ម្ចាស់ឆ្នាំទាំង ៧ នេះ មានឃ្លាំងទ្រព្យប្រចាំជីវិត ទៅថ្ងៃមុខស្ដុកស្ដម្ភ មិនក្រនោះឡើយ

ហោរាសាស្ត្រ​ហុងកុង​ដ៏​ល្បី​មួយ​រូប​បាន​ទស្សន៍​ទាយ​ថា យោង​តាម​ធាតុ​ទាំង ​៧ ​របស់​ម្ចាស់ឆ្នាំទាំង ៧ គឺជា​មនុស្ស​មានបុណ្យ​បារមី​ខ្ពស់ សម្បូរ​ទៅ​ដោយ​លាភ​សំណាង​បររិបូណ៌​ដោយ​មាសប្រាក់​តាម​ជាប់​មក​តាំងពី​កំណើត មាន​ទំនាយ​ខ្សែជីវិតពិតជាល្អខ្លាំង។

Cover Copy

១. ឆ្នាំច

អ្នកកើតក្នុងឆ្នាំច ជាមនុស្សយុត្តិធម៌ មានច្បាប់វិន័យត្រឹមត្រូវ ចូលចិត្តដោះស្រាយបញ្ហា និងរកដំណោះស្រាយជួយដល់អ្នកដទៃ។ ប៉ុន្តែបុគ្គលនេះ មិនងាយលើកលែងទោសឱ្យមនុស្សដែលគេស្អប់ងាយៗឡើយ។ ភាពបរាជ័យមិនមែនជាឧបសគ្គរារាំងក្តីស្រមៃរបស់គេបានឡើយ មានសង្ឃឹមគឺមិនបោះបង់ចោលខ្លួនឯងដាច់ខាត ខ្លួនគេនឹងតាមដល់ទីបញ្ចប់បើទោះបីជាដឹងថាវាគ្មានសង្ឃឹមគ្មានវាសនាក៏ត្រូវតែសាកល្បងមិនរុញរាឡើយ។ មនុស្សឆ្នាំច កើតមកនាំបុណ្យសំណាងធំមកជាមួយ ដែលជួយឱ្យពួកគេសម្រេចបានជោគជ័យធំ មានទ្រព្យស្ដុកស្ដម្ភ សោយសុខសំណាងពេលចាស់ទៅ។

Fd69617d207f9473382f35ad1c4e00e6

២. ឆ្នាំខាល

អ្នកឆ្នាំខ្លា ជាមនុស្សមានភាពឯករាជ្យ យុត្តិធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងរឿងការងារ។ ពួកគេអាចគ្រប់គ្រងខ្លួនឯងបានពេលជួបបញ្ហា ហើយតែងតែផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងជានិច្ច។ អ្នកឆ្នាំនេះជាមនុស្សមានអត្តចរិតឆេវឆាវបន្តិច ហើយពេលខ្លះទទួលស្គាល់ថាគ្មានហេតុផល មាត់រឹង ប៉ុន្តែចិត្តទន់ងាយអន់ចិត្តដោយមិនដឹងខ្លួន ជាមនុស្សដែលមិនងាយស្តាប់នរណាម្នាក់ឡើយ តែបើខ្លួនគេដាក់ចិត្តព្រមស្តាប់តាមហើយ ម្នាក់នោះគឺសំខាន់សម្រាប់គេណាស់។ មនុស្សឆ្នាំនេះ កើតមកជាមួយនឹងកម្លាំងតស៊ូដ៏អស្ចារ្យ ពួកគេមានក្ដីស្រមៃធំក្នុងជីវិត ហើយតែងតែខិតខំប្រឹងប្រែងជម្នះរាល់បញ្ហាការលំបាក តែលទ្ធផលចុងក្រោយ នឹងនាំឱ្យពួកគេសម្រេចគ្រប់កិច្ចការងារ រកលុយសល់ទ្រព្យ មានឡានមានផ្ទះ មិនក្រលំបាកឡើយ។

