមាំ។ អ្នកឆ្នាំពពែតែងតែទទួលបានការគាំទ្រ និងសាទរពីមនុស្សខ្ពង់ខ្ពស់ជាច្រើន។ ចូល​ដល់​ខែ​ថ្មី អ្នក​កើត​ឆ្នាំ​ពពែ មានឱកាស​មាស​ក្នុង​ការ​ផ្លាស់ប្តូរ​តុល្យភាព​រវាង​ជីវិត​គ្រួសារ និង​ការងារ​កាន់តែមមាញឹក។ អ្នក​នឹង​មាន​អារម្មណ៍​កក់ក្ដៅ​ជាមួយ​នឹង​ការ​ជួបជុំ​គ្រួសារ ឬ​គម្រោង​ជាច្រើន ដែល​ជួយ​ទំនាក់ទំនង​រវាង​សមាជិក​កាន់តែ​ជិតស្និទ្ធ។

នៅកន្លែងធ្វើការ អ្នកដែលកើតក្នុងឆ្នាំពពែ គួរតែបង្កើនកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នា ព្រោះនោះជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់អាជីពការងារ។ ភាពរឹងមាំនៃសមូហភាពនឹងជាគ្រឹះដ៏រឹងមាំដើម្បីជួយអ្នកដោះស្រាយបញ្ហាស្មុគស្មាញ។ ទាក់ទងនឹងហិរញ្ញវត្ថុ ការប្រុងប្រយ័ត្ន និងយុទ្ធសាស្រ្តវិនិយោគដ៏ឆ្លាតវៃ នឹងដឹកនាំអ្នកឆ្លងកាត់ព្យុះទាំងអស់។ កុំបណ្តោយឱ្យខ្លួនអ្នកជាប់ក្នុងការសម្រេចចិត្តដោយអន្ទះអន្ទែង ឬអត្ថប្រយោជន៍រយៈពេលខ្លី សូមចាំថាភាពស្ងប់ស្ងាត់ និងហេតុផលនឹងជួយអ្នករៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកប្រកបដោយនិរន្តរភាព។

2965a4b2ba54e14eac35a9e506efb55d

៣. ឆ្នាំថោះ

មនុស្សដែលកើតក្នុងឆ្នាំថោះ មានបុគ្គលិកលក្ខណៈសុភាពរាបសារ និងសកម្មខ្លាំង។ ពួកគេតែងតែត្រូវរៀបចំស្មារតីមុនពេលអ្នកដទៃចាប់ផ្តើមធ្វើសកម្មភាព ដូច្នេះសមិទ្ធិផលរបស់ពួកគេក្នុងអាជីព និងអាជីវកម្មនឹងមិនអាក្រក់នោះទេ។ ពួកគេ​អាច​តតាំងជាមួយ​អ្នក​ដទៃ និង​ដោះស្រាយ​ច្បាប់​បាន​ឆាប់​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន។

ក្នុងពេលនេះ អ្នកអាចភ្លក្សរសជាតិទ្រព្យសម្បត្តិបាន ព្រោះក្នុងខែនេះ រាសីខ្ពស់ត្រដែត សំណាងក៏ខ្លាំងដែរ កម្រិតចំណូលកើនឡើង អាចឈរលើមុខតំណែង និងជាមនុស្សថ្លៃថ្នូរ និងទេពកោសល្យកាន់តែពិសេស។ ការរកលុយបានច្រើន នឹងមានការរីកចម្រើនជាលំដាប់ ក្នុងខែនេះអ្នករឹតតែឡើងកូដលើសពីការរំពឹងទុក។

F4b7bca92329d6c9eac2f736b1cd8f2b

៤. ឆ្នាំរោង

យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ សម្រាប់ឆ្នាំ ២០២៤ នេះ អ្នកដែលកើតក្នុងឆ្នាំរោង មានភាពទាក់ទាញ និងសមត្ថភាពដឹកនាំខ្លាំង។ មនុស្សទាំងនេះតែងតែអាចគ្រប់គ្រងអាជីពរបស់ពួកគេ។ ក្នុងខែនេះអ្នកដែលកើតក្នុងឆ្នាំរោង នឹងមានលាភធំក្នុងការងារ មាត្រដ្ឋានអាជីវកម្មនឹងបន្តរីកធំ ហើយមានដៃគូរកាន់តែច្រើន។ ទន្ទឹមនឹងនោះ អ្នកដែលកើតក្នុងឆ្នាំរោង ក៏នឹងមានភាពល្អប្រសើរឡើង នូវលាភសំណាងខាងហិរញ្ញវត្ថុ អាចឆ្លៀតឱកាសរកលុយបានគ្រប់ៗគ្នា និងបន្តសន្សំទ្រព្យបានកាន់តែច្រើន៕

0e500fa174e2a268a1b93f924dbf8b2c