0bded2123b8a84cf9d5366e1897d79fb

៣. ឆ្នាំរោង

អ្នកកើតឆ្នាំរោង ជាមនុស្សមានមន្តស្នេហ៍ និងពោរពេញដោយ ថាមពលខ្លាំងក្លា។ ពួកគេក៏មានភាពឆ្លាតវៃ ប៉ិនប្រសប់ និងមានគោលដៅផ្ទាល់ខ្លួន ដោយជឿជាក់ថា គ្មានអ្វីអាចបញ្ឈប់ពួកគេបានឡើយ។ លើសពីនេះ ពួកគេជាមនុស្សចូលចិត្តលេងសើចច្រើន តែក៏ជាមនុស្សពោរពេញដោយទុក្ខកង្វល់ និងបញ្ហាជាច្រើនដែរ ដែលខ្លួនគេព្យាយាមលាក់បាំង ហើយតែងតែខំប្រឹងញញឹមបន្លប់ទុក្ខរួចនិយាយថាមិនអីទេ ទាំងខ្លួនគេស្ទើរឆ្កួតម្តងៗក៏នៅតែពួនសំងំលាក់បាំងព្រោះមិនចង់ឲ្យនរណាម្នាក់មកពិបាកជាមួយ។ ដោយគុណសម្បត្តិទាំងអស់នេះហើយ នឹងជួយឱ្យពួកគេនៅតែបន្តខិតខំតស៊ូ ពុះពារមិនរាថយ ដើម្បីសម្រេចបាននូវសមិទ្ធផលដែលពួកគេចង់បាន។

2c8bb5e5e3f6dfa626a2624b4045e8bf

៤. ឆ្នាំមមែ

សម្រាប់អ្នកកើតឆ្នាំពពែ ជាមនុស្សចិត្តល្អ ចេះជួយអ្នកដទៃ និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់។ ប៉ុន្តែពេលខ្លះមនុស្សនេះ ក៏អាចក្លាយទៅជាមនុស្សអាត្មានិយមបានដែរ។ ពួកគេជាមនុស្សស្មោះត្រង់ងាយទុកចិត្តអ្នកដទៃ តែងតែត្រូវគេបំផ្លិចបំផ្លាញទឹកចិត្តម្តងហើយម្តងទៀត ក៏នៅតែអាចអភ័យទោសឱ្យគេបានដោយមិនគិតពីទង្វើអាក្រក់ដែលគេធ្វើមកដាក់ខ្លួនកន្លងមក យ៉ាងណាមិនយូរមិនឆាប់ខ្លួនគេនឹងជួបមនុស្សល្អដែលអាចនៅជាមួយគេអស់មួយជីវិត។ មនុស្សឆ្នាំនេះ ជាមនុស្សមានបុណ្យល្អ ដោយសារសេចក្ដីស្មោះត្រង់ មិនខ្វះអ្នកមានបុណ្យខ្ពង់ខ្ពស់តាមជួយ និងថែរក្សានោះឡើយ។

6146790b8946e5f5cba2c282216e3018

៥. ឆ្នាំថោះ

អ្នកឆ្នាំថោះ ជាមនុស្សប៉ិនប្រសប់ក្នុងរឿងការងារ ពូកែយកចិត្តអ្នកដទៃ និងមានមនុស្សស្រឡាញ់រាប់អានច្រើន។ ពួកគេជាមនុស្សដែលចេះរីករាយជាមួយខ្លួនឯង តែក៏ឯកាខ្លាំងណាស់ដែរនៅពេលខ្លះ។ អ្នកឆ្នាំទន្សាយជាមនុស្សឆ្លាតវៃ ប៉ុន្តែតែងតែធ្វើខ្លួនដូចមនុស្សល្ងង់មិនចូលចិត្តតែស្ករតាមគេទេ ខុសត្រូវស្តាប់ហេតុផលជាមុនទើបហ៊ានអាកាត់ ទទួលបានការរាប់អានស្រឡាញ់ចូលចិត្តច្រើន ក៏ព្រោះតែមានចំណុចល្អស្មោះត្រង់ ស្វាហាប់ មាំមួន មិនស៊ីជោរតាមគ្នានេះឯង។ មនុស្សនេះ មានខ្សែរាសីល្អ មានឃ្លាំងផ្ទុកទ្រព្យសំណាង សម្រាប់ខ្លួនគេនៅពេលចាស់ទៅ។

Bcd3376833921383cda3a61a61e91fa0

៦. ឆ្នាំម្សាញ់

អ្នកកើតឆ្នាំពស់ ជាមនុស្សដែលមានសន្ដានចិត្តល្អ ចូលចិត្តធ្វើបុណ្យ និងជួយដល់អ្នកដទៃ។ ពួកគេសប្បាយចិត្តជាមួយនឹងអ្វីដែលគេបានធ្វើ ប៉ុន្តែមនុស្សនេះក៏ពូកែប្រចណ្ឌណាស់ដែរ។ លើសពីនេះ ពួកគេជាមនុស្សមិនងាយស្អប់នរណាម្នាក់ឡើយ តែបើខ្លួនគេដាក់ចិត្តស្អប់ហើយគឺពឹសពុលបំផុត ទង្វើធ្វើដាក់ទាំងប៉ុន្មានគឺសងមួយទ្វេជាពីរ ប៉ុន្តែខ្លួនគេអាក្រក់គឺមានហេតុផលត្រូវសងនូវអ្វីដែលជនឈ្នានីសធ្វើដាក់ប៉ុណ្ណោះ មិនមែនគេជាន់ហើយនៅតាំងខ្លួនជាព្រះនោះទេ។ មនុស្សឆ្នាំពស់ រស់នៅប្រកបដោយកម្លាំងពិសេស ដែលជម្រុញឱ្យពួកគេខិតខំប្រឹងប្រែងក្នុងជីវិត រហូតដល់ទទួលបានភាពជោគជ័យលើអាជីព ការងារ ការរកស៊ី មានទាំងលុយកាក់ មាសប្រាក់ គ្រួសារក៏មានសេចក្ដីសុខ សភមង្គលច្រើនដែរ។

Db5957811375b4b12232441b88bf6821

៧. ឆ្នាំកុរ

អ្នកកើតឆ្នាំជ្រូក ជាមនុស្សឆេវឆាវឆាប់ខឹង តែក៏ឆាប់បាត់វិញ ងាយនឹងអន់ចិត្តនឹងមនុស្សដែលស្និទ្ធស្នាលបំផុត គេមិនសូវជាមានអ្នកយល់ចិត្តឡើយ ព្រោះគេជាមនុស្សមានការលាក់បាំងច្រើន ឃើញយ៉ាងណានិយាយយ៉ាងនោះមិនចេះទ្រនរណាម្នាក់ឡើយ រស់នៅចូលចិត្តឈរនៅចំណុចកណ្ដាល មិនចេះស៊ីខ្សែលើអ្នកណាទេ។ អ្នកឆ្នាំជ្រូកក៏ជាមនុស្សចេះអត់ឱន ចិត្តល្អ មានចិត្តស្មោះសរ។ ពួកគេតែងតែមានភាពឆ្លាតវៃក្នុងការប្រកួតប្រជែង និងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីក្ដីសុខខ្លួនគេ។ មនុស្សឆ្នាំនេះ ស្លូតបូត តែមិនមែនល្ងង់ឡើយ គេមានគំនិតជាច្រើនក្នុងការបណ្ដាក់ទុន រកស៊ី ជំនាញរកលុយ ហើយក៏ចេះទុកដាក់ ដែលជាហេតុនាំឱ្យមនុស្សទាំងនេះ ក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ មានទ្រព្យផ្ទាល់ខ្លួនបានមកដោយកម្លាំងខ្លួនផ្ទាល់៕

0420cbe7d18f2b1ad9d3e2ca9aef6d1a